នៅក្នុងរដូវកាលបុណ្យគ្រីសស្មាសឆ្នាំ ២០១៨ នៅក្នុងប្រទេសចិននេះតួអង្គមួយនៅក្នុងរឿងចិនបុរាណដែលមានចំណងជើងថា Hail the Judge ឬប្រជាជនកម្ពុជាស្គាល់ថារឿង តុលាការចិត្តដែកទិនហ្វី បានក្លាយជាតួអង្គដែលពេញនិយមនិងល្បីល្បាញជាមួយនឹងរហ័សនាមថ្មីថា Chinese Santa ឬ តាណូអែលចិន ។

មូលហេតុដែលធ្វើឲ្យតួអង្គសន្តិសុខរាជវាំងរហ័សនាមខ្លារខិន ឬ ចាន់ចាវ ក្នុងរឿង តុលាការចិត្តដែកទិនហ្វី ដែលសម្ដែងដោយលោក Elvis Tsui ក្លាយជាតាណូអែលចិនក៏ព្រោះតែតួអង្គនោះមានពុកមាត់វែងពណ៌សដូចតាណូអែលអីញ្ចឹង ។

ក្រោយមានភាពល្បីល្បាញដោយសារតែអ្នកប្រើប្រាស់បណ្ដាញសង្គមនៅក្នុងប្រទេសចិននាំគ្នាកាត់តជារូបភាពប្លែកៗអបអរបុណ្យណូអែល ឬ Christmas , រូបតួអង្គតាណូអែលចិនក៏ត្រូវបានគេប្រើប្រាស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម , ប្រើប្រាស់នៅសំបកទូរសព្ទ និងរូប Emoji ជាដើម ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា Hail the Judge ឬ តុលាការចិត្តដែកទិនហ្វី គឺជាភាពយន្តបែបកំប្លែងរបស់តារាសម្ដែង Stephen Chow ដែលចូលរួមសម្ដែងដោយតារាសម្ដែងល្បីជាច្រើនទៀតដូចជា Stephen Chow  , លោកស្រី Sharla Cheung Man  , លោកស្រី Christy Chung ,លោក Ng Man-tat , លោកស្រី Ada Choi , លោក Collin Chou និង លោក Elvis Tsui ជាដើម ។

Image result for 吳孟達 九 品 芝麻官

Related image

Image result for hail the judge

Image result for Sharla Cheung Man in Hail the Judge

Image result for Sharla Cheung Man in Hail the Judge

ប្រភព ៖ shanghai

SHARE