ភ្នំEverestត្រូវបានគេស្គាល់ថាជាភ្នំដែលខ្ពស់ជាងគេលេីលោកដែលមិនងាយមាននរណាឡេីងទៅដល់កំពូលភ្នំមួយនេះបានដោយងាយទេ។ រាល់អ្នកដែលឡេីងលេីភ្នំមួយនេះតែងហៅតំបន់ដែលមានកម្ពស់ជាង៧ពាន់ម៉ែត្រថាជាតំបន់មរណៈឬDeath Zone ហេីយតំបន់នេះជាកន្លែងដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលព្យាយាមឡេីងភ្នំមួយនេះដោយសារតែរាងកាយមនុស្សមិនអាចទ្រាំជាមួយនឹងរយៈកម្ពស់ដ៏ខ្ពស់នេះបានទេ។

Image result for death zone

 

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថានៅពេលរាងកាយមនុស្សស្ថិតនៅតំបន់ដែលមានកម្ពស់ដល់ទៅជាង៧ពាន់ម៉ែត្របែបនេះរាងកាយមនុស្សពិបាកក្នុងការដំណេីរការខ្លាំងហេីយមានបញ្ហាជាច្រេីនដូចជាផ្នែកផ្លូវដង្ហេីមដោយសារខ្វះអុកសុីសែន ហេីយណាមួយវាជាតំបន់ត្រជាក់ផងនោះ វាធ្វេីឲ្យខ្យល់មានសភាពឆ្មារដែលធ្វេីឲ្យយេីងពិបាកដកដង្ហេីមខ្លាំងមែនទែន ហេីយវាក៏ធ្វេីឲ្យរាងកាយយេីងចុះខ្សោយទៅៗ។ ជាធម្មតាមនុស្សដកដង្ហេីម២០ដងក្នុងមួយនាទី តែនៅតំបន់មរណៈអ្នកអាចនឹងស្លាប់បេីដកដង្ហេីមបានតិចជាង៧០ដងក្នុងមួយនាទី។ ពេលឡេីងកាន់តែខ្ពស់ទៅៗរាងកាយកាន់តែចុះខ្សោយទៅៗហេីយអ្នកត្រូវតែធ្វេីចលនាយឺតៗដេីម្បីសន្សំកម្លាំងគ្រប់គ្រាន់សម្រាប់ឡេីងដល់កំពូលភ្នំ។

Image result for death zone

តំបន់មរណៈគឺស្ថិតនៅកម្ពស់ជាង៧ពាន់ម៉ែត្រតែយេីងដឹងហេីយថាភ្នំ​Everestមានកម្ពស់ដល់ទៅ៨ ៨៤៨ម៉ែត្រឯណោះ តែទោះជាយ៉ាងណាក៏នៅតែមានអ្នកឡេីងទៅដល់ដែរ។ ដែលអ្នកឡេីងទៅដល់ដំបូងគេគឺលោក Edmund Hillary និង Tenzing Norgay ក្នុងអំឡុងឆ្នាំ ១៩៥៣។ ហេីយក្រោយមកក៏មានមនុស្សជាច្រេីនឡេីងដល់កំពូលភ្នំនេះជាបន្តបន្ទាប់ តែក្នុងចំណោមនោះក៏មានមនុស្ស១២បានស្លាប់បាត់បង់ជីវិតផងដែរទោះបីជាមានឧបករណ៍ជំនួយក៏ដោយក៏នៅតែមានអ្នកស្លាប់ដែរ។

Image result for Tenzing Norgay and Edmund Hillary

 

SHARE