កាលពីថ្ងៃទី 06 មករា ឆ្នាំ 2019 នាពេលកន្លងទៅនេះ ក្រុមហ៊ុន Camfone បានចូលរួមឧបត្ថមធំ ក្នុងព្រឹត្តិការណ៏ ការប្រគំតន្ត្រីបៃតង នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក្នុងគោលដៅ​ចូលរួម ផ្សព្វផ្សាយគាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ​ នៅតំបន់ភ្នំត្នោត ក៏ដូចជាព្រៃឈើ និងធនធានធម្មជាតិ​ ទូទាំងប្រទេស។ ព្រឹតិ្តការណ៏តន្រ្ដីបៃតង​នេះ ត្រូវបានប្រគំឡើង ដោយមានការផ្ដួចផ្តើមដោយស្មត្រ័ចិត្ត ពីលោក តាំង គីមសួរ ​រួមជាមួយនឹង ​តារាល្បីៗ មានដូចជា លោក ពាក់មី, ឌីជេ ក្ដិប, ប៉ែន ចំរ៉ុង,​ Ploy, អា ចារ្យធំ, ព្រមទាំងតារា ស្រីប្រុសល្បីៗជាច្រើនទៀត ដោយមានការ សហការជាមួយ ក្រសួង បរិស្ថាន ។


កម្មវិធីបៃតងនេះ ក៏មានគោលបំណង ​ប្រមូល​ មូលនិធិ ដើម្បីឧបត្ថម ដល់ លោក Ben Davis នឹង​ ក្រុមគ្រួសារ ដើម្បីបន្ត សកម្មភាព ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។​ សូមបញ្ចាក់ផងដែរថា លោក Ben Davis បានចំណាយពេលវេលា អស់រយៈពេល ២៦ឆ្នាំក្នុងការចូលរួមជួយប្រជាជន​ក្រីក្រ កម្ពុជា ក្នុងសហគមន៏ មានដូចជា​សាងសង់ អណ្ដូងទឹក បង្គន់អនាម័យ ជាពិសេសគឺការ ខិតខំប្រឹងប្រែង ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ក្រោមពាក្យស្លោកថា​ មានព្រៃឈើ គឺមានជីវិត គ្មានព្រៃឈើ គឺគ្មានជីវិត។
ជាការ កត់សម្គាល់ក្នុងព្រឹតិ្តការណ៏ដ៏ធំអស្ចារ្យមួយនោះ តារាស្រីប្រុសទាំងអស់ មានភាពរំជើបរំជួល​ រំភើប នឹងមាន មោទនភាពខ្លាំងរហូតស្រក់ទឹកភ្នែក ចេញពីចិត្តអួលដើមករ បន្ទាប់ពីបានឃេីញ ការតស៊ូលៈបង់ពេលវេលា កម្លាំងញេីសឈាមទ្រព្យសម្បត្តិ ស្ដែងចេញពីស្រលាញ់ អភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ពិតៗរបស់ លោក Ben Davis នឹងក្រុមសកម្មជនអភិរក្សព្រៃឈើ ដទៃទៀត។

តន្ត្រីបៃតងនេះអាចដំំណើរការទៅបាន​ ដោយមានគាំទ្រ ឧបត្ថមពី ក្រសួងបរិស្ថាន នឹងបណ្ដា ក្រុមហ៊ុន ឯកជនជាច្រើន។ ជាក់ស្ដែង ក្រុមហ៊ុន Camfone​ ដែលជាក្រុមហ៊ុន ផលិត នឹងចែកចាយ ទូរស័ព្ទ​ ម៉ា CamFone ដែរជាអ្នកឧបត្ថមធំ បានផ្តល់ ជាទូរស័ព្ទ​ដៃស្មាតហ្វូន CamFone Mega10 ចំនួន ៧ គ្រឿង ដល់សកម្មជន អភិរក្សព្រៃឈើ និងធនធានធម្មជាតិចំនួន៧នាក់​ សម្រាប់ការប្រាស្រ័យទាក់ទង ក្នុងការបំពេញ ភារៈកិច្ចផ្សេងៗ ដើម្បីអភិរក្សព្រៃឈើ និងធនធានធម្មជាតិ។ សកម្មជនទាំង៧រូបនោះបាន មានភាពសប្បាយសរសើរ ពេញចិត្តយ៉ាងខ្លាំង​នឹង ថ្លែងអំនរគុណដល់ក្រុមហ៊ុន Camfone​ ដែរបានផ្តល់ការដូដ៏មានតម្លៃនេះ។ ជាបទពិសោធន៏ នៃការប្រើប្រាស់ទូរស័ព្ទម៉ា CamFone សកម្មជនអភិរក្សព្រៃឈើបាន លេីកសរសើរយ៉ាងខ្លាំងពី​ គុណភាព មានសេវាខ្លាំង អាចធ្វេីការ ខលចេញចូលបានក្នុងព្រៃជ្រៅ នឹងប្រើប្រាស់ Internet ដោយគ្មានការរអាក់រអួរ។​ គួររំលឹកផងដែរថា ស្មាតហ្វូន​ Mega 10 ជាទូរស័ព្វដៃ ថាមពលថ្មកាន់បានយូរ 3500 mAH នឹងមានលក្ខណៈ​ពិសេស ដោះសោរ ដោយស្កេនមុខ ជាមួយកាមេរ៉ាថតស្អាតច្បាស់​ 8MP+2MP/8MP អង្គចងចាំទំហំធំ 1GB RAM / 16GB ROM ជាពិសេស អាចប្រើសុីមកាត ២ ជាមួយ​ Internet 4G VOLTE នឹងមានកម្មវិធីកម្សាន្តដ៏សំបូរបែបផងដែរ។


ជាចុងក្រោយ​ ក្រុមហ៊ុន Camfone សូមអំពានាវ​ អោយបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ជួយ ស្រលាញ់ គាំទ្រ ការអភិរក្សព្រៃឈើ និងធនធានធម្មជាតិ​ទាំងអស់គ្នា មានព្រៃឈើ មានជីវិត។
គាំទ្រ Camfone​​ គាំទ្រការ អភិរក្សព្រៃឈើ នឹងធនធានធម្មជាតិ ។

SHARE