កាលពីពេលថ្មីៗកន្លងទៅនេះបុរសម្នាក់ដែលមានឈ្មោះថា Noah ដែលបានអះអាងថាខ្លួនគឺជាមនុស្សមកពីអនាគតកាលហើយបានទម្លុះពេលវេលាមកកាន់បច្ចុប្បន្នកាលរបស់ពួកយើង បានប្រាប់ពីរឿងរ៉ាវមួយចំនួនដែលនឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ ខាងមុខនេះ ។

បុរសរូបនេះបានបង្ហាញខ្លួននៅក្នុងវីដេអូ ដែលនៅក្នុងវីដេអូនោះគាត់បានបញ្ជាក់ថា ឈ្មោះរបស់គាត់គឺ Noah គាត់គឺជាបុរសម្នាក់ដែលមកពីអនាគតកាលគឺឆ្នាំ ២០៣០ ហើយគាត់ចង់បង្ហាញអ្នកទាំងអស់គ្នាពីរឿងរ៉ាវមួយចំនួនដែលនឹងកើតឡើងនៅក្នុងឆ្នាំ ២០១៩ ។

ទី ១ ៖ នៅខែមករា ឆ្នាំ ២០១៩ គ្រប់គ្នានឹងបានឃើញយានអវកាសរបស់មនុស្សក្រៅភព​(UFO)ដ៏ធំមួយ ដែលមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកនឹងបានឃើញវា ។

Image result for big UFO

ទី ២ ៖ នៅក្នុងខែកុម្ភៈឆ្នាំ ២០១៩ ព្យុះព្រិលដ៏ធំនឹងវាយប្រហាររដ្ឋភាគខាងជើងរបស់សហរដ្ឋអាមេរិក ដោយទីក្រុងជាច្រើននឹងត្រូវបានបំផ្លិចបំផ្លាញដោយព្យុះព្រិល។ វាគឺជាព្យុះព្រិលដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

Image result for bad snow storm

ទី ៣ ៖ នៅខែមេសាឆ្នាំ ២០១៩ ភ្នែកអេឡិចត្រូនិច ឬភ្នែកយន្ត និងប្រកាសចេញ ដែលវានឹងជួយឲ្យមនុស្សខ្វាក់អាចមើលឃើញឡើងវិញបាន

Related image

ទី ៤ ៖ ហើយនៅខែមិថុនាឆ្នាំ ២០១៩ បន្ទះឈីបពិសេសមួយនឹងត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យមនុស្សពិការជើងអាចដើរឡើងវិញបាន ។

Image result for implanted chip for paralysed people

ជាងនេះទៅទៀតគាត់ក៏បានប្រាប់ថា នៅឆ្នាំ​២០២០ លោក ដូណាល់ ត្រាំ និងត្រូវគេបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតីអាមេរិកម្ដងទៀត ដែលមានន័យថា លោក ដូណាល់ ត្រាំ និងកាន់តំណែងជាប្រធានាធិបតីអាមេរិក រហូតដល់ទៅ ២ អណត្តិ ។

លោក Noah នៅតែបញ្ជាក់ដដែលជាដដែលថា អ្វីដែលគាត់បាននិយាយមិនមែនជាការទស្សន៍ទាយនោះទេ ប៉ុន្តែជាការពិតដែលគាត់បានដឹងនៅពេលដែលគាត់បានរស់នៅក្នុងឆ្នាំ ២០៣០ ហើយគាត់បានទម្លុះពេលវេលាមកកាន់អតីកាលគឺឆ្នាំ ២០១៧ ដើម្បីបំពេញបេសកកម្មមួយ ប៉ុន្តែគ្រប់យ៉ាងបរាជ័យ គាត់ក៏ត្រូវជាប់គាំងក្នុងអតីតកាលសម្រាប់គាត់ឬបច្ចុប្បន្នសម្រាប់យើងរាល់គ្នា ។

ទស្សនាវីដេអូ ៖

តើប្រិយមិត្តជឿលើអ្វីដែលគាត់បាននិយាយដែរឬទេ ? ចាំមើលទាំងអស់គ្នាទៅមើលថាតើអ្វីដែលគាត់បាននិយាយអាចនឹងក្លាយជាការពិតដែរឬទេ ?

ប្រភព ៖ metro

Loading...
SHARE