បើយោងតាមការចុះផ្សាយរបស់កាសែត Metro របស់អង់គ្លេសបានឲ្យដឹងថា ប៉ូលិសមួយរូបត្រូវបានមិត្តស្រីប្ដឹងពីបទរំលោភ ដោយសារតែពេលដែលកំពុងរួមភេទនោះគាត់ស្រាប់តែដកស្រោមចេញ ។

ការសែតដដែលបានបញ្ជាក់ថា រឿងហេតុនេះបានកើតឡើងនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង ដោយកាលពីខែវិច្ឆិកាកន្លងទៅមន្ត្រីរូបនេះបានរួមភេទជាមួយនឹងមិត្តស្រីរបស់ខ្លួន ប៉ុន្តែនៅក្នុងពេលរួមភេទនោះបុរសជាប៉ូលិសរូបនេះបានលួចដកស្រោមចេញដោយមិនបានប្រាប់នាង ហើយបានបាញ់ទឹកកាមចូលទៅក្នុងរន្ធប្រដាប់ភេទរបស់នាង ។

Condoms in package in jeans.

ហើយមូលហេតុដែលធ្វើឲ្យនារីរងគ្រោះសម្រេចចិត្តប្ដឹងមិត្តប្រុសរបស់ខ្លួន ដោយសារតែគាត់បានដកស្រោមចេញដោយគ្មានការព្រមព្រាង និងអនុញ្ញាតិពីនាង ។

ប៉ុន្តែមន្ត្រីប៉ូលិសដែលត្រូវជាប់ចោទរូបនេះបានបកស្រាយថាមូលហេតុដែលគាត់ដកស្រោមចេញគឺមកពីវាបែក ហើយគាត់ក៏បានបដិសេធថាគាត់មិនបានបាញ់ទឹកកាមចូលទៅក្នុងរន្ធប្រដាប់ភេទរបស់មិត្តស្រីគាត់នោះទេ ។

បច្ចុប្បន្ននេះមន្ត្រីប៉ូលិសវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ហើយបង់ជាប្រាក់ចំនួន ២៧១២ ផោន ឬជាង ៣៤៣២ ដុល្លារអាមេរិក ហើយត្រូវបង់បន្ថែម ៨៧ ផោន ឬជាង ១១០ ដុល្លារទៀតសម្រាប់ចំណាយលើការពិនិត្យសុខភាពផ្លូវភេទរបស់ជនរងគ្រោះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNN ៕

 

SHARE