អ្នកប្រហែលជាធ្លាប់ឃើញនៅក្នុងខ្សែភាពយន្តហើយ ពីការលំបាកដែលមនុស្សប្រឈមក្នុងពេលមានអាសន្ន ដូចជាការព្យាយាមចេញពីរថយន្តដែលលិចនៅក្នុងទឹក ជាដើម។ ពួកគេតែងព្យាយាមបើកទ្វាររថយន្ត ប៉ុន្តែជាប់គាំងបើកមិនរួច។ តាមអ្នកជំនាញ វិធីល្អបំផុតនិងលឿនបំផុតដើម្បីចេញពីរថយន្តដែលលិចទឹកនោះ គឺត្រូវដោះខ្សែក្រវ៉ាត់កៅអីរបស់អ្នកភ្លាមៗ ទម្លាក់កញ្ចក់បង្អួច ហើយគេចចេញតាមបង្អួចរថយន្ត។ ក្រៅពីនេះ នៅមានស្ថានភាពអាសន្ន និងគ្រោះថ្នាក់ផ្សេងទៀតដែលមនុស្សអាចប្រឈម ដូចនេះហើយ យើងសូមលើកមកបង្ហាញនូវការពិតទាំង១២យ៉ាង ដែលអាចឱ្យអ្នកជួយសង្រ្គោះជីវិតខ្លួនឯងនៅថ្ងៃអាសន្នណាមួយ។

  1. មឹកនេះមានជាតិពិសដែលអាចសម្លាប់មនុស្សធំ២៦នាក់ ក្នុងពេលតែមួយ

ទោះបីមានទំហំតូចក៏ដោយ សត្វមឹកពណ៌ខៀវនេះគឺជាសត្វសមុទ្រដែលមានគ្រោះថ្នាក់បំផុតមួយនៅលើភពផែនដី ដោយជាតិពិសរបស់វាអាចសម្លាប់មនុស្សពេញវ័យចំនួន ២៦ នាក់ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ក្នុងរយៈពេល ៥-១០ នាទី បន្ទាប់ពីត្រូវបានខាំ ជនរងគ្រោះចាប់ផ្តើមមានអារម្មណ៍ស្ពឹក និងពិបាកដកដង្ហើម ហើយបន្ទាប់មកនឹងចង្អោរ និងក្អួត។ ដូច្នេះប្រសិនបើអ្នកកត់សម្គាល់ឃើញសត្វតូចនេះសូមកុំប៉ះពាល់វា ឬបង្កហេតុជាមួយវា ហើយត្រូវចេញឱ្យឆ្ងាយពីវា ។

2. ទម្រង់ទឹករលកបែបនេះមើលទៅស្អាត ប៉ុន្តែវាបង្កប់នូវគ្រោះថ្នាក់បំផុត

View this post on Instagram

Glitch in the Matrix?👽🔴🤲🏻🔵 Perfectionist's Paradise?🌴🙋🏼‍♀️🌞 ___________________________ This strange and perfect pattern, that I was so lucky to see some days ago, is called "Cross sea" And 👩🏼‍🏫📖 "it happens when two wave systems (in my photos I see 3 systems) cross each other at nearly perpendicular angles. This can occur when waves generated by one weather system collides with waves generated by another weather system, usually at a place that is far away from both weather systems." (Thank you, dear Google) It also looks like wave reflection… Maybe you know more about it…🤔 ______________________________ Or maybe the Matrix really needs to be reloaded?👽📞💻🔋😉 ______________________________ #crosssea #squarewave #squarewaves #strangephenomenon #amazing #maltalovers #malta #sliema #sliemabeach #mymalta #visitmalta #lovemalta #unusual #phenomenon #wave #perfectwaves #perfectwave #sea #sealovers #взаимныелайки #wonderful #landscapelover #naturelover #waves #waves🌊 #strangewaves #strangewave #beautiful #волны #olas

A post shared by Tatiana 🙋🏼‍♀️ (@123kulema231) on

តាមបទពិសោធន៍របស់អ្នកដែលរស់នៅក្បែរសមុទ្រ ទម្រង់ទឹករលកបែបនេះមើលទៅស្រស់ស្អាត ប៉ុន្តែតាមការពិតទៅវាហាក់បង្ហាញនូវសញ្ញាគ្រោះថ្នាក់ឱ្យមនុស្សមានការប្រុងប្រយ័ត្ន ព្រោះថានឹងអាចមានហេតុការណ៍អាក្រក់កើតឡើងពីក្នុងសមុទ្រ។ ដូចនេះ ប្រសិនបើអ្នកឃើញទឹករលកបែបនេះ ពេលអ្នកនៅក្នុងទឹក អ្នកគួរតែចេញពីទឹកសមុទ្រឱ្យបានលឿនដើម្បីសុវត្ថិភាព។

