កាលពីពេលថ្មីៗកន្លងទៅនេះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្ករដោយរថយន្តកុងទីន័របុករះទៅលើម៉ូតូជាច្រើនគ្រឿងដែលកំពុងរងចាំស្ដុប បានបង្ករភាពភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជនវៀតណាម ក្រោយពេលវីដេអូនៃហេតុការណ៍នោះបានបែកធ្លាយទៅក្នុងបណ្ដាញសង្គម Facebook ធ្វើឲ្យមនុស្សជាច្រើនបានចុចមើល និងធ្វើកការចែករំលែកតពីម្នាក់ទៅម្នាក់ ។

បើតាមការចុះផ្សាយរបស់ vnexpress បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ៣ និង ៣០ នាទីល្ងាច នៅក្នុងស្រុក Ben Luc ខេត្ត Long An ប្រទេសវៀតណាម ។ ដោយតាមប្រភពបានឲ្យដឹងថា រថយន្តនោះបានបុករះទៅលើម៉ូតូចំនួន ២១ ដោយតួលេខបឋមមនុស្ស ៤ នាក់បានបាត់បង់ជីវិត និង ១៦ នាក់រងរបួសធ្ងន់ និងស្រាល ។ ដោយឡែកអ្នកបើកបរថយន្តកុងទីន័រដែលគេស្គាល់ឈ្មោះថា Pham Thanh Hieu អាយុ ៣២ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោលក្រោយកើតហេតុ ។

ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដាលឲ្យរថយន្តកុងទីន័រនោះបានបុករះយ៉ាងដូច្នោះ ប្រហែលមកពីអ្នកបើកបរបានបើកបរយ៉ាងលឿនដោយវ៉ារថយន្តដទៃក្នុងគោលបំណងដើម្បីទៅឲ្យផុតស្ដុបមុនភ្លើងក្រហមមកដល់ ប៉ុន្តែបែរជាមិនទាន់ស្របពេលដែលអ្នកបើកបរម៉ូតូនាំគ្នាឈប់ ហើយអ្នកបើកបរកុងទីន័រនោះជាន់ហ្វ្រាំងមិនជាប់ក៏បុកទៅលើអ្នកបើកបរម៉ូតូទាំងនោះតែម្ដង។

ហេតុការណ៍នោះបានធ្វើឲ្យប្រជាជនវៀតណាមជាច្រើនមានអារម្មណ៍តក់ស្លុក និងខ្លាចរអារ នៅពេលដែលពួកគេត្រូវឈប់រងចាំស្ដុបម្ដង ទន្ទឹមនឹងនោះក៏មានអ្នកប្រើប្រាស់ Facebook មួយរូបបានបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពមនុស្សមួយក្រុមនាំគ្នាឈប់រងចាំស្ដុបដោយចេញពីម៉ូតូឈប់រងចាំទាល់តែភ្លើងបៃតងទើបឡើងមកជិះម៉ូតូរបស់ខ្លួនវិញ ។

ទស្សនាវីដេអូ​ ៖ (ស៉ំអភ័យទោសផង ដោយសារតែវីដេអូដើមត្រូវបានលុបចេញ អ្វីដែលនៅសល់គឺមានតែរូបភាពដែលថតចេញពីវីដេអូនោះតែប៉ុនណោះ)

រូបភាព ៖

ហើយនេះជាវីដេអូមួយផ្សេងទៀត ៖

Cách DỪNG ĐÈN ĐỎ AN TOÀN!

Cách dừng đèn đỏ an toàn cho ngày tết! Nguồn: Nguyễn Triều Kha

Posted by Ồ Yeah on Wednesday, January 2, 2019

Loading...
SHARE