ក្នុងសង្គមសព្វថ្ងៃនេះយើងសង្កេតឃើញថាមនុស្សមួយចំនួនចូលចិត្តមាក់ងាយដទៃដែលមានសមត្ថភាពអន់ជាងខ្លួន ឬ ក្រីក្រជាងខ្លួន ដើម្បីឲ្យគេមើលមកខ្លួនថាអស្ចារ្យ ប៉ុន្តែមានពាក្យដែលនិយាយថា មនុស្សក៉ំមើលងាយមនុស្ស វាសនាមនុស្សមើលមិនឃើញនោះទេថ្ងៃនេះគេអន់ជាងអ្នក គេក្រជាងអ្នក មិនមែនមានន័យថាថ្ងៃក្រោយគេនៅតែអន់ទៀតនោះទេ ។

ដូចជារូបថត ៧ សន្លឹកខាងក្រោមនេះអីញ្ចឹង វាបានបង្ហាញពីការអភិវឌ្ឍន៍ខ្លួនរបស់បុរសជនជាតិស្បែកខ្មៅម្នាក់ ដែលកាលពីឆ្នាំ ២០០៥ គាត់ត្រឹមតែជាលក់ខោអាវចល័តដែលគ្មានទីតាំងច្បាស់លាស់ធម្មតាៗម្នាក់តែប៉ុនណោះ ។

Image may contain: 1 person, standing

ប៉ុន្តែនៅឆ្នាំ ២០០៩ គាត់ក៏មានតូបសម្រាប់លក់ខោអាវមួយដោយខ្លួនឯង ថ្វីត្បិតតែវាតូចតែវាជាការអភិវឌ្ឍន៍ដ៏ល្អមួយ ។

Image may contain: 1 person, standing

រហូតដល់ឆ្នាំ ២០១៥ គាត់ក៏បានបើកហាងលក់ខោអាវផ្ទាល់ខ្លួនមួយ ហើយឆ្នាំ ២០១៨ គាត់ក៏បានពង្រីកហាងខោអាវនោះកាន់តែធំជាងមុន ដោយមានសំលៀកបំពាក់ជាច្រើនម៉ូដ ច្រើនម៉ាក និងច្រើនជម្រើស ។

Image may contain: 1 person, standing and shoes

Image may contain: one or more people

Image may contain: 1 person, standing and shoes

ហើយបច្ចុប្បន្ននេះគាត់គឺជាថៅកែហាងសំលៀកបំពាក់ទាន់សម័យដ៏ធំមួយ និងមានសាខាជាច្រើន និងជាបុគ្គលដ៏ជោគជ័យមួយផងដែរក្នុងវិស័យជំនួញ ។

Image may contain: 1 person, closeup

Image may contain: 2 people, people smiling

ម្យ៉ាងវិញទៀត តាមរយៈរូបភាព និងរឿងរ៉ាវរបស់បុរសម្នាក់នេះបានបង្ហាញឲ្យយើងគ្រប់គ្នាឃើញថា ការប្រឹងប្រែង និងការជឿជាក់លើខ្លួន នឹងធ្វើឲ្យមនុស្សម្នាក់ជោគជ័យនៅថ្ងៃណាមួយមិនខាន ៕

Loading...
SHARE