ក្រោយពីទទួលបានជោគជ័យក្លាយជាក្រុមហ៊ុនមានតម្លៃរហូតដល់១ពាន់ ពាន់លានដុល្លាររួចមក ក្រុមហ៊ុន Apple នៅតែរក្សាដំណែងកំពូលមួយនេះមិនទាន់មានក្រុមហ៊ុនក្នុងលោកមួយណាឈានទៅកាន់លំដាប់ទឹកប្រាក់នេះឡើយ ។ បើទោះជាពេលនេះមិនមែនជាពេលល្អរបស់ Apple យ៉ាងណាក្តី ក៏គេនៅមើលឃើញថាស្ថានភាពធ្លាក់ចុះរបស់ Apple មិនមែនមកពីផ្ទៃក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែវាជាការទទួលរងឥទ្ធិពលពីសង្រ្គាមពាណិជ្ជកម្មអាមេរិកនិងចិនប៉ុណ្ណោះ ។

Appleនៅតែមាន Tim Cook ជា CEO ដឹកនាំក្រុមហ៊ុននេះដដែល ហើយថ្ងៃនេះអ្នកនឹងបានដឹងរឿងរ៉ាវមួយចំនួនទាក់ទងនឹង CEO ក្រុមហ៊ុនយក្សក្នុងលោកមួយនេះ៖

១.Tim Cookជានរណា?

Tim មានឈ្មោះពេញថាTimothy D.Cook កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦០ ដែលមកទល់ពេលនេះមានអាយុ៥៨ឆ្នាំ។Tim Cookជាកូនទី២ក្នុងចំណោមកូន៣នាក់ កើតនៅAlbama សហរដ្ធអាមេរិកដែលមានឪពុកជាកម្មករផែកប៉ាល់ និងម្តាយជាមេផ្ទះ។Timសិក្សាថ្នាក់វិស្វករជំនាញឧស្សាហកម្មមុននឹងបន្តអនុបណ្ឌិតផ្នែកពាណិជ្ជកម្ម។

២.បទពិសោធន៍ការងារ

Timចាប់ផ្តើមការងារដំបូងនៅក្រុមហ៊ុនIBMដែលបានក្លាយខ្លួនជាDirectorផ្នែកផ្គត់ផ្គង់និងចែកចាយនៅអាមេរិកខាងជើងព្រមទាំងអាមេរិកឡាទីន។ជាមួយបទពិសោធន៍១២ឆ្នាំនៅIBM ធីមបានផ្លាស់ប្តូរមកកាន់ក្រុមហ៊ុនIntelligent Electronicsនៅឆ្នាំ១៩៩៤ ហើយក៏ផ្លាស់ទៅកាន់Compaq Computer Coperationជានាយករងផ្នែកគ្រឿងបង្គុំក្រោយពីនៅIntelligent Electronicsបាន៣ឆ្នាំ។កាន់ការនៅCompaqតែ៦ខែប៉ុណ្ណោះ TimចេញពីCompaqទៅកាន់ដំណែងថ្មីនៅAppleវិញ។

៣.ការងារជាមួយApple

TimចូលរួមជាមួយAppleនៅដើមឆ្នាំ១៩៩៨ ដែលនៅពេលនោះក្រុមហ៊ុនAppleកំពុងតែដាំក្បាលចុះ ស្របពេលដែលកាលនោះមិនទាន់មានផលិតផលណាលេចធ្លោរដូចពេលនេះឡើយ។ស្របពេលAppleកំពុងធ្លាក់ចុះ Micheal DellជាCEOក្រុមហ៊ុនDellក៏បានសួរទៅTimថាលោកនឹងទៅចូលខ្លួនទៅដោះស្រាយAppleយ៉ាងម៉េចបើក្រុមហ៊ុនកំពុងតែខាតទៅៗ។Timក៏ឆ្លើយថាខ្លួននឹងបញ្ឈប់ការធ្លាក់ចុះ ព្រមទាំងរកប្រាក់ចំណូលអោយម្ចាស់ភាគហ៊ុនវិញ។ចុងក្រោយដូចជាTimនិយាយពិតមែន ក្រោយពេលដែលលោកក្លាយជានាយករងរបស់Apple ស្នាដៃនេះហើយទើបធ្វើអោយTimទទួលដំណែងជាបន្តបន្ទាប់នៅApple។

នៅឆ្នាំ២០១១ Tim CookបានទទួលតំណែងជាCEOនៅAppleក្រោយពីSteve Jobsទទួលមរណភាពទៅ។ក្រោមការគ្រប់គ្រងរបស់Tim Appleទិញយកក្រុមហ៊ុនBeat ចំណែកផលិតផលវិញ Timបានកែប្រែដេញតាមអេក្រង់iPhoneពីតូចទៅតាមគេតាមឯង រហូតទទួលបានជោគជ័យនឹកស្មានមិនដល់។ផលិតផលដែលជោគជ័យបំផុតពេលដែលTimកាន់កាប់នេះគឺApple Watchដែលពេលនេះកំពុងតែឈរលើគេក្នុងចំណោមSmartwatchទាំងអស់។

 

ប្រភព ៖ Biography

SHARE