3. អ្នកអាចស្នើឱ្យ Siri ទាក់ទងហៅរថយន្តសង្រ្គោះបន្ទាន់ឱ្យអ្នកក្នុងពេលអាសន្នបាន

នៅឆ្នាំ២០១៦ ម្តាយរបស់ក្មេងស្រីអាយុ ១ ឆ្នាំម្នាក់ នៅក្នុងប្រទេសអូស្រ្តាលី បានឃើញកូនស្រីរបស់នាងមានបញ្ហា ហើយភ្លាមៗនោះនាងបានប្រញាប់ប្រញាល់ធ្វើ CPR លើកូនរបស់នា។ ស្របពេលនោះដែរ នាងបានចងចាំថា នាងអាចប្រើ Siri ហៅរថយន្តសង្រ្គោះបន្ទាន់ ហើយនាងក៏បានស្រែកប្រាប់ថា “Hey Siri សូមហៅទូរស័ព្ទទៅរថយន្តសង្គ្រោះ” ។ Siri ក៏បានទូរស័ព្ទទៅគ្រូពេទ្យ ហើយម្តាយបានទាក់ទងប្រាប់ពីអាសយដ្ឋានរបស់នាង។ គ្រូពេទ្យសង្គ្រោះបន្ទាន់បានមកដល់ ហើយជួយក្មេងស្រីតូចឱ្យរស់មានជីវិត។

4. ការស្តាប់តន្រ្តីញាក់កន្ត្រាក់អារម្មណ៍ ធ្វើឱ្យការផ្តោតអារម្មណ៍លើការបើកបរថយចុះ

មនុស្សភាគច្រើនស្តាប់តន្ត្រីនៅពេលកំពុងបើកបររថយន្ត ប៉ុន្តែផ្អែកតាមការសិក្សាមួយ ការស្តាប់តន្រ្តីញាក់កន្ត្រាក់អារម្មណ៍ខណៈពេលកំពុងបើកបរ ធ្វើឱ្យបេះដូងលោតញាប់ ហើយការផ្តោតអារម្មណ៍លើការបើកបរថយចុះ ដោយសារអ្នកបើកបររវល់តែផ្តោតលើតន្រ្តីជាងការបើកបរ និងលើផ្លូវ។

5. ប្រសិនបើអ្នកណាម្នាក់ផ្ចង់កាំភ្លើងដាក់អ្នកនោះ អ្នកត្រូវសម្លឹងភ្នែករបស់គេឱ្យចំ

ស្តាប់ទៅដូចពិបាក ប៉ុន្តែការធ្វើបែបនេះគឺជាជម្រើសដ៏ប្រសើរមួយ ព្រោះវានឹងធ្វើឱ្យគេមានអារម្មណ៍មិនស្រួល និងមានអារម្មណ៍មិនល្អចំពោះអ្វីដែលគេកំពុងធ្វើ។

6. បើអ្នកមានអារម្មណ៍ថាមានគេកំពុងតាមអ្នកនោះ សូមបត់ស្តាំចំនួន ៤ដង

បើពេលកំពុងបើកបរ ហើយអ្នកមានអារម្មណ៍ថាមានគេកំពុងតាមអ្នកនោះ ដំបូន្មានដ៏ល្អបំផុតគឺអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយបត់ស្តាំ ៤ ដងជាប់ៗគ្នា។ ធ្វើបែបនេះនឹងនាំឱ្យអ្នកត្រឡប់ទៅកន្លែងដើម ហើយប្រសិនបើឡានដែលអ្នកសង្ស័យថា កំពុងតាមអ្នកនោះ នៅតែស្ថិតនៅពីក្រោយអ្នកទៀតនោះ វាប្រាកដណាស់ថា គេកំពុងតាមអ្នកហើយ។ ក្នុងករណីនេះ សូមព្យាយាមបើកចូលទៅកាន់ផ្លូវដែលមានសភាពអ៊ូអរ និងមានមនុស្សជាច្រើននៅជុំវិញ នោះគេប្រហែលជានឹងចាកចេញពីអ្នក ហើយលែងតាមទៀត។

7. អ្នកអាចប្រើសំឡីអនាម័យដើម្បីបិតរបួសធំ

ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ស្ត្រីម្នាក់ឈ្មោះ Kimberly Clark បានបង្កើតរបស់មួយដែលអាចស្រូបឈាមដែលហូរតាមមុខរបួស ហើយរុំរបួសឱ្យទាហាន។ បន្ទាប់ពីសង្រ្គាមមក ការច្នៃប្រឌិតថ្មីនេះត្រូវបានប្រើបង្កើតជាសំឡីអនាម័យសម្រាប់ស្រ្តី។ ដូចនេះ ជាក់ស្តែងណាស់ដែលសំឡីអនាម័យអាចប្រើជួយរុំរបួសស្បែកធ្ងន់ធ្ងរ ឬធំៗបាន។

