ចង្កៀងបំភ្លឺផ្លូវគឺជាផ្នែកដ៏សំខាន់មួយនៃរថយន្តដែលមានតួនាទីជួយបំភ្លឺផ្លូវសម្រាប់ការបើកបរនៅពេលយប់ ឬពេលភ្លៀង ក៏ដូចជាការផ្តល់នូវភ្លើងសញ្ញាផ្សេងៗទៅកាន់អ្នកបើកបរដទៃ ហើយវាក៏ជួយលើកសម្រស់របស់រថយន្តផងដែរ ។

ជាការពិតណាស់សម្រាប់រថយន្តទំនើបស៊េរីក្រោយៗ ជាពិសេសពពួករថយន្តប្រណិតដូចជា BMW , Audo និង Mercedes ក្រុមអ្នកផលិតមិនមែនគ្រាន់តែច្នៃប្រឌិត និងបំពាក់នូវចង្កៀងបំភ្លឺសម្រាប់តែមើលទៅស្រស់ស្អាត និងភ្លឺតែមួយមុខនោះទេ ពួកគេក៏បានសិក្សាកែច្នៃវាឲ្យកាន់តែទំនើប និងមានសុវត្ថិភាពចំពោះអ្នកបើកបរថយន្តទាំងនោះ ក៏ដូចជាអ្នកដំណើរដទៃផងដែរ ។

ហើយនេះគឺជាវីដេអូដែលបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបដែលត្រូវបានបំពាក់នៅលើចង្កៀងបំភ្លឺផ្លូវរបស់រថយន្ត BMW , Audi និង Mercedes ស៊េរីថ្មីៗ ដែលបច្ចេកវិទ្យាចង្កៀងរបស់ BMW គេបានដាក់ឈ្មោះថា Intelligent Headlight , ឯ Audi វិញគឺ Matrix LED  ចំណែកឯ Merces វិញគឺបច្ចេកវិទ្យា Multibeam LED ។

Image result for BMW Intelligent Headlight
BMW Intelligent Headlight
Related image
Audi Matrix LED
Image result for Mercedes Multibeam LED
Mercedes Multibeam LED

តោះទស្សនាវីដេអូដែលបង្ហាញពីភាពទំនើបនៃបច្ចេកវិទ្យាចង្កៀងបំភ្លឺផ្លូវរបស់រថយន្តប្រណិតទាំងនេះទាំងអស់គ្នា ៖

SHARE