នៅថ្ងៃអាទិត្យទី១៣ខែមករានេះមានជំនួបដ៏អស្ចារ្យមួយក្នុងក្របខណ្ឌបាល់ទាល់របស់អង់គ្លេសគឺ English Premiere League ដែលវាជាជំនួបរវាងក្រុមមាន់ខ្នាយមាស Tottenhem Hotspur និងក្រុមបិសាចក្រហម Manchester United​ ដែលការប្រកួតនេះធ្វេីឡេីងនៅក្នុងទឹកដីរបស់ Spur គឺ Wembly Stadium។ ការប្រកួតរវាងក្រុមខ្លាំងទាំងពីរពិតជាធ្វេីឲ្យទស្សនិកជនជក់ចិត្តមែនទែន ដោយចប់ការប្រកួតគឺ Spur 0-1 ManUTD ហេីយអ្នកដែលសុទ្ឋបញ្ចូលទីឲ្យ ManUTD នៅនាទីទី៤៤ដេីម្បីជួយក្រុមឲ្យទទួលជ័យជំនះគឺ Rashford  ដែលជាកីឡាករវ័យក្មេងរបស់ ManUTD។​ តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ទាក់ទងនឹងការប្រកួតនេះបំផុតគឺអ្នកចាំទីរបស់ ManUTD គឺ David DeGea។ គ្រប់គ្នាពិតជាកោតសរសេីរគាត់ខ្លាំងមែនទែនដោយសារការជួយសង្គ្រោះបាល់របស់គាត់ជាច្រេីនលេីកច្រេីនសារ ប្រេីទាំងដៃផងជេីងផងដេីម្បីការពារបាល់កុំឲ្យមានការយបំប៉ោងសំណាញ់ទី។ Rashford ជាអ្នកសុទ្ឋបញ្ចូលទីមែន តែបេីគ្មានអ្នកចាំទីជួយការពារគ្រាប់បាល់ទេ ManUTD ក៏មិនអាចទៅរួចផងដែរ ហេីយ DeGea បានធ្វេីឲ្យគ្រប់គ្នាចាប់អារម្មណ៍េលេីគាត់ជាខ្លាំងដោយមានមនុស្សជាច្រេីនបានកោតសរសេីរពីសមត្ថភាពរបស់គាត់នៅលេីបណ្តាញសង្គមហ្វេសប៊ុក ទ្វីតធឺ និង អុីនស្តាក្រាមជាដេីម។ នេះជារូបភាពមួយចំនួនបង្ហាញពីសកម្មភាពរបស់គាត់ក្នុងការប្រកួត(មានវីដេអូនៅខាងក្រោម)៖

សូមទស្សនាវីដេអូខាងក្រោម៖

มุมชัดๆ รวมช็อตซุปเปอร์เซฟของ ดาบิด เด เคอา #ไก่ยิงจนท้อไปเอง #DAVESAVES

Posted by Thanawin Yomma on Sunday, January 13, 2019

 

ប្រភព៖ Facebook

Loading...
SHARE