ព្រឹត្តិការដ៏សាហាវនេះត្រូវបានបង្ហាញផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវមួយដែលមានឈ្មោះថា Smithsonian នៅក្នុងខែមេសា ឆ្នាំ២០១៣ ដែលបានកើតឡើងនៅក្នុងតំបន់អាណានិគម Jamestown នៃរដ្ឋ Virginia សហរដ្ឋអាមេរិក។

នៅឆ្នាំ១៩៦០នៅពេលដែលអ្នកស្រុកបានចាប់ក្មេងស្រីជនជាតិអង់គ្លេសម្នាក់ឈ្មោះJaneដែលមានអាយុ១៤ឆ្នាំទៅសម្លាប់ ។ រាងកាយនិងខួរក្បាលរបស់នាងត្រូវបានគេយកទៅចែកដល់ជនស្រេកឃ្លានដែលរស់នៅក្នុងភូមិនោះ។

ការបកស្រាយនៃព្រឹត្តិការណ៍និងការស្រាវជ្រាវ

នៅក្នុងឆ្នាំ១៦០៧,​បន្ទាប់ពីជនជាតិអង់គ្លេសបានដាក់អាណានិគមនៅក្នុងតំបន់Jamestownដែលនៅភាគខាងកើតនៃទឹកដីអាមេរិក ហើយនៅពេលនោះគឺពួកគេខ្វះអាហារបរិភោគជាខ្លាំង ដូច្នេះហេីយក៏បណ្តាលឲ្យមានមនុស្សជាច្រើនបានឈឺនិងស្លាប់នៅក្នុងតួលេខមួយយ៉ាងច្រើនផងដែរ។

ដោយមានការកត់ត្រាមួយចំនួនពីអ្នកដឹកនាំនៅក្នុងតំបន់ Jamestown ដែលមានឈ្មោះថា George Percy បានអោយដឹងថា អ្នកស្រុកគឺមានការខ្វះខាតចំណីអាហារជាខ្លាំងដូច្នេះពួកគេត្រូវតែសម្រេចចិត្តបរិភោគសាច់សុនខ​ សាច់កណ្តុរ សាច់ឆ្មា ដើម្បីបន្តជីវិតរស់ទៅមុខទៀត។ទោះជាពួកគេអាចនៅមានជីវិតក៏ដោយតែរាងកាយនិងមុខមាត់របស់ពួកគេមិនខុសពីពពួកខ្មោចប្រេតនោះទេ។

រូបភាពJane ដែលត្រូវបានបង្កើតឡើងដោយប្រឧបករណ៍ស្នេនCT ទៅលើលលាដ៍ក្បាល

បើយោងទៅលើរឿងរ៉ាវមួយទៀតបានអោយដឹងថាបុរសអត់ឃ្លានម្នាក់បានសម្លាប់ប្រពន្ធរបស់គាត់ដែលកំពុងមានផ្ទៃពោះនិងបានយករាងកាយប្រពន្ធរបស់គាត់ទៅប្រលាក់អំបិលដើម្បីទុកជាអាហារសម្រាប់បរិភោគដែលវាបានបង្ហាញថានៅពេលដែលមនុស្សមានការស្រេកឃ្លានខ្លាំងគឺពួកគេមិនមានសតិគ្រប់គ្រាន់នៅក្នុងការគិតនោះទេនិងអាចឈានដល់ការប្រព្រឹត្តអំពើរអាក្រក់បានទៀតផង។

មួយវិញទៀតបើយោងតាមសេចក្តីបញ្ជាក់ពីក្នុងសៀវភៅដែលមានចំណងជើងថា (To Have And To Hold)ដែលបានផលិតឡើងនៅក្នុងឆ្នាំ១៦១៩នៅក្នុងមាតិការនៃសៀវភៅបានបង្ហាញអោយដឹងថានៅក្នុងឆ្នាំ១៦០៧មានជនចំណាកស្រុកពីប្រទេសអង់គ្លេសមួយគ្រួសារបានធ្វើចំណាកស្រុកទៅកាន់តំបន់Jamestownនៃអាមេរិក។មានក្រុមអ្នកស្រាវជ្រាវមួយក្រុមដែលមកពីសារមន្ទីជាតិNational History Smithsonianបានរកឃើញគ្រោងឆ្អឹងនៃក្មេងស្រីអាយុ១៤ឆ្នាំនៅក្នុងតំបន់Jamestownបានយកទៅពិនិត្យនិងបានបង្ហាញអោយឃើញថានៅក្នុងតំបន់នោះធ្លាប់មានព្រឹត្តិការណ៍សំលាប់មនុស្សដើម្បីយកសាច់ធ្វើជាអាហារ។

ប៉ុន្តែចំពោះអ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញអោយឃើញថាស្នាមបាក់ ឆ្នូត ដែលមាននៅលើគ្រោងឆ្អឹងនិងលលាដ៍ក្បាលដោយពួកគេជឿរជាក់ថាបន្ទាប់ពីក្មេងស្រីនោះបានស្លាប់នៅក្នុងឆ្នាំ១៦០៩ដែលជាពេលវេលាមួយនៃវិបិត្តនៃការអត់ឃ្លានយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់នោះ។សាកសពរបស់ក្មេងស្រីនោះត្រូវបានគេយកទៅចែកដល់ជនស្រេកឃ្លានហើយនៅខណៈពេលនោះដែរគឺមានមនុស្សជាច្រើនបានស្លាប់ដោយការអត់ឃ្លាន។បើយោងទៅលើអត្ថបទនៃសៀភៅនោះបានលើកឡើងថានៅពេលនោះមនុស្សនៅទីនោះគឺបានបរិភោគសាច់សុនខ កណ្តុរ ឆ្មា ពស់ដើម្បីបន្តជីវិត។

