មានរឿងដ៏គួរឲ្យហួសចិត្តមួយដែលកេីតមាននៅលេីយន្តហោះ ដែលរឿងនេះទាក់ទងនឹងនារីម្នាក់ដែលមានឈ្មោះថា Andrea ដោយគេរកឃេីញសំបុត្រពីរច្បាប់នៅលេីយន្តហោះដែលគេសន្និដ្ឋានថាវាត្រូវបានសរសេរដោយនាង ហេីយសំបុត្រនេះត្រូវបានរកឃេីញដោយអ្នកសម្អាតយន្តហោះ បន្ទាប់មកគេក៏បានថតវាហេីយបង្ហោះចូលក្នុងបណ្តាញសង្គម reddit ដែលធ្វេីឲ្យមនុស្សជាង៥០ពាន់ាក់បានឃេីញសំបុត្រនោះហេីយព្យាយាមស្វែងរក Andrea ដេីម្បីសួរនាំពីការពិត និងសួរពីមូលហេតុដែលនាងសរសេរសំបុត្រទាំងពីរច្បាប់នេះ។

ហេីយនេះជាសំបុត្ររបស់នាង៖

ក្នុងសំបុត្រខាងលេីនេះបានសរសេរថា «បេីអ្នកកំពុងអានសំបុត្រនេះ សូមសួស្តី:) ខ្ញុំឈ្មោះថា Andrea ហេីយខ្ញុំពិតជាធុញខ្លាំងណាស់។ ឥឡូវនេះខ្ញុំកំពុងតែនៅលេីយន្តហោះដែលកំពុងធ្វេីដំណេីរពី Miami ទៅ DC,ខ្ញុំមានអាយុ២១ឆ្នាំ។ ហេីយខ្ទង់ម៉ោង៤ព្រឹកមិញខ្ញុំបានទិញសំបុត្រយន្តហោះសម្រាប់ការធ្វេីដំណេីរមួយនេះដោយសារតែខ្ញុំបានលួចស្រឡាញ់មិត្តភក្តិជិតស្និតម្នាក់របស់ខ្ញុំ។ ពេលនេះគាត់កំពុងធ្វេីដំណេីរពី Boston ទៅ New Orleans តែជេីងយន្តហោះនោះត្រូវឈប់នៅ DC សិនមុនបន្តដំណេីរទៅ New Orlean។ តាមពិតខ្ញុំរស់នៅ DC ទេតែវាអាចនឹងជាគំនិតមួយដ៏ល្អបេីខ្ញុំ surprise គាត់នៅព្រលានយន្តហោះខណៈពេលដែលគាត់ត្រូវឈប់សម្រាកនៅទីនោះមុននឹងបន្តដំណេីរទៅ New Orleans ហេីយខ្ញុំនឹងសារភាពប្រាប់គាត់ថាខ្ញុំបានលួចស្រឡាញ់គាត់។ ខ្ញុំត្រូវទៅប្រលងឆមាស៤ថ្ងៃនៅប្រទេសអូស្រ្តាលីហេីយខ្ញុំនឹងមិនបានជួបគាត់ដល់ទៅ៥ខែឯណោះហេីយនេះជាឱកាសចុងក្រោយហេីយ។ ខ្ញុំមិនដឹងថាត្រូវធ្វេីអ្វីនោះទេ មិនដឹងថាថានឹងមានរឿងអ្វីកេីតឡេីងទេ សូមព្រះផ្តល់សំណាងឲ្យខ្ញុំផង។ ខ្ញុំពិតជាឆ្គួតមែនដែលសរសេរសំបុត្រមួយនេះ ខ្ញុំពិតជាធុញមែនទែន WiFiរបស់ខ្ញុំមិនដំណេីរការហេីយខ្ញុំកំពុងភ័យខ្លាំងណាស់។ សូម្បីតែ Starbuck ដែលជារបស់មានជាតិកាហ្វេអុីនក៏ជួយមិនបានផង។ ហេីយជាចុងក្រោយសង្ឍឹមថាអ្វីដែលខ្ញុំបានសរសេរនឹងធ្វេីឲ្យការធ្វេីដំណេីររបស់អ្នកទាំងអស់គ្នានឹងមានភាពប្រសេីរ។ ធ្វេីអ្វីដែលអ្នកពេញចិត្តនិងធ្វេីអ្វីដែលឆ្គួតៗដូចដែលខ្ញុំបានធ្វេី។ សំណាងល្អទាំងអស់គ្នា!»

-Andrea

 

ប្រភព៖ boredpanda

Loading...
SHARE