អ្នកប្រហែលជាធ្លាប់លឺពាក្យនេះហេីយ តែអ្នកអាចនឹងមិនដឹងថាវាជាអ្វីមួយឲ្យប្រកដទេ។ ថ្ងៃនេះយេីងមកដឹងពី black hole ទាំងអស់គ្នា។ តោះចាប់ផ្តេីម៖

តេីអ្វីទៅជា​ black hole?

blackhole_2.jpg

Black hole គឺជាតំបន់មួយនៅក្នុងអវកាសដែលតំបន់នេះមានកម្លាំងទំនាញខ្លាំងណាស់ហេីយពន្លឺក៏មិនអាចចាំងចូលបានដែរ។ ហេីយមាន black hole មួយចំនួនកេីតឡេីងបន្ទាប់ពីផ្កាយណាមួយអស់ថាមពលទៅ។

ដោយសារគ្មានពន្លឺអាចចូលទៅក្នុង black hole បានដូច្នេះហេីយគេមិនអាចមើលឃើញអ្វីនៅក្នុងនោះបានទេ។ ហេីយនៅក្នុងលំហអាកាសមានឧបករណ៍ជាច្រេីនរបស់អង្គការ NASA ដែលកំពុងស្វែងរក black hole។

តេី black hole មានទំហំធំប៉ុណ្ណាទៅ?

Black hole ត្រូវបានគេចែកជា៣ប្រភេទហេីយប្រភេទនិមួយៗត្រូវបានចាត់តាំងដោយការមេីលទៅលេីម៉ាសនិងទំហំរបស់ black hole និមួយៗ។ black hole ទាំង៣ប្រភេទនោះមាន

  • ប្រភេទទី១ primordial black hole ដែលវាមានទំហំតូចជាងគេ អ្នកវិទ្យាសាស្រ្តបានពន្យល់ថាវាមានទំហំប្រហែលប៉ុនអាតូមមួយប៉ុណ្ណោះតែវាមានម៉ាសស្មេីនឹងភ្នំមួយ

Image result for primordial black hole

  • ប្រភេទទី២ stellar black hole ដែលប្រភេទមួយនេះមានទំហំស្ថិតក្នុងកម្រិតកណ្តាលហេីយវាជាប្រភេទមួយដែលសម្បូរជាងគេ វាមានម៉ាសប្រហែល២០ដងនៃព្រះអាទិត្យ

Image result for stellar black hole

  • ប្រភេទទី៣ supermassive black hole មួយនេះជាប្រភេទដែលធំជាងគេ​ដែលវាមានម៉ាសធំជាងព្រះអាទិត្យដល់ទៅជាងមួយលានដងឯណោះ

Image result for supermassive black hole

តេី black hole កេីតឡេីងយ៉ាងម៉េច?

Image result for how black hole formed

Primordial black hole បានកេីតឡេីងមុនគេ ដែលវាកេីតឡេីងពីបន្ទុះមួយដ៏ធំនៅក្នុងលំហហៅថា «Big bang»។ ចំណែកឯ stellar black hole កេីតឡេីងពេលផ្កាយបានបែកជាបំណែកៗ ហេីយការបែកជាបំណែកនេះក៏បង្កេីតជាបន្ទុះមួយឈ្មោះថា «Supernova»។ ហេីយចំពោះ supermassive black hole វិញកេីតឡេីងស្របពេលជាមួយនឹង Galaxy ហេីយទំហំវាក៏កំណត់ទៅតាមទំហំរបស់ Galaxy ដែលផ្តល់កំណេីតឲ្យវាដែរ។

តេី black hole នឹងបំផ្លាញផែនដីទេ?

Image result for black hole and earth

បេីនិយាយពីបញ្ហានេះវិញអ្នកវិទ្យាសាស្រ្តបានពន្យល់ថា black hole ក៏ជាអង្គមួយដែលជាផ្នែកមួយនៃចក្រវាឡមួយនេះដែរដូច្នេះហេីយវាក៏ត្រូវគោរពច្បាប់ទំនាញដូចនឹងអង្គផ្សេងៗដែលមានក្នុងចក្រវាឡនេះផងដែរ។ ហេតុដូច្នេះវាពិបាកនឹងទៅរួចដែល black hole អាចនឹងនាំមកនូវគ្រោះមហន្តរាយដល់ផែនដី បេីមានទំនាញហេីយនៅតែបុកទង្គិចគ្នាទៀតប្រហែលផែនដីបានបុកទង្គិចគ្នាជាមួយភពផ្សេងៗបាត់ទៅហេីយ។

បេីចូលចិត្កកុំភ្លចខំមិនយេីងនឹងធ្វេីបន្តទៀត។ អរគុណ!

 

ប្រភព៖ NASA

Loading...
SHARE