អ្នកអាចនឹងមានអារម្មណ៍ថាការងារដែលអ្នកកំពុងធ្វេីរាល់ថ្ងៃពិតជាពិបាកឬផ្តល់សម្ពាធដល់អ្នក ហេីបេីអ្នកកំពុងតែគិតបែបនេះអ្នកគួរមេីលការងារទាំង៩នេះជាមុនសិនទេីបដឹងថាការងារអ្នកប្រសេីរជាងពួកគាត់ប៉ុណ្ណា។

តោះទៅទស្សនាទាំងអស់គ្នា៖

១ ការងារជាអ្នកស្លដែក

ពួកគាត់ត្រូវធ្វេីការដោយប្រឈមនូវសីតុណ្ហភាពដ៏ក្តៅរហូតដល់ 2,190° F ទៅ 2,550° F ដេីម្បីស្លដែកឲ្យបានល្អ ហេីយបេីមិនប្រយ័ត្នទេអាចមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។

២ ការរុករករ៉ែស្ពាន់ធ័រនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលជាភ្នំភ្លើង Kawah Ijen

ភ្នំភ្លើង Kawah Ijen ស្ថិតនៅក្នុងទីក្រុង Jawa ហេីយកម្ពស់របស់វាគឺ ៨.៥៣0 ហ្វីត។ កម្មករគឺជាអ្នកស្រុកដែលធ្វើការដោយគ្មានសំលៀកបំពាក់និងឧបករណ៍ការពារ។ ពួកគេស្រង់បំណែកស្ពាន់ធ័រពេញមួយថ្ងៃនិងពេញមួយយប់ដោយប្រើប្រាស់ដៃរបស់ពួកគេផ្ទាល់ដោយគ្មានគ្រឿងចក្រអ្វីទាំងអស់។ កម្មករម្នាក់ៗទទួលបានប្រាក់តិចជាង ៥ ដុល្លារក្នុងមួយថ្ងៃដែលវាមិនស្មេីនឹងកម្លាំងពលកម្មរបស់ពួកគេផង។

៣ អ្នកសម្អាតលូនៅឥណ្ឌា

យើងគិតថាមិនមាននរណាម្នាក់ចង់ធ្វេីការងារជអ្នកលាងសំអាតលូតែដោយសារតែជិវភាពនិងកត្តាផ្សេងៗពួកគាត់មិនអាចគេចផុតពីការងារនេះទេ។ ពួកគាត់ត្រូវធ្វេីការមួយថ្ងៃ១២ម៉ោងដោយត្រូវហិតក្លិនដ៏ស្អុយនៅក្នុងលូ។ អ្នកលាងសម្អាតមិនមានឧបករណ៍ពិសេសអ្វីឡេីយ ហើយជាទូទៅធ្វើការដោយស្លៀកតែខោអាវធម្មតាប៉ុណ្ណោះគ្មានសម្លៀកបំណាក់ការពារអ្វីនោះទេ។ ពួកគាត់ទទួលបានតែ៥ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។

៤ អ្នកសាកល្បងក្លិន

View this post on Instagram

July 21 — Every year, @Ford does 300 different odor tests for the parts and materials of car models ready for production. There are currently 18 odor testers in the smell testing lab of Ford’s Asian Pacific headquarters. The odor testers (shown in pics) must be non-smokers without allergies or nasal conditions. The testers are forbidden from wearing perfume, nail polish or leather jackets. They are not allowed to use any strongly-scented shampoo, as doing so could affect their sense of smell. To test the odor of the car materials, the testers take a small sample of fabrics and put them in  mason jars. The testers put them in the oven and heat them to up to 176 degree Fahrenheit. Sometimes, the testers add water to the mason jars to simulate humidity. By doing these odor tests, Ford is trying to eliminate unpleasant odors in the developing stage. #Ford #cars #car #odortester #science #career #China #Nanjing #YicaiGlobal

A post shared by Yicai Global (@yicai_global) on

ពួកគេធ្វើការនៅក្រុមហ៊ុនដែលផលិតថ្នាំបំបាត់ការឈឺចាប់និងថ្នាំបំបាត់ញើស។ ពួកគេត្រូវហិតអ្វីគ្រប់យ៉ាងមិនថាក្លិនក្រអូប ក្លិនស្អុយឬក្លិនអ្វីក៏ដោយ។

៥ រាវរ៉ែត្បូងនៅ Sierra Leone

ការជីករករ៉ែពេជ្រនៅ Sierra Leoneគឺជាអាជីវកម្មកខ្វក់មួយ។ តម្លៃសរុបនៃត្បូងពេជ្រដែលស្រង់បានទាំងប៉ុន្មាននៅក្នុងប្រទេសត្រូវបានគេរាយការណ៍ថាមានតម្លៃ ៣២០ លានដុល្លារប៉ុន្តែកម្មករមិនទទួលបានច្រើនទេ។ ស្រុក Kono ដែលមានមនុស្សប្រហែល ២៥0.000 នាក់ធ្វើការជាអ្នករ៉ុករករ៉ែគឺសុទ្ឋតែជាអ្នកក្រីក្រ។

៦ អ្នកធ្វេីការរករ៉ែអំបិល

ពួកគាត់ត្រូវធ្វេីការក្រោមសីតុណ្ហភាពដ៏ក្តៅហែងដែលមនុស្សធម្មតាពិបាកទ្រាំ។

៧ ជាងអគ្គិសនីដែលធ្វេីការនៅកន្លែងខ្ពស់

ពួកគាត់មានឈុតការពារខ្លួនពេញលេញខុសពីអ្នកដទៃមែនតែពួកគាត់ត្រូវប្រឈមមុខនឹងបញ្ហាមួយគឺពួកគាត់ត្រូវឡេីងទៅតភ្លេីងដែលមានថាមពលអគ្គិសនីខ្ពស់នៅកន្លែងដែលខ្ពស់ហួសពីការគិតរបស់អ្នកទាំងអស់គ្នា។

៨ អ្នកសាកឲ្យមូសខាំ

ដេីម្បីបង្កេីតជាថ្នាំថ្មីៗគេត្រូវការអ្នកសាកឲ្យមូសខាំដេីម្បីដឹងពីរោគសញ្ញានិងឥទ្ឋិពលរបស់មូសដេីម្បីរកវិធីទប់ស្កាត់ឬបង្កាផ្សេងៗដោយការបង្កេីតជាវ៉ាក់សុាំងឬថ្នាំផ្សេងៗ។

ប្រភព៖ brightside

Loading...
SHARE