ជឿថាគ្រប់គ្នាប្រាកដជាស្គាល់ប្រទេសសិង្ហបុរី ឬទីក្រុងសាំងហ្គាពួរ ដែលជាដែនដីតូចជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែមានភាពរីកចម្រើន និងទំនើបខ្លាំងជាងគេ។ តាមការពិតទៅ កាលពីសម័យមុន (ប្រហែលជាង ៥០ឆ្នាំមុន) ប្រទេសមួយនេះគ្រាន់តែជាដែនដីធម្មតា មិនសូវមានការរីកចម្រើន និងខុសប្លែកដាច់ឆ្ងាយ បើធៀបនឹងពេលបច្ចុប្បន្ន។ កាលពីជាង ៥០ឆ្នាំមុន មានទូកតូចៗជាច្រើនតម្រង់ជួរនៅទន្លេកណ្តាលក្រុង ប៉ុន្តែបច្ចុប្បន្នលែងមានទូកអស់នោះហើយ លើកលែងតែទូកកម្សាន្តសម្រាប់អ្នកទេសចរ​។ ទោះបីមានការប្រែប្រួលយ៉ាងណាក៏ដោយ ការធ្វើពាណិជ្ជកម្មផ្លូវសមុទ្រនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ និងជួយឱ្យប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស។  ចង់ដឹងថា សិង្ហបុរីមានការប្រែប្រួលខ្លាំងកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម។

រូបភាពនៅកំពង់ផែនៅឆ្នាំ១៩៧៤ និងឆ្នាំ២០១៥

រូបភាពផ្ទះល្វែងពាណិជ្ជកម្ម (Shophouse) នៅតាមបណ្តោយ Clarke Quay

រូបភាពផ្លូវធ្វើដំណើរទៅក្រុង Johor Bahru ភាគខាងត្បូងប្រទេសម៉ាឡេស៊ី

រូបភាពកន្លែងប្រណាំងរថយន្ត

Read Bridge នៅតាមបណ្តោយទន្លេសិង្ហបុរី ដែលមនុស្សភាគច្រើនប្រមូលផ្តុំគ្នាអង្គុយលេង ស្តាប់តន្ត្រី និងស្តាប់រឿង

រូបភាពមើលពីលើនៅមាត់ទន្លេសិង្ហបុរី

រូបភាពនៅរូបសំណាក Merlion ដែលជាកន្លែងតំណាងឱ្យប្រទេសសិង្ហបុរី

រូបភាពនៅតំបន់ Boat Quay

រូបភាពមនុស្សមើល Powerboat Grand Prix ក្បែរសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុង

ប្រភព៖ Designyoutrust

SHARE