មានពត៌មានជាច្រេីនបានផ្សព្វផ្សាយពីបញ្ហាមួយនេះតែទោះជាយ៉ាងណាក៏គេនៅមិនទាន់អាចបញ្ជាក់ថា Alien ពិតជាមានពិតមែនឬក៏អត់ទេ។ សូម្បីតែ NASA ដែលជាស្ថានីយមួយដែលសិក្សាពីលំហអាកាសក៏មិនទាន់អាចបញ្ជាក់បានដែរថា Alien មានឬក៏អត់នោះទេ។​​ ​គ្រប់គ្នាបានជជែកគ្នាពីប​ញ្ហានេះ ហេីយក៏មានមនុស្សមួយចំនួនលេីកឡេីងថា Alien មានពិតមែនដោយពឹងលេីមូលហេតុខាងក្រោម៖

១ យោងតាមសម្តីរបស់លោក Harry Reid

Image result for Harry Reid 

គាត់បាននិយាយថាកាលពីនៅតូច ជីទួតរបស់គាត់ធ្លាប់និយាយពីយាន្តដែលមានពួក​ Alien នៅក្នុងនោះហេីយកាលនោះយាន្តនោះបានចុះចតនៅទីក្រុង Las Vegas នៃសហរដ្ឋអាមេរិច។

២ យោងតាមការនិយាយរបស់អ្នកវិទ្យាសាស្រ្តមួយចំនួននៅ NASA

Image result for NASA

ពួកគាត់បាននិយាយថាកាលពីមុនមិនមាននរណាម្នាក់ជឿថាមានភពជាច្រេីនទៀតទេគឺមានតែផែនដី ព្រះអាទិត្យ និងព្រះចន្ទប៉ុណ្ណោះ តែក្រោយមកបន្ទាប់ពីការស្រាវជ្រាវជាច្រេីនឆ្នាំមកគេក៏បានរកឃេីញភពជាច្រេីនក្នុងប្រព័ន្ឋព្រះអាទិត្យដូច្នេះហេីយយេីងនៅតែគិតថា Alien ពិតជាអាចមានពិតមែនតែយេីងត្រូវការពេលដេីម្បីស្វែងរក។

៣ តាមទ្រឹស្តីគន្លង «Goldilocks zone»

Image result for Goldilocks zone

អ្នកបង្កេីតទ្រឹស្តីមួយនេះបានវិភាគថាក្រុម Alien អាចមានក្នុងភពណាមួយដែលមានក្នុងប្រព័ន្ឋព្រះអាទិត្យឬអាចជាភពដែលមិនស្ថិតក្នុងប្រព័ន្ឋព្រះអាទិត្យដែលភពទាំងនោះអាចជា៖

  • Proxima B
  • TRAPPIST-1 System
  • LHS 1140b
  • Ross 128 b
  • Mars
  • The Ocean Worlds (Europa, Enceladus, Titan)
  • GJ 1214b

ដែលភពទាំង៧នេះមានលក្ខណៈស្រដៀងគ្នា វាមានអាកាសធាតុមិនត្រជាក់ពេកហេីយក៏មិនក្តៅពេកដែរ សម្បូរដោយថ្មហេីយមានទឹកជាច្រេីនគ្របដណ្តប់លេីស្រទាប់ដីដែលមានលេីភពទាំងនោះ។

៤ តាមរយៈអ្នកថតរូបល្បីមួយរូបគឺលោក Steven Hirsch

គាត់បានសួរនាំអ្នកដែលធ្លាប់បានឃេីញ Alien ដោយផ្ទាល់ភ្នែកហេីយគាត់បានគូរូបតាមអ្វីដែលអ្នកទាំងនោះបានប្រាប់គាត់​​ ហេីយនេះជាអ្វីដែលគាត់បានគូ៖

៥ លោក Stephen Wolfram បានង្កេីតភាសាសម្រាប់និយាយជាមួយ Alien

Image result for stephen wolfram

នៅខែមករាលោក Stephen Wolfram អ្នកវិទ្យាសាស្រ្តកុំព្យូទ័រនិងជាអ្នកបង្កេីតភាសាប្រូក្រាមបានបង្កេីតភាសាមួយដែលគាត់បានអះអាងថាភាសានេះអាចប្រេីប្រាស់ដេីម្បីនិយាយជាមួយក្រុម Alien បាន។ គាត់មិនបាននិយាយថាគាត់ធ្លាប់ឃេីញ Alien ទេ តែបេីតាមគំនិតមនុស្សទូទៅបានគិតថាប្រហែលជាមានរឿងអ្វីមួយកេីតឡេីងហេីយទេីបគាត់នឹកឃេីញពីការបង្កេីតភាសាសម្រាប់និយាយជាមួយ Alien បែបនេះ។

 

Loading...
SHARE