វីដេអូចំនួនពីរដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពកំពុងតែធ្វើឲ្យមានការជជែកវែកញែកពាសពេញបណ្ដាញសង្គម Facebook នៅថៃ ហើយវាក៏ធ្វើឲ្យមនុស្សមួយចំនួនព្រឺឆ្អឹងខ្នងផងដែរ ។

នៅក្នុងវីដេអូទាំងពីរនោះវាបានបង្ហាញពីសកម្មភាពម៉ូតូមួយគ្រឿងដែលបានបើកទៅមុខយ៉ាងលឿនដោយគ្មានមនុស្សបើកទាល់តែសោះ ដោយប្រភពបានបញ្ជាក់ថារឿងហេតុនេះបានកើតឡើងនៅក្នុង សង្កាត់ឌុស៊ីត ក្រុងបាងកក ប្រទេសថៃ ។

Image may contain: outdoor

Image may contain: one or more people

មនុស្សមួយចំនួនដែលបានទស្សនាវីដេអូនោះបានយល់ថានោះប្រហែលជាខ្មោចលងហើយ ពីព្រោះតែមើលទៅម៉ូតូគឺអាចទៅមុខដោយមិនដួលដោះដូចជាមាននរណាម្នាក់កំពុងតែជិះវាអីញ្ចឹង ខណៈដែលមនុស្សមួយចំនួនទៀតយល់ថានោះប្រហែលជាមកពីម៉ូតូជាប់ហ្គែ ពីព្រោះតែពួកគេយល់ថាលើលោកនេះគ្មានខ្មោចនោះទេ ហើយមានមែន ខ្មោចក៏មិនអាចចេះជិះម៉ូតូដូចក្នុងរឿងកុនបានដែរ ។

ទស្សនាវីដេអូទី​១ ៖

Posted by อ๊อด เมฆพัตร on Sunday, December 16, 2018

ទស្សនាវីដេអូទី ២ ៖

Posted by อ๊อด เมฆพัตร on Sunday, December 16, 2018

Loading...
SHARE