នៅក្នុងឆ្នាំ១៦០៩ក្រុមអាណានិគមមានប្រហែលជា៣០០នាក់ប៉ុន្តែរហូតទៅដល់ខែវិច្ឆិការចំនួននៃអ្នកអាណានិគមគឺមានត្រឹមតែ៦០នាក់ប៉ុណ្នោះហើយនៅក្នុងអត្ថបទក៏បានលើកឡើងថាJane អាចជាកូនស្រីនៃអ្នកបំរើអាណានិគមម្នាក់ដែរហើយនាងក៏ជាមនុស្សម្នាក់ដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍អត់ឃ្លាននោះផងដែរ។

នៅខែសីហាឆ្នាំ២០១២,ក្រុមអ្នកបុរាណវត្ថុវិទ្យាបានធ្វើការុករកនៅក្នុងតំបន់Jamestownបានរកឃើញគ្រោងឆ្អឹងរបស់Janeនិងគ្រោងឆ្អឹងសត្វជាច្រើនទៀតដូចជាគ្រោងឆ្អឹងនៃសត្វសុនខ កំប្រុកដែលនោះគរជាគំនរជាមួយគ្នា។នេះត្រូវបានបង្ហាញថាគ្រោងឆ្អឹងទាំងនោះគឺជាជនដែលត្រូវគេធ្វើទារុណកម្មសំលាប់ដើម្បីយកសាច់ទៅបរិភោគ។

ទោះជាយ៉ាងណាក៏ដោយកគ្មាននរណាម្នាក់អាចនិយាយបានថាJaneបានស្លាប់ដោយរបៀបណានោះទេ។ប៉ុន្តែស្នាមដែលនៅលើលលាដ៍ក្បាលរបស់នាងក៏អាចជាសញ្ញាមួយនៃការស្លាប់របស់អ្នកដែរ។ដោយក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថានាងអាចនិងត្រូវពូថៅឬកាំបិតកាប់ទៅលើក្បាលរបស់នាងហើយមានប្រហោងមួយនៅលើក្បាលផ្នែកខាងឆ្វេងដែលអាចនិយាយបានថាជាប្រហោងដែលគេបានចោះដើម្បីយកខួររបស់នាងនិងនៅលើឆ្អឹងថ្គាមរបស់នាងក៏មានស្នាមផងដែរដោយសន្និដ្ឋានបានថាផ្ទៃមុខនិងករបស់នាងត្រូវបានពួកជនទាំងនោះយកមកបរិភោគ។

នៅក្នុងឆ្នាំ១៦០៩ការដាក់អាណានិគមនៃប្រជាជនឥណ្ឌានិងកុលសម្ព័ន្ធPowhatanដែលជនអាណានិគមបុរសត្រូវបានគេសម្លាប់យ៉ាងច្រើននៅពេលដែលពួកគេប្រថុយជីវិតដើម្បីទៅស្វែងរកអាហារ។ហើយចំពោះអ្នកដែលនៅផ្ទះគឺជាស្រ្តីទន់ខ្សោយ កូនក្មរង មនុស្សចាស់និងអ្នកជំងឺ។ដូច្នេះអ្នកដែលបានសំលាប់Janeគឺអាចជាស្ត្រដូចគ្នាជាអ្នកសម្លាប់ពីព្រោះស្នាមកាប់នៅលើក្បាល់របស់Jane គឺជាស្នាមដែលកាប់ដោយជនដែលគ្មានជំនាញនោះទេ។

គ្រោះអត់ឃ្លាននៃអាណានិគម១៦០៩ដល់១៦១០ដែលបង្ករការខ្វះចំណីអាហារ,​ ជំងឺ, និងភាពមិនបរិបូរដែលបង្ករអោយមានផលលំបាកជាច្រើនដល់ជនជាតិឥណ្ឌា។ទើបពួកគេសម្រេចចិត្តជិះនាវាឆ្លងសមុទ្រកាត់ព្យុះជាច្រើនដើម្បីមកកាន់តំបន់Jamestown។នៅពេលដែលពួកគេបានមកដល់Jamestownដោយមានការខ្វះចំណីអាហារនិងមានការស្រេកឃ្លានខ្លាំងក៏បណ្តាលអោយមានការសម្លាប់និងបរិភោគសាច់មនុស្ស។

គ្រោងឆ្អឹង១០ភាគរយរបស់Janeអាចអោយអ្នកស្រាវជ្រាវធ្វើការសិក្សារបានជាច្រើនអំពីរូបនាង

បើយោងទៅលើការសិក្សារទៅលើឆ្អឹងថ្គាមរបស់នាងគឺមានផ្ទុកNitrogen(នីត្រូសែន)កំរិត៣។ដោយតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវបានអោយដឹងថាJaneអាចជាអ្នកធ្វើការងារផ្ទះមួយរូបនៅក្នុងគ្រួសារមួយ។ហើយចំនួននីត្រូសែនជាច្រើនដែលមានជាប់និងឆ្អឹងថ្គាមរបស់នាងគឺមកពីនាងបានទទួលឬញ៉ាំរបស់ដែលមានប្រូតេអ៊ីនជាច្រើនដែលវាកំរបំផុតនៅពេលនោះ។

ហើយនាងអាចមកពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។កាបូនដែលនៅក្នុងឆ្អឹងរបស់នាងអាចបង្ហាញបានថានាងបរិភោគចំណីអាហារដូចជាពួកអឺរ៉ុបដោយចង់មានន័យថាJaneបានមករស់នៅក្នុងតំបន់Jametownនេះក្នុងរយៈពេលខ្លីប៉ុណ្នោះមុនពេលស្លាប់៕

 

ប្រភព៖ Amazing

SHARE