ភ្នំពេញ ថ្ងៃទី​​​​​ 3 មករាឆ្នាំ ​2019 ​​ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានកូនពៅត្រកូលnova 3/3i ស៊េរី​ គឺ nova3 Lite កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2019 និងឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជនលើម៉ូដែលនេះជាច្រើនលើសលុប ក្រុមហ៊ុនបានបញ្ចេញនូវពណថ្មី ទាន់សម័យកាលីបយុវវ័យ កាន់តែទាក់ទាញមួយទៀត គឺពណ៍ផ្កាឈូកស្រស់ (Sakura Pink)

Image may contain: phone

ស្មាតហ្វូន nova3 Lite មានតម្លៃសមរម្យបំផុត ត្រឹមតែ $259 ប៉ុណ្ណោះ ដែលមានជម្រើសបីពណ៌គឺ ពណ៌ខ្មៅ​(​ Midnight Black) និង  ពណ៌ខៀវ ( Sapphire Blue) និងពណ៌ថ្មីចុងក្រោយ ពណ៍ផ្កាឈូកស្រស់ (Sakura Pink)​ នេះ។

កូនពៅ nova3 Lite បំពាក់ដោយអេក្រង់កោងបែប 3D ធំលាតកប់កែម ពេញតួ ជាមួយទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់​ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution  និងប្រើបច្ចេកវិទ្យា   ស្កេនក្រយ៉ៅដៃ។ ស្មាតហ្វូននេះក៏បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ អែមតែម្តង! កាមេរ៉ា AI នេះ ក៏មាន      មុខងារពិសេសដែលហៅថា AI Photography ដែលអាចស្គាល់ប្លង់រូបភាព បានរហូតដល់ 22 ប្លង់ខុសៗគ្នា និង មុខងារ Wide Aperture Mode ថតរូបព្រាលផ្ទៃខាងក្រោយដាច់ពីគ្នាល្អឥតខ្ចោះ។

CPU បំពាក់ Chipset Kirin 710 និង​ GPU Turbo ដែលបំពាក់លើ ស្មាតហ្វូននេះមានសមត្ថភាពខ្ពស់ចំណាយថាមពលតិច សន្សំថាមពលថ្មរហូតដល់ 30% និងអាចបង្កើនថាមពលក្នុងការដំណើរការក្រាហ្វិច ដែលសម្រាប់អ្នកចូលចិត្តលេងហ្គេម ដឹងតែពេញចិត្តខ្លាំងតែម្តង ដោយលេងហ្គេមយ៉ាងរលូន មិនទាក់ឡើយ។

nova3 Lite មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន​ RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់  400GBរីឯថាមពលថ្មវិញ មានថាមពលថ្មមហាសាល  4000mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃដោយមិនចាំបាច់សាកថ្ម។

No photo description available.

មិនតែប៉ុណ្ណោះស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ ក៏មានបំពាក់ដោយ Huawei Histen 5.0 ផ្តល់បទពិសោធន៏ប្រព័ន្ធសម្លេង Histen បែប 3D ពិរោះរន្លំ បច្ចេកវិទ្យា Hi Call ដែលអាចជួយបង្កើនបណ្តាញសេវា​​ និងសម្គាល់រលកនៃបណ្តាញសេវាដើម្បីជំនួយលើសេវាសម្រាប់ទំនាក់ទំនង។

អ្នកអាចរកជាវ ស្មាតហ្វូនត្រកូល​ nova 3 ដែលកំពុងពេញនិយមនិងលក់ដាច់ក្នុងស្មាតហ្វូនតម្លៃមធ្យមកម្រិតថវិកាពោលគឺតម្លៃកប់សារីៗៗៗ​​ nova 3​ ត្រឹមតែ​ 469$ nova 3i ត្រឹមតែ​ 299$ ពិសេសៗគឺកូនពៅ nova3 Lite ពណ៍ថ្មីនេះត្រឹមតែ​ 259$ នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei ដែលបានកំណត់។

Image may contain: phone

No photo description available.
Huawei Nova 3 lite ពណ៌ Sakura Pink ពេលមើលពីមុខ
Image may contain: phone
Huawei Nova 3 lite ពណ៌ Sakura Pink ពេលមើលពីចំហៀង
Image may contain: phone
Huawei Nova 3 lite ពណ៌ Sakura Pink ពេលមើលពីពក្រោយ
Image may contain: phone
Huawei Nova 3 lite ពណ៌ Sakura Pink ពេលមើលពីចំហៀង

លក្ខណះពិសេសរបស់កូនពៅ nova3 Lite សូមតាមដានវីដេអូ ៖

SHARE