ភ្នំពេញ ថ្ងៃទី​​​​​ 22 ធ្នូ ឆ្នាំ 2018 ៖​​ Huawei ផ្តល់ជូនកាដូ Christmas ដ៏ពិសេសបំផុតមិនធ្លាប់មាន សម្រាប់អ្នករាល់គ្នានៅ ដំណាច់ឆ្នាំ 2018 នេះ។ ស្មាតហ្វូន Huawei nova3i មានលក់ក្នុងតម្លៃថ្មីដ៏រំជើបរំជួល ត្រឹមតែ $299ហើយមានការថែមជូន Bluetooth Speaker និងកាដូបន្ថែម Huawei Power Bank 6700mAh ដែលកាដូបន្ថែមនេះមាននៅតែបណ្តាហាងមួយចំនួនដែលបានកំណត់ប៉ុណ្ណោះ ។

Image may contain: 1 person, phone and text

ស្មាតហ្វូន Huawei nova3i ជាប្រភេទស្មាតហ្វូនមានអេក្រង់កប់កែម ទំហំ 6.3 អ៊ីញ កម្រិត Full HD+​ (2340 x 1080) តួកញ្ចក់ មាំធន់មិនឆ្កូត ភ្លឺចែងចាំង ជម្រើសពណ៌ឆើតឆាយ ទាន់សម័យ។

Image may contain: text

Image may contain: 2 people, phone

ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ា AI បួនគ្រាប់ ដែលកាមេរ៉ាភ្លោះខាង​មុខ​ពីរ​គ្រាប់មាន​ទំ​ហំ 24M + 2MP និងកាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 16M + 2MP។ អ្នកអាចថតសែលហ្វីម៉ាឡូយ ជាមួយកាមេរ៉ាមុខដ៏ឆ្លាតវៃ ជាមួយបច្ចេកវិទ្យា AI ដែលអាចស្គាល់ប្លង់រូបភាពសំបូរបែប ដែលធ្វើឲ្យរូបភាពកាន់តែឡូយ និងស្រស់ស្អាត ដោយមិនចាំបាច់កែ​​​​​​​​ ច្រើន។លើសពីនេះទៅទៀត អ្នកអាចថតរូបបែប​ 3D QMoji ជាមួយទឹកមុខ និងកាយវិការក្រមិចក្រមើម កំប្លែងៗ ជា QMoji GIF ឫជាវីឌីអូបានទៀតផង។ រីឯ កាមេរ៉ាភ្លោះខាងក្រោយ មានសមត្ថភាពអាចស្គាល់ប្លង់រូបភាព 22 ប្លង់ ខុសៗគ្នា និងជាង 500 scenes ដែលធ្វើឲ្យរូបភាពរបស់អ្នក​ កាន់តែទាក់ទាញ កប់សេរីតែម្តង និងអាចថតរូបបានស្អាតដូចឃើញផ្ទាល់និងភ្នែក។​ អ្នកក៏អាចថតវីឌីអូបែប 16x Super Slow Motion ដែលអាចថតបាន​ 480 frames ក្នុងមួយ វិនាទី។

Image may contain: phone

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនដែលទទួលបានការពេញនិយមនេះ មានបំពាក់បន្ទះឈីប 12mn Kirin 710 ​RAM ទំហំ​ 4GB ROM ទំហំ​ 128 GB និង ថា​ម​ពល​ថ្មធំ 3340 mAh។ មិនតែប៉ុណ្ណោះ វាក៏​មានបំពាក់​ដោយGPU Turbo បង្កើន​ដំណើរការ​ក្រាហ្វិក​​​ផ្ដល់​បទ​ពិសោធន៍​ល្អ​ចំពោះ​ការ​លេង​ហ្គេម​​ PUBG , Rules Of Survival, Mobile Legend ដោយដំណើរការមិនរអាក់រអួល។

អ្នកអាចរកជាវស្មាតហ្វូន Huawei nova3i ក្នុងតម្លៃពិសេសបំផុតមិនធ្លាប់មាននេះ​​ ត្រឹមតែ​ 299$ ជាមួយការថែមកាដូជាច្រើនសន្ធឹកសន្ធាប់ នៅបណ្តាហាងទូរស័ព្ទដៃគូធំៗ មានស្លាកសញ្ញា Huawei ។​ ប្រញាប់ឡើង! កាដូ Christmas ដ៏ពិសេសនេះ មានផ្តល់ជូនរហូតដល់អស់ពីស្ទុក។

 

Image may contain: 4 people, people smiling, phone

Loading...
SHARE