ដូចដែលគ្រប់គ្នាដឹងហេីយថាបុណ្យណូអែលត្រូវបានប្រារព្ឋរៀងរាល់ឆ្នាំនៅថ្ងៃទី២៥ខែធ្នូ ហេីយគ្រប់ប្រទេសទាំងអស់សុទ្ឋតែមានកម្មវិធីផ្សេងៗសម្រាប់អបអរពិធីបុណ្យមួយនេះតែប្លែកអីតែប្រទេសទាំង៨នេះទេដែលមិនអនុញ្ញាតឲ្យប្រជាជបខ្លួនធ្វេីការប្រារព្ឋពិធីនេះ។

តោះទស្សនាទាំងអស់គ្នា៖

១ ប្រទេស អារ៉ាប់រួម

Aerial View Of Buildings Under Construction At King Abdullah Financial District Against Sky xx countries that banned Christmas

ក្នុងនាមជាប្រទេសមួយដែលតឹងរឹងនៅក្នុងសាសនានៅក្នុងសាសនាអ៊ីស្លាមនោះវានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេដែលបានលឺថាបុណ្យណូអែលមិនត្រូវបានធ្វេីនៅក្នុងប្រទេសមួយនេះ។ នៅឆ្នាំ ២០១៥ រដ្ឋាភិបាលបាននិយាយឡើងវិញនូវជំហរប្រឆាំងនឹងបុណ្យណូអែលរបស់ខ្លួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប់មួយគឺ Arab News នៅពេលដែលមានពត៌មានថាមន្ទីរពេទ្យរដ្ឋមួយបានអនុញ្ញាតឱ្យនិយោជិកដែលមិនមែនជាអ្នកកាន់សាសនាមូស្លីមធ្វេីការអបអរបុណ្យណូអែលនៅក្នុងបរិវេណមន្ទីរពេទ្យរបស់ខ្លួន។

២ ប្រទេស អង់គ្លេស

Oliver Cromwell led the Puritan government in England (Picture: Steve Punter)

កុំភ័យស្លន់ស្លោ – បុណ្យណូអែលច្បាស់ជានៅតែបន្តក្នុងឆ្នាំនេះ។ ប៉ុន្តែកាលពីសតវត្សទី ១៧ មានសង្រ្គាមមួយបានផ្ទុះក្នុងអំឡុងពេលបុណ្យណូអែល។ នៅចន្លោះឆ្នាំ ១៦៤៧ ដល់ ១៦៦0 នៅពេលដែលចលនា Puritanical ដែលដឹកនាំដោយអូលីវើរមូម៉លបានគ្រប់គ្រងប្រទេសអង់គ្លេសការប្រារព្ធពិធីនៃបុណ្យមួយនេះក៏ត្រូវបានផ្អាក។

៣ ប្រទេស កូរ៉េខាងជេីង

107711298-south-korean-christians-sing-a-hymn-in-front-of-a-crop-promovar-mediumlarge

ប្រទេសកូរ៉េខាងជើងគឺមានអរិភាពណាស់ចំពោះការប្រារព្ធពិធីបុណ្យណូអែល។ ដូច្នេះពួកគេស្ទើរតែបានទៅធ្វើសង្គ្រាមជាមួយកូរ៉េខាងត្បូងនៅពេលដែលក្រុមអ្នកកាន់សាសនាគ្រិស្តដែលជាជនជាតិកូរ៉េខាងត្បូងបានតាំងលំអដើមឈើណូអែលដែលមានកម្ពស់ ៣០ ហ្វីតនៅជិតព្រំដែនរវាងប្រទេសទាំងពីរ(កូរ៉េខាងជេីងនិងកូរ៉េខាងត្បូង)។

៤ ប្រទេស Tajikistan

Stone Mosque in wide, rocky landscape, Murgab, Tajikistan, Central Asia xx countries that banned Christmas

Tajikistan ជាប្រទេសមួយក្នុងចំណោមប្រទេសបីដែលបានហាមប្រាមការអបអរសាទរបុណ្យណូអែលនៅឆ្នាំនេះ។  នៅឆ្នាំនេះដើមឈើណូអែលនិងការផ្តល់អំណោយនៅក្នុងសាលារៀនត្រូវបានហាមឃាត់ដាច់ខាតក្នុងប្រទេសនេះ។ ក្រសួងអប់រំរបស់ខ្លួនបានចេញក្រឹត្យមួយដែលមិនអនុញ្ញាតឱ្យមានការប្រើប្រាស់កាំជ្រួច អាហារថ្ងៃបុណ្យ អំណោយនិងការប្រមូលប្រាក់សម្រាប់ពិធីបុណ្យមួយនេះឡេីយ។

៥ ប្រទេស ព្រុយណេ

Sultan Omar Ali Saifuddien Mosque xx countries that banned Christmas

ស្ដេចស៊ុលតង់នៃប្រ៊ុយណេបានប្រាប់អ្នកស្រុកនៃប្រទេសរបស់ខ្លួនថាអ្នកដែលចង់រៀបចំអបអរសាទរបុណ្យណូអែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ៥ ឆ្នាំ។ ប្រជាជនមិនមែនមូស្លីមត្រូវបានអនុញ្ញាតឱ្យប្រារព្ធពិធីនេះនៅក្នុងសហគមន៍របស់ពួកគេប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចែករំលែកជាមួយប្រជាពលរដ្ឋមូស្លីមនោះទេ។

៦ ប្រទេស អាល់បេនៀ

albania-823418_960_720

គ្មានប្រជាជនសូម្បីតែម្នាក់ដែលកាន់សាសនាគ្រិស្តក្នុងប្រទេសនេះ ដូច្នេះហេីយគ្មានអ្វីចម្លែកទេដែលពិធីមុណ្យណូអែលនឹងមិនប្ររព្ឋក្នុងប្រទេសមួយនេះ។ អ្នកដែលផ្សព្វផ្សាយពីសាសនាគ្រិស្តក្នុងប្រទេសនេះអាចប្រឈមមុខនឹងការជាប់ពន្ឋធនាគារពី៣ទៅ១០ឆ្នាំ។

៧​ សហរដ្ឋអាមេរិច

Pilgrims

តុលាការទូទៅនៃឆ្នេរសមុទ្រនៃរដ្ឋ Massachusetts បានហាមឃាត់មិនឲ្យមានការប្រារព្ឋបុណ្យណូអែលរវាងឆ្នាំ ១៦៥៩-១៦៨១ អ្នកដែលមិនស្តាប់តាមនឹងត្រូវពិន័យ។

៨ ប្រទេសចិន

Blue Harbor

ចាប់តាំងពីការកាន់កាប់របស់បក្សកុម្មុយនីសនៅឆ្នាំ ១៩៤៩ និងការដាក់កំហិតលើសាសនាជាទូទៅនៅក្នុងប្រទេសចិនបុណ្យណូអែលបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសមួយ។។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងឆ្នាំកន្លងទៅមានការបង្ក្រាបលើការប្រារព្ឋពិធីបុណ្យណូអែលនៅក្នុងសាកលវិទ្យាល័យនិងសាលារៀន។ មន្រ្តីអប់រំរបស់ទីក្រុង Wenzhou ខេត្ត Zhejiang បានប្រាប់កាសែត Global Times ថាវាគឺជាការប្រឆាំងនឹងការបង្កើនឥទ្ធិពលនៃវប្បធម៌លោកខាងលិចនៅក្នុងប្រទេស។

 

ប្រភព៖ METRO

Loading...
SHARE