ផែនដីមានអ្វីធ្វើឱ្យយើងភ្ញាក់ផ្អើលរហូត ដែលក្នុងនោះរួមទាំងបាតុភូតធម្មជាតិផងដែរ។ ជាទូទៅ បាតុភូតធម្មជាតិមិនកើតឡើងញឹកញាប់នោះទេ ពោលគឺយូរៗម្តងទើបមានហេតុចម្លែកកើតឡើង ហើយការថតជាប់នូវបាតុភូតដ៏អស្ចារ្យ និងចម្លែកទាំងនោះ​ ក៏ជារឿងកម្រកើតមានផងដែរ។ ដូចនេះហើយ រូបភាពខាងក្រោមនេះ អាចរាប់បានថាជារូបភាពកម្រ ព្រោះវាជារូបភាពនៃបាតុភូតធម្មជាតិ ដែលត្រូវបានគេថតជាប់ក្នុងកាមេរ៉ា។ ចង់ដឹងថា ជារូបភាពបាតុភូតអ្វីខ្លះ ហើយពិសេសអស្ចារ្យយ៉ាងណានោះ សូមទស្សនារូបភាពដូចតទៅ៖

  1. ផ្លេកបន្ទោរបាញ់ត្រង់ចុះមកក្រោម ហើយផ្លូវហាក់តម្រង់ឆ្ពោះទៅកាន់ផ្លេកបន្ទោរនោះដែរ (រូបភាពនៅ Valley of Fire State Park នៅ Nevada)

2. រូបភាពនេះថតនៅប្រទេសន័រវេស

3. នេះគឺជារូបភាពដ៏អស្ចារ្យមួយ  ប្រៀបដូចជាផ្ទាំងគំនូរ

4. រូបភាពដើមឈើនៅរដូវរងារ ដែលហ៊ុមព័ទ្ធដោយអ័ព្ទ តែមានពន្លឺព្រះអាទិត្យរះតិចៗ

5. រូបភាពនេះប្រៀបដូចជា អគារខ្ពស់ៗក្នុងទីក្រុងញូវយ៉កកំពុងសាកថាមពល

6. ទម្រង់ខ្យល់ព្យុះពិតជាអស្ចារ្យ ដោយមានរូបរាងស្រដៀង UFO

7. រូបភាពកំអែលភ្នំភ្លើងហូរចូលទឹកសមុទ្រនេះ ពិតជាពិសេសខ្លាំងណាស់

8. រូបភាពបង្ហាញនូវអាកាសធាតុដែលត្រជាក់ខ្លាំង រហូតដល់កកគ្រប់យ៉ាង

9. មួយសន្លឹកនេះវិញ ក៏ស្រស់ស្អាត និងពិសេសប្លែកខ្លាំងដែរ (រូបភាពនៅ Ekyll Island)

10. រូបភាពពេលជិតមានខ្យល់ព្យុះនៅសមុទ្រ

ប្រភព៖ Earthporm

Loading...
SHARE