វាមិនមែនជារឿងថ្មីទេ ដែលក្រុមមហាសេដ្ធីនៅអាស៊ីភាគច្រើនចូលចិត្តសម្ញែងពីភាពមានបានរបស់ខ្លួនដើម្បីបង្ហាញឥទ្ធិពលរបស់ខ្លួន។ កាលពីពេលថ្មីៗពិធីរៀបការរបស់តារាស្រីឥណ្ឌាល្បីPriyanka និងNick Jonasដែលជះលុយយ៉ាងសម្បើមធ្វើនៅឥណ្ឌាបានក្លាយជាពិធីរៀបការប្រចាំឆ្នាំទៅហើយ។

ប្រហែលពេលនេះពិធីរបស់Priyankaអាចនឹងលែងសូវមានគេចាប់អារម្មណ៍ ព្រោះថាមហាសេដ្ធីមានជាងគេបំផុតរបស់ឥណ្ឌា Mukesh Ambaniគ្រោងនឹងជះលុយ១០០លានដុល្លារសម្រាប់ពិធីរៀបការកូនស្រីរបស់ខ្លួននាពេលខាងមុខ បើយោងតាមការចុះផ្សាយរបស់Bloomberg។

ទន្ទឹងនឹងខ្ទង់ចំណាយដែលយើងនឹងស្មានមិនដោយសារតែ លឺតម្រុយមកថាអ្នកចូលរួមពិធីនេះនឹងទទួលបានលិខិតអញ្ជើញដែលធ្វើចេញពីសន្លឹកមាស។មិនតែប៉ុណ្ណោះគ្រាន់តែការពិធីជប់លៀង Pre-weddingរបស់កូនសេដ្ធីរូបនេះ ក៏ធ្វើឡើងលំដាប់ផ្កាយ៥ ព្រមទាំងជួលBeyonceទៅច្រៀងផងដែរ។

បើតាមListបុគ្គលល្បីលំដាប់Aវិញ មិនត្រឹមតែមានទាំងអភិជនលំដាប់កំពូលនៅឥណ្ឌានោះទេ សូម្បីHillary Clintonក៏មានឈ្មោះក្នុងលិខិតអញ្ជើញនេះដែរ។

បញ្ជាក់ថា Ishaជាកូនក្រមុំនិងជាកូនស្រីរបស់Ambani ក៏មានមុខជំនួញផ្នែកFashionជារបស់ខ្លួនដែរ ខណៈដែលឪពុកកាន់កាប់ជំនួញចម្រុះមុខរាប់ចាប់ពីហាងលក់ម្ហូបអាហារដល់ផ្សារទំនើប។ចំណែកកូនកំលោះArnandក៏ជាលំដាប់អភិជនក្នុងផ្នែកជំនួញថ្នាំពេទ្យនិងអចលនទ្រព្យផងដែរ។

ប្រភព៖ Unilad

 

Loading...
SHARE