ពោះជាកន្លែងសម្រាប់ផ្ទុក និងរំលាយចំណីអាហារទ្រទ្រង់ដល់សារពាង្គកាយ ប៉ុន្តែនៅក្នុងពោះរបស់មនុស្សមួយចំនួនបែរជាមានផ្ទុកទៅដោយរបស់ចម្លែកៗ ស្ទើរមិននឹកស្មានដល់ទៅវិញ។ ពេលខ្លះគេអាចស្រាវជ្រាវដឹងថា មកពីមនុស្សទាំងនោះលេបរបស់អស់នោះចូលទៅក្នុងពោះ ប៉ុន្តែពេលខ្លះគេក៏ពិបាកនឹងយល់ថា ហេតុអ្វីរបស់អស់នោះចូលទៅនៅក្នុងពោះមនុស្សបាន។ ជាក់ស្តែង អ្នកប្រាកដជាភ្ញាក់ផ្អើល នៅពេលដឹងថា គេរកឃើញរបស់ខាងក្រោមនេះនៅក្នុងពោះរបស់មនុស្ស។

  1. ដប

បុរសជនជាតិចិនម្នាក់បានទៅមន្ទីរពេទ្យ ដោយសារឈឺពោះខ្លាំង។ អ្វីដែលគ្រូពេទ្យពិនិត្យឃើញក្នុងពោះបុរសនោះគឺធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំង។ នោះគឺដបចំនួនមួយ។

2. សត្វពស់

ស្រ្តីម្នាក់មានអាការៈឈឺពោះ ហើយពោះរបស់នាងចេះតែធំឡើងៗ។ គ្រប់គ្នាគិតថា នាងមានផ្ទៃពោះ។ ប៉ុន្តែពេលនាងទៅជួបគ្រូពេទ្យ ហើយពិនិត្យ គឺឃើញថា មានសត្វពស់មួយក្បាលនៅក្នុងពោះនាង។

3. ថ្មពិល

មានករណីក្មេងៗញុំាថ្មពិលជាច្រើន ហើយក៏មានក្មេងស្លាប់ដោយសារតែញុំាថ្មពិលដែរ។ ដូចនេះអ្នកត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យក្មេងលេងថ្មពិល។

4. កង្កែបរស់

បុរសមកពីភាគអាគ្នេយ៍នៃប្រទេសចិនម្នាក់ បានប្រាប់ Jiang Musheng ថា ការលេបកង្កែប និងកណ្តុររស់អាចជួយដោះស្រាយបញ្ហាឈឺពោះវៀនបាន ហើយគាត់នៅតែលេបវារហូតដល់សព្វថ្ងៃ។

5. ដែកគោល

ជាងឈើជនជាតិចិនម្នាក់បានខាំដែកគោលនឹងធ្មេញ តែបានក្អក ហើយក៏លេបដែកគោលនោះដោយចៃដន្យ។ ពេលគ្រូពេទ្យកំពុងព្យាយាមយកដែកគោលចេញ គាត់ក៏បានក្អកម្តងទៀត ធ្វើឱ្យដែកគោលចូលទៅក្នុងខ្លួនគាត់វិញទៀត។ តែទីបំផុតគ្រូពេទ្យនៅតែអាចយកដែកគោលនោះចេញបាន។

6. គ្រាប់បែកដៃ

លទ្ធផលពិនិត្យ X-ray បានបង្ហាញឱ្យឃើញនូវគ្រាប់ដៃមួយនៅក្នុងពោះបុរសភេរវករម្នាក់។

7. ស្លាបព្រា

ស្រ្តីអាយុ ៣៣ឆ្នាំម្នាក់បានព្យាយាមប្រើស្លាបព្រាយកចេញនូវឆ្អឹងត្រីដែលជាប់ក្នុងបំពង់ករបសខ្លួន ប៉ុន្តែបែរជាលេបស្លាបព្រានោះដោយចៃដន្យ ហើយត្រូវចូលបន្ទប់វះកាត់ជាបន្ទាន់។

8. គ្រាប់កាំភ្លើង

ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ នៅប្រទេសឥណ្ឌា បានលេបគ្រាប់កាំភ្លើង ដោយគិតថាវាជាសូកូឡា ហើយក៏ត្រូវយកទៅមន្ទីរពេទ្យជាបន្ទាន់។

9. ថ្នាំញៀន

បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានចាប់នៅព្រលានយន្តហោះកូឡាឡាំពួរ ហើយយកទៅមន្ទីរពេទ្យ។ ពេលពិនិត្យ X-ray គេបានរកឃើញដុំចម្លែកមួយ ដែលនៅក្នុងនោះមានថ្នាំញៀនចំនួន ៥៤គ្រាប់។

10. អន្ទង់រស់

នៅចិន បុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីជាប់អន្ទង់រស់នៅក្នុងពោះ។ បុរសនេះបានដាក់អន្ទង់រស់ក្នុងរន្ធគូថ តាមរឿងសិចដែលខ្លួនមើល។

11. ចិញ្ចៀនភ្ជាប់ពាក្យ

នាង Kaitlin Whipple បានលេបចិញ្ចៀនសុំរៀបការដែលមិត្តប្រុសបង្កប់នៅក្នុងទឹកកក។ នាងមិនជឿនោះទេ ពេលមិត្តប្រុសនាងប្រាប់ ហើយក៏ទៅពិនិត្យ X-ray ដើម្បីបញ្ជាក់។

12. កន្ត្រៃ

លោក Kong Lin អាយុ ២៧ឆ្នាំ បានខ្ចីកន្ត្រៃកាត់ក្រចកតូចមួយពីមិត្តដើម្បីចាក់ធ្មេញក្រោយញុំាអាហារ ប៉ុន្តែពេលនោះមិត្តម្នាក់បាននិយាយរឿងកំប្លែង ហើយលោកបានសើចខ្លាំង រហូតដល់លេបកន្ត្រៃនោះចូលដោយចៃដន្យ។

13. ទូរស័ព្ទដៃ

អ្នកទោសម្នាក់នៅ San Salvador ត្រូវបានគេរកឃើញថា មានទូរស័ព្ទដៃនៅក្នុងពោះ។

14. កាក់

បុរសអាយុ ៦២ឆ្នាំត្រូវបានបញ្ជូនទៅបន្ទប់សង្រ្គោះបន្ទាន់ ហើយគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលរកឃើញកាក់ចំនួន ៣៥០កាក់ នៅក្នុងពោះរបស់គាត់។

ប្រភព៖ List 25

Loading...
SHARE