ពេលវេលានាឱកាសឆ្លងឆ្នាំសកល គឺជាពេលដ៏ពិសេសបំផុត ព្រោះគ្រប់ជាតិសាសន៍ទាំងអស់តែងអបអរ និងប្រារព្ធថ្ងៃដ៏អស្ចារ្យនេះ។ ជាការពិតគ្រប់ទីក្រុងនៅលើពិភពលោកតែងតែរៀបចំទីក្រុងរបស់ខ្លួនឱ្យមានភាពស្រស់ស្អាត និងរៀបចំនូវការបាញ់កាំជ្រួច ព្រមទាំងអ្វីពិសេសៗជាច្រើនទៀតសម្រាប់អបអរពេលរាប់ថយក្រោយឈានចូលឆ្នាំថ្មី និងសម្រាប់ឱ្យប្រជាជន និងភ្ញៀវទេសចរទាំងអស់បានរីករាយកម្សាន្តក្នុងឱកាសឈានចូលឆ្នាំថ្មី។ ប៉ុន្តែទីក្រុងទាំង១០ខាងក្រោមនេះ អាចរាប់បានថាពិសេសជាងគេ ហើយតែងតែជាគោលដៅទេសចររបស់មនុស្សម្នាមកពីគ្រប់ទីកន្លែងក្នុងពិភពលោក ដែលមកកាន់ទីក្រុងទាំងនេះដើម្បីឆ្លងឆ្នាំសកល។

  1. ទីក្រុងស៊ីដនី

នេះជាទីក្រុងអន្តរជាតិដ៏ធំ សម្រាប់អបអរឆ្នាំថ្មីនាពេលរាត្រី។ គេអាចមើលការបាញ់កាំជ្រួចដ៏ធំនៅ Sydney Harbour ដែលមាន Opera House និង Harbour Bridge ជួយបង្កើតជាទិដ្ឋភាពដ៏ពិសេសអស្ចារ្យបន្ថែមទៀតសម្រាប់ឱកាសឆ្លងឆ្នាំ។

2. ទីក្រុងហុងកុង

ពន្លឺកាំជ្រួច អមដោយអគារខ្ពស់ៗនៅក្នុងទីក្រុងនេះបង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបានសម្រាប់ឱកាស Countdown។ ការបាញ់កាំជ្រួចនៅ Victoria Harbour ក៏ធ្វើឡើងស្របតាមតន្រ្តី ដែលនេះកាន់តែពិសេសទៀតសម្រាប់ការឆ្លងឆ្នាំ។

3. ទីក្រុងបាងកក

ទីក្រុងនេះល្បីខាងការកម្សាន្តនាពេលរាត្រី ដូចនេះវាក៏ជាកន្លែងដ៏រីករាយសម្រាប់រាត្រីឆ្លងឆ្នាំផងដែរ ប្រសិនបើអ្នកចូលចិត្តភាពអ៊ូអរ។

4. ទីក្រុងឌូបៃ

ទិដ្ឋភាពដ៏ពិសេសនៅក្នុងទីក្រុងនេះ គឺការបាញ់កាំជ្រួចចេញពីអគារ Burj Khalifa ដែលជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ ការបាញ់កាំជ្រួចនេះ អមនឹងទិដ្ឋភាពនៃការសម្តែងទឹកបាញ់ដ៏ធំនៅខាងក្រោមទៀត ពិតជាបង្កើតនូវពេលវេលាដ៏អស្ចារ្យសម្រាប់រាត្រីឆ្លងឆ្នាំរបស់អ្នក។

5. ទីក្រុងម៉ូស្គូ

ទីលានក្រហម (Red Square) នៅក្នុងទីក្រុងនេះ ពិតជាកន្លែងដ៏ពិសេសសម្រាប់ការឆ្លងឆ្នាំ អមដោយការសម្តែងបាញ់កាំជ្រួចដ៏អស្ចារ្យ។

6. ទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង

នេះជាទីក្រុងដ៏ស្រស់ស្អាតមួយនៅអាហ្រ្វិក ហើយការបាញ់កាំជ្រួចនារាត្រីឆ្លងឆ្នាំកាន់តែធ្វើឱ្យទីក្រុងនេះមានភាពស្រស់ស្អាត សាកសមជាកន្លែង Countdown។

7. ទីក្រុងឡុងដ៏

នេះជាទីក្រុងបុរាណ និងអស្ចារ្យមួយសម្រាប់រាត្រីឆ្លងឆ្នាំសកល។ ការបាញ់កាំជ្រួច អមនឹងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុងនាពេលរាត្រី ពិតជាធ្វើឱ្យពេលវេលា Countdown របស់អ្នកមានភាពពិសេស និងមិនអាចបំភ្លេចបាន។

8. ទីក្រុង Rio de Janeiro

ប្រសិនបើអ្នកចង់ឆ្លងឆ្នាំជាមួយមនុស្សរាប់លាននាក់ នៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត អមដោយតន្រ្តីជាច្រើនប្រភេទ និងការបាញ់កាំជ្រួចនោះ អ្នកអាចទៅកាន់ទីក្រុង Rio de Janeiro បាន។

9. ទីក្រុងញូវយ៉ក

Times Square នៅ Manhattan ក្នុងទីក្រុងញូវយ៉កគឹជាកន្លែងដ៏ល្បីល្បាញសម្រាប់ Countdown ឆ្លងឆ្នាំសកល។

10. ទីក្រុង Las Vegas

អ្នកនឹងបានមើលឃើញទិដ្ឋភាពភ្លឺចិញ្ចែងចិញ្ចាញពេញទីក្រុងនារាត្រីឆ្លងឆ្នាំ ក្នុងទីក្រុងនេះ។ គ្រប់គ្នាដើរកម្សាន្តដោយថ្មើរជើងនាពេលរាត្រី ហើយកាស៊ីណូផ្សេងៗរៀបចំនូវការបាញ់កាំជ្រួចជាច្រើន និងអស្ចារ្យដើម្បីអបអរឆ្នាំថ្មី។

ប្រភព៖ CNN Travel

Loading...
SHARE