កាលពីពេលថ្មីៗកន្លងទៅនេះផេកមួយដែលមានឈ្មោះថា 柬单网 ទើបតែបានបង្ហោះរូបថត ៤ សន្លឹកដែលបង្ហាញពីវត្តមានរបស់នាង ជាមួយនឹងតារាសម្ដែងប្រុសដ៏ល្បីល្បាញ Nicholas Tse ដែលបច្ចុប្បន្នកំពុងតែល្បីល្បាញក្នុងកម្មវិធី Chef Nic ដែលជាកម្មវិធីចុងភៅដ៏ល្បីល្បាញមួយ ។

Image result for chef nic

នៅក្នុងរូបថតនោះបានបង្ហាញពីសកម្មភាព Nicholas Tse និង G.E.M. កំពុងតែដើរទិញទំនិញនៅក្នុងផ្សារមួយ នាខេត្តសៀមរាប ប្រទេសកម្ពុជាយើង ។

ហើយសូម្បីតែនៅលើគណនីបណ្ដាញសង្គមផ្ទាល់របស់ G.E.M. ក៏បានបង្ហោះរូបថតមួយសន្លឹកដែលនាងថតជាមួយនឹង Nicholas Tse ផងដែរ ដោយមានទាំងសរសេរបញ្ជាក់ថា “លើកទីមួយដែលមកកាន់ប្រទេសកម្ពុជា” ។

Image may contain: 2 people, people smiling

បច្ចុប្បន្ននេះយើងមិនទាន់ដឹងថា វត្តមានរបស់លោក Nicholas Tse និង G.E.M. ជាដំណើរកម្សាន្ត ឬ មកដើម្បីថតកម្មវិធីទូរទស្សន៍នោះទេ ប៉ុន្តែអ្នកគាំទ្រជាច្រើនយល់ថាប្រហែលជាមកថតកម្មវិធី Chef Nic របស់គាត់។

ចំណែកឯ Fan របស់លោក Nicholas Tse និង G.E.M. នៅកម្ពុជាកំពុងតែគិតថា បើសិនជាបានជួបពួកគេផ្ទាល់មិនដឹងជាសប្បាយចិត្តយ៉ាងណានោះទេ ៕

1

Image may contain: one or more people, people standing, shoes and outdoor

2

Image may contain: 3 people, people smiling, people standing

3

Image may contain: 2 people, food and indoor

4

Image may contain: 3 people, people smiling, people standing and indoor

5

Image may contain: 4 people, people standing and outdoor

6

Image may contain: 2 people, people smiling

ប្រភព ៖ 柬单网

SHARE