ភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩ ៖ ក្រុមហ៊ុន Asus បានប្រកាសចេញម៉ូដែលទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនគឺ ZenFone Max M2 និង ZenFone Max Pro M2 ដែលទូរស័ព្ទទាំងពីរគ្រឿងមានលក្ខណៈពិសេសថ្មីៗជាច្រេីនលេីសពីជំនាន់មុនគឺ ZenFone Max M1 និង ZenFone Max Pro M1 ដោយស៊េរីថ្មីនេះមានល្បឿនលឿននិងថ្មកប់ជាងស៊េរីមុន ហេីយចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសជាច្រេីនគឺអេក្រង់របស់ម៉ូដែលទូរស័ព្ទទាំងពីរត្រូវបានការពារដោយកញ្ចក់ Gorilla Glass 6 ដែលមានភាពរឹងមុាំបំផុត។

Asus ZenFone Max M2 មានបំពាក់ដោយ:

  • អេក្រង់ ៦,៣ អ៊ីញ​បង្ហាញ​រូបភាព​​កម្រិតHD+
  • ថាមពល​ថ្ម ៤០០០mAh
  • កាមេរ៉ា​ក្រោយ​ភ្លោះ13Mp+2Mp មេហ្គភិចសែល​ប្រើប្រាស់​សេនស័រ SONY IMX486
  • កាមេរ៉ា​មុខ 13Mp ​មាន​កម្រិត aperture f2.0 មាន​ភ្លើង​ជំនួយ softlight LED
  • ប្រើ​បន្ទះ​ឈីប Snapdragon 632 Octa-core ល្បឿន 1.8Gh
  • សម្រាប់តម្លៃវិញគឺ ១៧៩ ដុល្លារ

Asus ZenFone Max Pro M2 មានបំពាក់ដោយ:

 

  • អេក្រង់ ៦,៣ អ៊ិញ បង្ហាញ​រូបភាព​​កម្រិត FullHD+
  • កាមេរ៉ា​ក្រោយ​ភ្លោះ 12Mp+5Mp មេហ្គភិចសែល​ប្រើប្រាស់​សេនស័រ SONY IMX486 មាន​បច្ចេកវិទ្យា Depth sensing មាន LED Flash និង​មុខងារ AI ចំនួន ១៣ ប្រភេទ​ផ្សេង​គ្នា
  • ថត​វីដេអូ​បាន​ដល់​កម្រិត 4K និង​មុខងារ​ទប់​លំនឹងEIS(Electric Image Stabalization)
  • កាមេរ៉ា​មុខ 13Mp ​មាន​កម្រិត aperture f2.0 មាន​ភ្លើង​ជំនួយ softlight LED
  • មាន​រន្ធ​៣ អាច​ដាក់​ស៊ីម 4G បាន​ពីរ និង​មេម៉ូរី​ឡើង​ដល់ 2TB
  • ប្រើ​បន្ទះ​ឈីប Snapdragon 660 ដែល​មាន​ពិន្ទុ​លើ​កម្មវិធី Antutu ដល់​ទៅ ១៣៣៣១២
  • ប្រើ Android 8.1 អាច​ឡើង Android 9 Pie ជាមួយ​នឹង ZenUI 5.0 មាន​ជម្រើស RAM គឺ 3GB/4GB និង​មេម៉ូរី 32GB/64GB
  • ថ្ម ៥០០០ មីលីអំពែ​ម៉ោង ​មើល​យូធូប​បាន​ដល់ ១៣ ម៉ោង​និង​កម្មវិធី​ផ្សេងៗ​ទៀត
  • តម្លៃ៖ ២៤៩ ដុល្លារ (RAM4GB/ROM 64GB) និង ១៩៩ ដុល្លារ (RAM 3GB/ROM 32GB)

សម្រាប់ពត៌មានបន្ថែម៖

Asus Facebook Page: https://www.facebook.com/asus855/

SHARE