វិជ្ជបណ្ឌិត ក្លូប៊ុល គឺជាខ្សែភាពយន្តគំនូរជីវចលដែលនិយាយអំពីវិជ្ជបណ្ឌិតម្នាក់ឈ្មោះថា Dr. Sidney Zitbag ។ គាត់ធ្លាប់ជាបុគ្គលិកនៅក្នុងហាងលក់សត្វមួយកន្លែងនៃទីក្រុង Transylvanian ប៉ុន្តែដោយសារតែមិនពូកែក្នុងការលក់គេក៏បណ្ដេញគាត់ចេញ ។ បន្ទាប់មកគាត់ក៏បានសម្រេចចិត្តបើកហាងលក់សត្វចិញ្ចឹមផ្ទាល់ខ្លួននៅក្នុងប្រាសាទដ៏ងងឹត និងគួរឲ្យខ្លាចមួយ ។ ដោយពេលនោះគាត់មានជំនួយការម្នាក់ដែលជាសត្វឆ្កែមានតែគ្រោងឆ្អឹងឈ្មោះថា Horrifido ។ បន្ទាប់មកគាត់ក៏បានប្រើប្រាស់ការស្រាវជ្រាវរបស់គាត់ផលិតចេញនូវសត្វចិញ្ចឹមចម្លែកៗជាច្រើនដើម្បីលក់យកចំណូល ។

តួអង្គសំខាន់នៅក្នុងរឿងនេះមានដូចជា ៖

Dr. Sidney Zitbag

Image result for Dr. Sidney Zitbag

Horrifido

Image result for Horrifido

បងប្អូនស្រី The Exorsisters ដែលមានឈ្មោះថា Sinista និង Bimbella

Image result for The Exorsisters

Zombunny

Image result for Dr. Sidney Zitbag Zombunny

Officer Deadbeat

Image result for Officer Deadbeat

 

ខ្សែភាពយន្តនេះមានចំណងជើងជាភាសាបារាំងថា Dr. Globule និងជាភាសាអង់គ្លេសថា Dr. Zitbag’s Transylvania Pet Shop វាត្រូវបានផលិតដោយផលិតកម្ម Philippe Mounier (PMMP) និងផលិតកម្ម Fairwater Films ដែលបានចាក់បញ្ចាំងដំបូងក្នុងថ្ងៃទី 13 មិថុនា 1994 និងបញ្ចប់នៅក្នុងថ្ងៃទី 21 ខែសីហាឆ្នាំ 1997 ដែលមានភាគទាំងអស់ចំនួន ៦៥ ភាគ ដោយបែងចែកចេញជា ៤ រដូវកាល ៕

តើប្រិយមិត្តចង់ដឹងពីសាច់រឿងរបស់ខ្សែភាពយន្តណាទៀត ?

 

SHARE