១ ឃ្មុំបង្ហាញពីការគោរព

Image result for Bee
រូបតំណាង

នារីម្នាក់មានឈ្មោះថា Margaret Bell រស់ក្នុងទីក្រុង Shropshire នៃប្រទេសអង់គ្លេសបានចិញ្ចឹមសត្វឃ្មុំជាច្រេីននៅប្រហែលជា ៧ ម៉ាយពីផ្ទះរបស់នាង។ បន្ទាប់មកនាងបានស្លាប់នៅខែ មិថុនា ក្នុងឆ្នាំ ១៩៩៤។ ខណៈពេលដែលគេកំពុងធ្វេីពិធីបុណ្យសព្វរបស់នាង មានសត្វឃ្មុំជាច្រេីនដែលនាងបានចិញ្ចឹមបានហេីរមកនៅពីមុខផ្ទះរបស់នាងជាងមួយម៉ោងទេីបពួកវាហេីរចេញទៅ។

២ កាបូបធ្លាក់ពីលេីមេឃ

Image result for Notecase
រូបតំណាង

 

នៅខែតុលាឆ្នាំ ១៩៧៥ លោកស្រី Lynn Connolly បានរេីសបានកាបូបដៃមួយដែលធ្លាក់ពីលេីមេឃខណៈពេលដែលគាត់កំពុងតែកាត់ស្មៅនៅសួនខាងក្រោយផ្ទះគាត់។ គាត់បាននិយាយថាដំបូងឡេីយគាត់មិនបានឃេីញកាបូបនោះឡេីយ តែដោយសារតែមានផ្ទាំងពណ៌ទឹកប្រាក់ចាំងចំមុខគាត់ទេីបគាត់បានឃេីញកាបូបនោះ។

៣ រថភ្លេីងបុកហេីយមិនស្លាប់ទៀត

Image result for train hit car
រូបតំណាង

នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០០២ អ្នកបើកបរម៉ូតូពីរនាក់បានទូរស័ព្ទរាយការណ៍ដល់ប៉ូលីសថាមានបុរសម្នាក់ជួបគ្រោះថ្នាក់ដោយត្រូវរថភ្លេីងបុកខណៈដែលគាត់ជិះឡានកាត់ផ្លូវរថភ្លេីង។ តែពេលប៉ូលីសទៅដល់បុរសដែលគេរាយការណ៍ថាត្រូវបានរថភ្លេីងបុកនោះមិនមានគ្រោះថ្នាក់សូម្បីតែបន្តិចហេីយសូម្បីតែបុរសដែលមិនមានរបួសនោះក៏មិនដឹងថាគាត់អាចគេចរួចបានយ៉ាងម៉េចដែរ។

៤ ប៉ោងប៉ោងស្វែងរកមិត្ត

Image result for balloon
រូបតំណាង

នៅថ្ងៃជួបជុំកម្មវិធីរំលឹកខួបអាពាហ៍ពិពាហ៍មួយនារីម្នាក់បានសរសេរពាក្យមួយចំនួនលេីប៉ោប៉ោងរបស់នាងដោយមានសរសេរនៅឈ្មោះ អាសយដ្ឋាន​ ហេីយនៅចុងបញ្ចប់នាងបានសរសេរថា«បេីអ្នកទទួលបានកុំភ្លេចឆ្លេីយតបផង»។ ១០ ថ្ងៃក្រោយមកក៏មានអ្នកមករកនាងហេីយគេបានសួរនាំនាងពីរឿងប៉ោងប៉ោងនេះ។ បន្ទាប់ពីនិយាយគ្នារួចពួកគេក៏បានក្លាយជាមិត្តនឹងគ្នា។

៥ ក្មេងស្រីម្នាក់ជីវិតពីខ្យល់ព្យុះ

Image result for Typhoon
រូបតំណាង

នៅខែ កក្កដា ឆ្នាំ ១៩៩២ ក្មេងស្រីជនជាតិចិនមួយរូបមានអាយុ ៩ ឆ្នាំមួយរូបកំពុងតែដេីរលេងនៅទីក្រុង Songjian ដែលជាទីក្រុងនៅជិតទីក្រុងសៀងហៃ។ បន្ទាប់មកស្រាប់តែមានព្យុះមួយបោកបក់យ៉ាងខ្លាំងដែលព្យុះនោះបានបក់យកនាងទៅលេីយ៉ាងខ្ពស់ហេីយនាំយកទៅតាមរហូតដល់ ១២ ម៉ាយទេីបក្មេងស្រីនោះធ្លាក់ដល់ដីវិញតែវាជារឿងដែលយេីងអាចចាត់ទុកថាជាសំណាងដែលនាងមិនរបួសស្នាមឬបាត់បង់ជីវិតនោះ។

 

ប្រភព៖​ Listverse

Loading...
SHARE