អ្នកប្រហែលជាស្គាល់ប្រទេសមួយនេះច្បាស់ហេីយ ហេីយអ្នកក៏ដឹងពីលក្ខណៈពិសេសរបស់ប្រទេសមួយនេះបានច្រេីនផងដែរ។ តែខាងក្រោមនេះអាចជាអ្វីដែលអ្នកមិនធ្លាប់បានដឹងពីប្រទេសនេះ៖

១ ភោជនីយដ្ឋានមនុស្សយន្ត

ភោជនីយដ្ឋានមួយនេះពិតជាប្លែកភ្នែកមែនទែន អ្វីគ្រប់យ៉ាងនៅក្នុងនេះពោរពេញដោយមនុស្សយន្តនិងរបស់ទមនេីបៗជាច្រេីនហេីយសម្រាប់សំបុត្រវិញគឺមានតម្លៃ៤០ទៅ៧០ផោន។

robot restaurant - Weird Things To Do In Japan

crazy Things To Do In Japan, Robot Restaurant

២ ហាងការ៉េមដែលមានអ្នកបម្រេីឃ្យូតៗ

ពិតណាស់នៅប្រទេសសម្បូរនារីៗដែលមានមុខឃ្យូតៗគួរឲ្យស្រឡាញ់ច្រេីនណាស់ដូច្នេះវាមិនមែនជារឿងពិបាកទេក្នុងការជ្រេីសរេីសបុគ្គលិកដែលមានមុខឃ្យូតៗនោះ។ តែប្រហែលជាអ្នកមិនអាចរកហាងបែបនេះនៅប្រទេសផ្សេងបានទេមេីលទៅនោះ។

Takeshita street

Maid cafe

៣ ផ្លូវ Takeshita

ទីនេះអាចជាកន្លែងៗដែលនារីៗចូលចិត្តច្រេីនជាងព្រោះនៅតាមផ្លូវសម្បូរដោយហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងផ្សេងៗជាច្រេីនទៀត។ លេីសពីនេះផ្លូវនេះក៏សម្បូរទៅដោយអ្នកដែលចូលចិត្តតែងខ្លួនបែបប្លែកផងដែរ។

Takeshita Street

Takeshita Street

៤ ហាងកាហ្វេដែលមានសត្វចិញ្ចឹម

នៅប្រទេសយេីងឥឡូវក៏មានដែរ ហាងប្រភេទនេះអាចធ្វេីអ្នកប្លែកអារម្មណ៍ម្យា៉ងដែរដោយគេ​បានព្រលែងសត្វចិញ្ចឹមជាច្រេីនឲ្យរត់លេងពេញក្នុងហាង។ ហេីយបេីសម្រាប់អ្នកដែលចូលចិត្តសត្វចិញ្ចឹមហេីយមិនអាចចិញ្ចឹមបានវិញ កន្លែងនេះប្រកដជាកន្លែងដែលពួកគេចូលចិត្តខ្លាំងជាមិនខាន។

Animal cafe

Animal cafe

៥ ឡានរបស់ Mario

អ្នកច្បាស់ជាស្គាល់តួអង្គក្នុងហ្គេមមួយនេះហេីយ ហេីយនេះជាឡានរបស់ Mario ក្នុងជីវិតពិតដែលមាននៅប្រទេសជប៉ុន។ វាពិតជាអស្ចារ្យមែនទែន ហេីយមូលហេតុដែលគេផលិតវាឡេីងគឺដោយសារតែការស្ទះចរាចរណ៍មានច្រេីនពេកដូច្នេះហេីយទេីបគេសម្រេចចិត្តធ្វេីវាឡេីង។

Crazy things to do in Japan

 

ប្រភព៖ Hostel World

 

Loading...
SHARE