8. ទោះបីអ្នកស្រេកទឹកយ៉ាងណា សូមកុំបរិភោគព្រិល

ប្រសិនបើអ្នកធ្លាប់ជាប់នៅក្នុងព្រៃ ហើយស្រេកទឹកយ៉ាងខ្លាំងនោះ អ្នកអាចនឹងព្យាយាមចង់បរិភោគព្រិលជំនួសឱ្យទឹក ប៉ុន្តែអ្នកគួរលុបចោលគំនិតនោះភ្លាម។ នៅក្នុងបរិយាកាសត្រជាក់ អ្នកគួរតែជៀសវាងការដាក់អ្វីមួយដែលត្រជាក់ចូលក្នុងរាងកាយរបស់អ្នក ព្រោះវានឹងកាន់តែធ្វើឱ្យថយចុះកម្តៅក្នុងខ្លួនរបស់អ្នក។ ផ្ទុយទៅវិញ អ្នកគួរតែព្យាយាមបង្កាត់ភ្លើង ដើម្បីឱ្យព្រិលរលាយជាទឹកសម្រាប់ផឹកវិញ ព្រោះសីតុណ្ហភាពរបស់ទឹកនេះ អាចនឹងក្តៅជាងព្រិល ហើយជួយផ្តល់ភាពកក់ក្តៅបានខ្លះដល់ផ្នែកខាងក្នុងរបស់អ្នក។

9. កុំព្យាយាមលើកមនុស្សដែលសន្លប់

អ្វីដែលគេមិនគួរធ្វើនោះគឺការព្យាយាមធ្វើឱ្យអ្នកសន្លប់ដឹងខ្លួនតាមរយៈការទះកំភ្លៀង ឬចាក់ទឹកលើពួកគេ ហើយអ្នកក៏មិនគួរលើកពួកគេឡើងដែរ។ បើតាមគ្លីនិក Mayo វិធីល្អបំផុតដែលត្រូវគឺត្រូវលើកជើងរបស់ពួកគេឡើងឱ្យខ្ពស់ជាងកម្រិតបេះដូង រហូតទាល់តែពួកគេដឹងខ្លួន។ ការធ្វើបែបនេះនឹងបង្កើនចរន្តឈាមទៅកាន់ខួរក្បាល ហើយនាំយកអុកស៊ីសែនត្រឡប់មកវិញ។ កង្វះអុកស៊ីសែនទើបបណ្តាលឱ្យពួកគេសន្លប់។

10. មុនពេលមានគ្រោះធម្មជាតិ សូមបើកទឹកឱ្យពេញអាងងូតទឹក ឬធុងលាងចាន លាងដៃ ដើម្បីមានទឹកស្អាតសម្រាប់ផ្គត់ផ្គង់

យោងតាម FDA បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិធំៗ ដូចជាព្យុះ ជាដើម ទឹកសម្រាប់ផ្គត់ផ្គង់គឺមានភាពកខ្វក់ ឬក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ដូចនេះ អ្នកអាចត្រៀមទឹកសម្រាប់ប្រើប្រាស់ដោយការទិញទឹកដប និងការបំពេញអាងទឹក និងធុងរបស់អ្នកដោយទឹកស្អាត នោះអ្នកនឹងមិនខ្វះខាតទឹកក្នុងអំឡុងពេលក្រោយមហន្តរាយនោះទេ។

11. លាក់ខ្លួនក្នុងអាងងូតទឹក ក្នុងករណីមានខ្យល់ព្យុះ

មនុស្សភាគច្រើននឹងប្រាប់អ្នកឱ្យប្រញាប់ប្រញាល់ទៅរកទីជំរកជិតបំផុត ឬលេនដ្ឋាននៅពេលមានព្យុះកំបុតត្បូងមកដល់ ដើម្បីសុវត្ថិភាព។ ប៉ុន្តែអ្នកអាចមានពេលមិនគ្រប់គ្រាន់សម្រាប់ធ្វើនោះទេ ដូចនេះហើយអ្នកអាចលាក់ខ្លួនក្នុងអាងងូតទឹកបាន ព្រោះវាជាកន្លែងសុវត្ថិភាពបំផុតមួយក្នុងផ្ទះរបស់អ្នក។

12. ប្រើសន្លឹកបន្ទះស្តើងៗអាលុយមីញ៉ូមដើម្បីបំពេញចន្លោះកន្លែងដាក់ថ្ម ក្នុងករណីអ្នកមិនមានថ្មដែលត្រូវទំហំ

ក្នុងករណីដែលអ្នកត្រូវការប្រើថ្មពិលចាំបាច់ ប៉ុន្តែមិនមានថ្មពិលដែលត្រូវទំហំនោះ អ្នកអាចប្រើវិធីនេះជួយបាន។

ប្រភព៖ Brightside

Loading...
SHARE