កាលពីប្រមាណ៤៦ឆ្នាំមុនមានហេតុការណ៍មួយកេីតឡេីងលេីក្រុមមនុស្សមួយក្រុមដែលមានគម្រោងទៅភ្នំទឹកកកដេីម្បីជិះស្គីចុះពីលេីភ្នំទឹកកក ដែលកាលនោះយន្តហោះដែលពួកគេបានជិះមានបញ្ហាហេីយអ្នកបេីកយន្តហោះមិនអាចបញ្ជាយន្តហោះបានព្រោះស្ថានការណ៍ពេលនោះពិបាកខ្លាំងពេកហេីយទីបំផុតយន្តហោះក៏បានទៅបុកនឹងភ្នំហេីយបែកជាបំណែកៗ។

នៅពេលយន្តហោះបែកជាបំណែកមានមនុស្សជាច្រេីនបានធ្លាក់ហេីយបុកនឹងថ្មដែលធ្វេីឲ្យពួកគេស្លាប់ភ្លៀមៗ ចំណែកឯអ្នកដែលមិនទាន់ស្លាប់ទាំងប៉ុន្មានកំពុងតែស្ថិតក្នុងស្ថានភាពមួយដ៏ភិតភ័យព្រោះបំណែកយន្តហោះដែលពួកគេកំពុងតែនៅក្នុងនោះមិនទាន់ឈប់ដោយមានសុវត្ថិភាពនៅឡេីយទេ វានៅតែបន្តទៅមុខយ៉ាងលឿន។ ហេីយខណៈពេលដែលបំណែកយន្តហោះនោះចុះលឿនទៅៗមានមនុស្សមួយចំនួនបានបាត់បង់ស្មារតីហេីយអ្នកទាំងនោះក៏បោកក្បាលទៅនឹងផ្នែករឹងផ្សេងៗនៅក្នុងយន្តហោះដែលធ្វេីឲ្យពួកគេបាត់បង់ជីវិត ហេីយមនុស្សដែលរស់នៅសល់តិចទៅៗ រហូតដល់ពេលឈប់មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលរស់រានមានជីវិត គាត់មានឈ្មោះថា​ Roberto Canessa។

គាត់បាននិយាយថាគាត់សឹងតែមិនជឿថាគាត់នៅមានជីវិតទេព្រោះមនុស្សដែលជុំវិញខ្លួនគាត់បានស្លាប់បាត់បង់ជីវិតអស់ទៅហេីយ។ ថ្វីត្បិតតែគាត់នៅមានជីវិតពិតមែនតែបញ្ហាដែលគាត់ត្រូវប្រឈមមុខគឺបញ្ហាអាកាសធាតុដ៏ត្រជាក់នៅតំបន់ភ្នំនិងបញ្ហាមួយទៀតគឺកង្វះអាហារ។ មានអាហារនៅសល់ក្នុងយន្តហោះខ្លះដែរតែវាមិនគ្រប់គ្រាន់ទេ​ វាអាចឲ្យគាត់បរិភោគបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីអស់អាហារទៅក៏គ្មានអ្វីបរិភោគទៀត គាត់ទ្រាំអត់អាហាររយៈពេលប្រហែលជា៤ទៅ៥ថ្ងៃរហូតដល់ថ្ងៃមួយគាត់ទ្រាំលែងបានគាត់ក៏សម្រេចចិត្តយកសាច់មនុស្សដែលស្លាប់ក្នុងយន្តហោះមកបរិភោគ។ គាត់បរិភោគសាច់មនុស្សរហូតដល់មានក្រុមជួយសង្គ្រោះរកកន្លែងដែលយន្តហោះបានធ្លាក់ឃេីញ គេគ្រប់គ្នាសឹងមិនជឿថាគាត់មានជីវិត។

បន្ទាប់មកគាត់ក៏ត្រូវបានគេបញ្ចូនទៅផ្ទះ ពេលទៅដល់ផ្ទះមិត្តស្រីរបស់គាត់បានយំហេីយនិយាយថាពេលគាត់ដឹងដំណឹងថា Roberto​ Canessa នៅរស់គាត់សឹងតែមិនជឿថាជាកូនប្រុសរបស់គាត់ឡេីយព្រោះបេីតាមពត៌មានបឋម គ្រប់គ្នាបាននិយាយថាមនុស្សដែលជិះលេីយន្តហោះនោះបានស្លាប់អស់ទៅហេីយ។ វាជារឿងដែលមិនគួរឲ្យជឿមួយដែលមនុស្សមួយយន្តហោះស្លាប់ទាំងអស់ហេីយរស់តែគាត់ម្នាក់។

នេះជាវីដេអូរបស់គាត់ក្នុងកិច្ចសម្ភាសមួយ៖

 

ប្រភព៖​ YouTube

 

Loading...
SHARE