ផែនទីរបស់ Google ត្រូវបានគេស្គាល់ថាជាកម្មវិធីដែលអាចជួយនាំអ្នកទៅកាន់កន្លែងដែលអ្នកចង់ទៅបានគ្រប់ពេលឲ្យតែមានអុីនធឺណេត វាអាចប្រាប់ពីចម្ងាយដែលយេីងត្រូវធ្វេីដំណេីរ រយៈពេលដែលយេីងត្រូវប្រេីជាដេីម។ សាកស្រមៃមើលបេីគ្មានវា តេីអ្នកអាចទៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយរបៀបណា?

Image result for google map

បុរសម្នាក់មានឈ្មោះថា Bruce បានបង្កេីតគម្រោងមួយដេីម្បីទៅលេងនៅតំបន់ភ្នំខៀវនៃប្រទេសអូស្រ្តាលីដែលវាស្ថិតនៅជិតទីក្រុងសុីដនី។ គាត់បានរៀបចំអ្វីៗរួចជាស្រេចសម្រាប់ការផ្សងព្រេងមួយនេះ ដោយយកផែនទីរបស់Googleជាអ្នកបង្ហាញផ្លូវ។ មុនពេលចេញដំណេីរគាត់បានពិនិត្យពីស្ថានភាពទីតាំងដែលគាត់ត្រូវទៅនោះ គាត់បានពិនិត្យយ៉ាងល្អិតល្អន់ហេីយលទ្ឋផលគឺរយៈពេលដែលគាត់ត្រូវចំណាយក្នុងការធ្វេីដំណេីរទៅទីនោះគឺ១៥នាទី។ បន្ទាប់ពីពិនិត្យអ្វីៗរួចរាល់ហេីយគាត់ក៏ចាប់ផ្តេីមចេញដំណេីរ ពេលគាត់ជិះយូរៗទៅគាត់ក៏មានអារម្មណ៍ចម្លែកដោយសារតែគាត់ជិះយូរដែរហេីយដូចជាមិនទាន់ឃេីញកន្លែងណាមួយដែលធ្វេីឲ្យគាត់ចំណាំបានថាគាត់ទៅដល់ភ្នំខៀវទេ ដូច្នេះហេីយគាត់ក៏មេីលនាឡិកាហេីយគាត់ក៏ដឹងថាអ្វីដែល Google បានប្រាប់គាត់គឺមិនពិតទេវាអាចមកពីបញ្ហាដែល Google មិនបានដឹងពីស្ថានភាពផ្លូវឬយ៉ាងណាក៏មិនដឹងទេីបវាបង្ហាញលទ្ឋផលមកខុសពីការពិតទាំងស្រុងដែលរយៈពេលដែលគាត់ធ្វេីដំណេីរទៅដល់គឺដល់ទៅជាង១ម៉ោងឯណោះ។ គាត់បាននិយាយថា«នេះជាបទពិសោធន៍នៃការធ្វេីដំណេីរផ្សងព្រេងដ៏អស្ចារ្យមួយក្នុងជីវិតរបស់ខ្ញុំ»។

ហេីយនេះជារូបភាពបង្ហាញពីដំណេីរកម្សាន្តរបស់គាត់៖

ប្រភព៖ boredpanda

Loading...
SHARE