សព្វថ្ងៃមានការងារជាច្រេីនប្រភេទដែលមនុស្សកំពុងតែធ្វេីរាល់ថ្ងៃហេីយការងារទាំងនោះមានលក្ខណៈខុសគ្នា ទទួលបានប្រាក់កម្រៃក៏ខុសៗគ្នាដែរ។ ពេលអ្នកនៅតូចអ្នកច្បាស់ជាធ្លាប់បានសួរដោយឪពុកម្តាយ លោកគ្រូអ្នកគ្រូទាក់ទងនឹងសំណួរមួយគឺ តេីនៅថ្ងៃអនាគតអ្នកចង់ធ្វេីជាអ្វី? ពេលលឺសំណួរនេះហេីយអ្នកច្បាស់ជាស្រមៃឃេីញដល់ការងារជាច្រេីនប្រភេទដូចជា េមធាវី គ្រូពេទ្យ វិស្វករ ជាដេីម។ តែអ្នកនឹងចម្លែកចិត្តហេីយគិតថាវាមិនគួរឲ្យជឿជាមួយការងារទាំងប៉ុន្មានខាងក្រោមនេះ៖

១ អ្នកជួយរុញមនុស្សចូលក្នុងរថភ្លេីង

ដេីម្បីធានាបានថាអ្នកធ្វេីការទាំងឡាយទៅដល់កន្លែងធ្វេីការទាន់ពេលវេលា ប្រទេសជប៉ុនបានបង្កេីតជាការងារមួយដេីម្បីឲ្យមានអ្នករុញមនុស្សចូលក្នុងរថភ្លេីងដេីម្បីបង្កេីនល្បឿនក្នុងការធ្វេីដំណេីរ។

២ សង្សារជួល

អ្នកប្រហែលជាធ្លាប់លឺឬឃេីញគេបង្ហោះនៅតាមបណ្តាញសង្គមហេីយ ហេីយវាមិនមែនជារឿងប្រឌិតអ្វីនោះទេគឺវាមានពិតមែននៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។ គួរបញ្ជាក់ផងដែរថាការជួលនេះគឺបានតែមួយថ្ងៃទេហេីយភ្ញៀវក៏មិនអាចធ្វេីអ្វីលេីសពីការឱប ថេីប អ្វីនោះដែរ។

៣ អ្នកតម្រៀបមនុស្សឲ្យឈរជាជួរ

ដេីម្បីធានាសោភណ្ឌភាពនិងសណ្តាប់ធ្នាប់ប្រទេសជប៉ុនបានឲ្យមនុស្សមួយក្រុមចុះធ្វេីការដោយពួកគេមាននាទីតម្រៀបមនុស្សឲ្យឈរជាជួរយ៉ាងមានសណ្តាប់ធ្នាប់។

៤ អ្នកបំពេរឲ្យគេង

ការងារនេះមាននៅតាមបណ្តាប្រទេសអភិវឌ្ឍជាច្រេីនដូចជាអាមេរិច កាណាដា អង់គ្លេសជាដេីម។ អ្នកដែលធ្វេីការងារនេះសុទ្ឋតែជាអ្នកជំនាញខាងផ្លូវអារម្មណ៍ហេីយអ្នកដែលជួលពួកគេទៅសុទ្ឋតែជាអ្នកមានបញ្ហាក្នុងការគេង។

៥ អ្នកសម្អាតក្រោយពេលមាននរណាក្អួតនៅកន្លែងកំសាន្តបែបរន្ធត់នានា

ប្លែកមែន ធ្លាប់តែមានអ្នកលាងសម្អាតបង្គន់តែនេះមិនមែនលាងសម្អាតបង្គន់ទេគឺលាងសម្អាតរាល់ការក្អូតរបស់អ្នកដែលទៅលេងតំបន់កំសាន្តបែបរន្ធត់នានាដូចជា កន្លែងជិះRoller Coaster ផ្ទះខ្មោច ឬកន្លែងរន្ធត់ផ្សេងៗ។

 

ប្រភព៖ scoop whoop

Loading...
SHARE