តាមការសិក្សានាពេលថ្មីៗ ផែនដីរបស់យើងនាពេលអនាគតអាចនឹងស្រដៀងគ្នានឹងផែនដីកាលពីសម័យបុរាណ​ ប៉ុន្តែនេះមិនមែនជារឿងល្អនោះទេ។

តាមអ្នកវិទ្យាសាស្រ្តអង់គ្លេស និងអាមេរិក ក្នុងអំឡុង ១០ ទៅ១២ឆ្នាំទៀត បរិយាកាសផែនដីយើងអាចនឹងដូចគ្នានឹងបរិយាកាសផែនដីកាលពីយុគសម័យ Middle Pliocene ជាង ៣លានឆ្នាំមុន។ ការសិក្សាដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានព្រមានបន្ថែមទៀតថា ប្រសិនបើមនុស្សមិនកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២១៥០ទេ បរិយាកាសផែនដីអាចនឹងដូចគ្នានឹងសម័យ Eocene កាលពី ៥០លានឆ្នាំមុន ដែលកាលនោះសីតុណ្ហភាពគឺខ្ពស់ជាងនេះ ១៣ដឺក្រេ ហើយស្ទើរតែគ្មានទឹកកកនៅលើផែនដី។

 

គេនៅរង់ចាំមើលថាតើមនុស្សសម័យទំនើប ព្រមទាំងសត្វនានាអាចទប់ទល់នឹងការប្រែប្រួលអាកាសនាពេលអនាគតដែរឬទេ ព្រោះអ្នកវិទ្យាសាស្រ្តបានព្រមានបន្ថែមទៀតថា ការប្រែប្រួលអាកាសធាតុគឺលឿនជាងអ្វីដែលមនុស្សធ្លាប់ជួបប្រទះពីមុនមក។ ទោះបីគ្រប់យ៉ាងគ្រាន់តែជាការព្យាករណ៍ក៏ដោយ ប៉ុន្តែវាផ្អែកលើសេនារីយ៉ូពីរ គឺ Representative Concentration Pathway 8.5 (RCP8.5.) និង RCP4.5 ដែលបង្ហាញថា បរិយាកាសផែនដីយើងនឹងអាចដូចគ្នានឹងបរិយាកាសផែនដីកាលពី ៣ លានឆ្នាំមុន នៅឆ្នាំ២០៣០ ឬ ២០៤០។

Image result

 

ប្រភព៖ Ancient-code

SHARE