អ្នកប្រហែលជាធ្លាប់បានឮពីរឿងរ៉ាវមួយចំនួនទាក់ទងទៅនឹងការប្ដឹងផ្តល់រឿងក្លឹបរាំកម្សាន្តបង្ករសំឡេងរំខានដល់អ្នកជិតខាងក្នុងពេលរាត្រី ប៉ុន្តែបើមានក្លឹបមួយដូចទៅក្នុងវីដេអូនេះ បញ្ហានេះប្រហែលជាលែងមានទៀតហើយ ។

យោងទៅតាមវីដេអូមួយដែលបានបង្ហោះដោយផេកហ្វេសបុកមួយដែលមានឈ្មោះថា B-Complex បានបង្ហាញពីសកម្មភាពរាំកម្សន្តរបស់មនុស្សជាច្រើននៅក្នុងក្លឹបមួយ ប៉ុន្តែក្លឹបនោះមើលទៅមានលក្ខណៈប្លែកខុសពីក្លឹបដទៃ ដោយយើងមិនបានស្ដាប់ឮសំឡេងភ្លេងនោះទេ ប៉ុន្តែអ្នកដែលចូលទៅក្នុងក្លឹបនោះម្នាក់ៗបាននាំគ្នារំាលេងយ៉ាងសប្បាយ ដោយសារតែម្នាក់ៗសុទ្ធតែបានពាក់កាសជាប់ត្រចៀករៀងៗខ្លួន ។

Posted by B-Complex on Sunday, December 30, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថាវីដេអូមួយនេះត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងចុចចូលទស្សនារហូតដល់ទៅជាង ៣ លានដង ប៉ុន្តែយ៉ាងណាក៏ដោយម្ចាស់វីដេអូមិនបានធ្វើការបញ្ជាក់ពីទីតាំង ក៏ដូចជាបញ្ជាក់ឲ្យច្បាស់ថានោះជាក្លឹប ឬ គ្រាន់តែជាពិធីជប់លាងរាំលេងកម្សាន្ត ៕

ប្រភព ៖ Facebook

Loading...
SHARE