ក្នុងការធ្វើដំណើរតាមរថយន្តក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ ឆ្លងកាត់ទេសភាពដ៏ស្រស់ស្អាត អមជាមួយនឹងបទចម្រៀងអន្លង់អន្លោច គឺជាអារម្មណ៍ដ៏ល្អមួយ ប៉ុន្តែមនុស្សមួយចំនួនដែលជិះនៅកៅអីអ្នកដំណើរក្បែរអ្នកបើកបរបែរជាមានអារម្មណ៍ល្អនៅពេលដែលបានដាក់ជើងលើតាបឡូនៃរថយន្តទៅវិញ ។

ប៉ុន្តែគួរឲ្យស្ដាយសម្រាប់អស់លោកលោកស្រីដែលចូលចិត្តធ្វើបែបនេះផង ពីព្រោះតែអ្នកជំនាញបានព្រមានថាកាយវិការបែបនោះគឺអាចបង្ករជាគ្រោះថ្នាក់ធ្ងន់ធ្ងរបាន ។ ហើយនេះគឺជាចំណុចមួយចំនួនដែលអ្នកគួរតែដឹង ៖

ល្បឿននៃការផ្ទុះពោងសុវត្ថិភាពគឺលឿនជាងអ្វីដែលអ្នកគិត

© Janipewter / Wikipedia

តើអ្នកគិតថាអ្នកនឹងដកជើងចេញពីតាបឡូទាន់នៅពេលដែលមានគ្រោះថ្នាក់មែនទេ ? បើដូចនេះមែនគួរតែពិចារណារឡើងវិញម្ដងទៀត ។ បើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ល្បឿននៃការផ្ទុះពោងសុវត្ថិភាពគឺត្រឹមតែ 1/20 វិនាទីតែប៉ុនណោះ ដែលវាលឿនជាងរយៈពេលដែលយើងប្រិចភ្នែកទៅទៀត ឥលូវសាកស្រមៃទៅមើលថាតើនឹងមានអ្វីកើតឡើងចំពោះអ្នកបើអ្នកដកជើងចេញមិនទាន់ ។

នេះជាមូលហេតុដែលអ្នកគួរអង្គុយឲ្យបានត្រឹមត្រូវ

© MythBusters / ហ្វេសប៊ុក

ពោងសុវត្ថិភាពថ្វីត្បិតតែបង្កើតមកដើម្បីការពារអាយុជីវិតរបស់អ្នក ប៉ុន្តែបើសិនជាអ្នកមិនបានអង្គុយត្រឹមត្រូវ ហើយដាក់ជើងនៅលើតាបឡូនោះ កម្លាំងធាក់នៃពោងសុវត្ថិភាពអាចរុញច្រានជើងរបស់អ្នកមួយទំហឹង ដែលអាចបង្ករឲ្យជើងរបស់អ្នកបាក់បាន បើមិនដូច្នោះវាក៏នឹងធ្វើឲ្យជើងរបស់អ្នកទៅបុកជាមួយនឹងមុខរបស់អ្នកបង្ករឲ្យមានរបួសនៅលើច្រមុះ និងថ្ងាសជាដើម ។

Female Teen Driver Buckling Her Seatbelt

នារីម្នាក់ដែលមានឈ្មោះថា Gráinne Kealy ក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ដ៏ឈឺចាប់ដែលនាងធ្លាប់ជួបប្រទះដោយសារតែការជិះដាក់ជើងលើតាបឡូនេះផងដែរ ។ កាលពីឆ្នាំ ២០០៦ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ ហើយដោយសារតែការដាក់ជើងលើតាបឡូនេះហើយបានធ្វើឲ្យថ្ងាស់របស់នាងបានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដោយក្រោយពេលជួបគ្រោះថ្នាក់នាងត្រូវបានក្រុមគ្រូពេទ្យចំណាយពេលដល់ទៅជាង ១០ ដើម្បីវះកាត់ និងសង្គ្រោះនាងឲ្យផុតពីទ្វាមជ្ជុរាជ ហើយនាងត្រូវចំណាយពេលដល់ទៅ ២ ឆ្នាំដើម្បីវះកាត់ព្យាបាលថ្ងាសនោះឲ្យវិលរកសភាពដើមវិញ ។

The day before I got my new Italian ceramic forehead…

Posted by Gráinne Kealy on Thursday, August 10, 2017

សម្រស់ក្រោយពេលធ្វើការវះកាត់រួចរាល់

Posted by Gráinne Kealy on Sunday, April 22, 2018

គួរបញ្ជាក់ឲ្យដឹងផងដែរថាតារាល្បីៗមួយចំនួនក៏ធ្លាប់បានបង្ហោះរូបថតដែលបង្ហាញពីការដាក់ជើងលើតាបឡូនេះផងដែរ ។

ដូចនេះខ្ញ៉ំសង្ឃឹមថាអ្នកដែលមានទម្លាប់ដាក់ជើងលើតាបឡូគួរតែកែប្រែទម្លាប់មួយនេះដោយព្យាយាមអង្គុយឲ្យបានត្រឹមត្រូវ ហើយត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផង ម្យ៉ាងវិញទៀតអ្នកដែលមិនធ្លាប់គួរតែក៉ំសាកល្បងល្អជាង ហើយក៉ំភ្លេចចែករំលែកអត្ថបទនេះឲ្យមនុស្សដែលអ្នកបានស្គាល់បានអានផង ៕

ប្រភព​ ៖ Brightside.me

Loading...
SHARE