នៅលើពិភពលោកមានប្រទេសជាច្រើន ដែលក្នុងនោះប្រទេសខ្លះមានព្រំប្រទល់ជាប់នឹងប្រទេសនានា ហើយប្រទេសខ្លះទៀតមិនមានព្រំប្រទល់ជាប់ប្រទេសណាមួយឡើយ ក្រៅតែពីសមុទ្រ។ ក្នុងចំណោមប្រទេសជាច្រើន មានប្រទេសចំនួន ១១ ដែលមានអ្នកជិតខាងច្រើនបំផុត ឬមានព្រំប្រទល់ជាប់ច្រើនប្រទេសជាងគេ។ ប្រទេសទាំង១១នោះ មានដូចខាងក្រោម៖

11. ប្រទេស Zambia ដែលជាប្រទេសតូចមួយនៅទ្វីបអាហ្រ្វិក

ប្រទេសនេះមានព្រំដែនសរុបប្រវែង ៥.៦៦៤ គីឡូម៉ែត្រ និងមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្រ្វិកចំនួន ៨ ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យCongo ប្រទេសAngola ប្រទេសMalawi ប្រទេសMozambique ប្រទេសតង់ហ្សានី ប្រទេសNamibia ប្រទេសZimbabwe និងប្រទេសBotswana។

10. ប្រទេសទួរគី ដែលជាប្រទេសដ៏ពិសេសមួយនៅលើផែនទី ព្រោះដែនដីមួយផ្នែក (៧៥៦.៨១៦ គីឡូម៉ែត្រការ៉េ) ស្ថិតនៅទ្វីបអាស៊ី (ភាគខាងលិចនៃទ្វីបអាស៊ី) និងមួយផ្នែក (២៣.៧៦៤ គីឡូម៉ែត្រការ៉េ) ស្ថិតនៅទ្វីបអឺរ៉ុប (ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប)។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ៨​នៅអាស៊ី និងអឺរ៉ុបដូចជា  ប្រទេសArmenia ប្រទេសGeorgia ប្រទេសAzerbaijan ប្រទេសអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ាក់ ប្រទេសស៊ីរី ប្រទេសក្រិក និងប្រទេសប៊ុលហ្គារី ។

9. ប្រទេសតង់ហ្សានី ដែលជាប្រទេសស្ថិតនៅអាហ្រ្វិកខាងកើត។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ៨ ដូចជា ប្រទេសកេនយ៉ា ប្រទេសUganda ប្រទេសMozambique ប្រទេសRwanda ប្រទេសBurundi សាធារណរដ្ឋប្រជាធិបតេយ្យCongo ប្រទេសZambia និងប្រទេសMalawi ។

8. ប្រទេសស៊ែបី ដែលជាប្រទេសស្ថិតនៅប៉ែកអាគ្នេយ៍នៃទ្វីបអឺរ៉ុប។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ៨ ដូចជា ប្រទេសហុងគ្រី ប្រទេសប៊ុលហ្គារី ប្រទេសរូម៉ានី ប្រទេសMacedonia ប្រទេសMontenegro ប្រទេសCroatia ប្រទេសAlbania ប្រទេសBosnia and Herzegovina  ។

7. ប្រទេសអូទ្រីស ដែលជាប្រទេសតូចមួយនៅអឺរ៉ុប។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ៨ ដូចជា សាធារណរដ្ឋឆែក ប្រទេសSlovakia ប្រទេសហុងគ្រី ប្រទេសSlovenia ប្រទេសអ៊ីតាលី ប្រទេសស្វីស ប្រទេសអាល្លឺម៉ង់ និង Liechtenstein ។

6. ប្រទេសបារំាង

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន​ ៨ ដូចជា ប្រទេសលុចហ្សំបួរ ប្រទេសប៊ែលហ្សិក ប្រទេសអ៊ីតាលី ប្រទេសអាល្លឺម៉ង់ ប្រទេសស្វីស ប្រទេសអេស្ប៉ាញ ប្រទេសអង់ដូរ៉ាស និងប្រទេសអង់គ្លេស។

5. ប្រទេសអាល្លឺម៉ង់

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ៩ ដូចជា ប្រទេសដាណឺម៉ាក​ ប្រទេសហូឡង់ ប្រទេសលុចហ្សំបួរ ប្រទេសប៊ែលហ្សិក ប្រទេសបារំាង ប្រទេសអូទ្រីស ប្រទេសស្វីស សាធារណរដ្ឋឆែក និងប្រទេសប៉ូឡូញ។

4. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DR Congo) ដែលជាប្រទេសធំបំផុតទីពីរនៅទ្វីបអាហ្រ្វិក។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ៩ ដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋកុងហ្គោ ប្រទេសស៊ូដង់ ប្រទេស Burundi  ប្រទេសUganda ប្រទេសTanzania ប្រទេសRwanda ប្រទេសZambia និងប្រទេសAngola ។

3. ប្រទេសប្រេស៊ីល ដែលជាប្រទេសស្ថិតនៅទ្វីបអាមេរិកខាងត្បូង។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេស និងដែនដីចំនួន ១០ ដូចជា ប្រទេសអាហ្សង់ទីន ប្រទេសបូលីវី ប្រទេសកូឡុំប៊ី ប្រទេសវេនេហ្ស៊ុយអេឡា ប្រទេសអ៊ុយរ៉ាហ្គាយ French Guyana ប្រទេសប៉ារ៉ាហ្គាយ ប្រទេសGuyana ប្រទេសពេរ៉ូ និងប្រទេសSuriname។

2. ប្រទេសរុស្ស៊ី ដែលជាប្រទេសមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោក។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ១៤ ដូចជា ប្រទេសកូរ៉េខាងជើង ប្រទេសម៉ុងហ្គោលី ប្រទេសចិន ប្រទេសGeorgia ប្រទេសKazakhstan ប្រទេសAzerbaijan ប្រទេសអ៊ុយក្រែន ប្រទេសEstonia ប្រទេសBelarus ប្រទេសLatvia ប្រទេសLithuania ប្រទេសប៉ូឡូញ ប្រទេសន័រវេស និងប្រទេសហ្វាំងឡង។

  1. ប្រទេសចិន ដែលជាប្រទេសមានផ្ទៃដីធំបំផុតលំដាប់ទី២ នៅលើពិភពលោក។

ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសចំនួន ១៤ ដូចជា ប្រទេសកូរ៉េខាងជើង ប្រទេសរុស្ស៊ី ប្រទេសម៉ុងហ្គោលី ប្រទេសឥណ្ឌា ប្រទេសប៊ូតង់ ប្រទេសនេប៉ាល់ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសប៉ាគីស្ថាន ប្រទេសអាហ្វហ្គានីស្ថាន ប្រទេស Kazakhstan ប្រទេសKyrgyzstan ប្រទេសTajikistan ព្រមទាំងដែនដីរដ្ឋបាលពិសេសចំនួន ២ ទៀតគឺ ម៉ាកាវ និងហុងកុង។

ប្រភព៖ Worldatlas

SHARE