ដើមឈើតែងជួយធ្វើឱ្យបរិស្ថានជុំវិញមានភាពស្រស់បំព្រង និងស្រស់ស្អាត មិនថាស្ថិតក្នុងរដូវកាលណានោះទេ ហើយជាទូទៅ ដើមឈើមានលក្ខណៈពិសេស និងស្រស់ស្អាតប្លែកៗពីគ្នា។ ប៉ុន្តែដើមឈើមួយចំនួនគឺប្លែកខ្លាំងពីគេឯង ដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍ខ្លាំង និងចង់ឃើញវា តួយ៉ាងដូចជាដើមឈើទាំង១០ខាងក្រោមនេះ។

10. ដើមឈើរូបចម្លាក់

Arborsculpture គឺជាការប្រើប្រាស់ដើមឈើរស់ដើម្បីបង្កើតនូវទម្រង់រូបរាងផ្សេងៗដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ ហើយលោក Axel Erlandson គឺជាអ្នកមានសមត្ថភាពពិសេសម្នាក់ក្នុងការធ្វើរឿងទាំងនេះ តួយ៉ាងដូចជាដើមឈើក្នុងរូបភាពនេះជាដើម។

9. ដើមឈើគុក (Boab Prison Tree)

ដើមឈើនេះស្ថិតនៅប្រទេសអូស្ត្រាលីភាគខាងលិច។ វាមានលក្ខណៈពិសេសដោយដើមវាប៉ោងធំ ហើយត្រូវបានគេកាត់រូងធ្វើជាបន្ទប់តូចមួយដូចគុក ។ ប៉ូលិសដែលដឹកជញ្ជូនអ្នកទោសកាត់ផ្លូវនេះ តែងដាក់អ្នកទោសក្នុងដើមឈើនេះបណ្តោះអាសន្ន​ មុនបន្តដំណើរទៅមុខទៀត។ វាមានអាយុកាលប្រហែល ១៥០០ឆ្នាំ។

8. ដើម Dragon Blood Tree

ដើមឈើនេះស្ថិតនៅប្រជុំកោះ Socotra ក្នុងមហាសមុទ្រឥណ្ឌា។​ វាមានលក្ខណៈចម្លែកព្រោះតែមែកឈើ និងស្លឹករបស់វា ដែលបង្កើតជារូបរាងពិសេសប្លែកពីគេ។

7. ដើម Jabuticaba

នេះជាដើមឈើចម្លែកម្យ៉ាងនៅក្នុងប្រេស៊ីល ដោយផ្លែរបស់វាដុះនៅតាមដើម និងមែក (ដូចក្នុងរូប) ហើយផ្លែរបស់វាមានលក្ខណៈស្រដៀងនឹងផ្លែទំពាំងបាយជូរ។ កាន់តែប្លែកទៀតនេះគឺដើមឈើនេះចេញផ្កា និងផ្លែច្រើនដងក្នុងមួយឆ្នាំ។

6. Pennantia Baylisiana

អ្វីដែលពិសេសសម្រាប់ដើមឈើនេះគឺវាជាដើមឈើកម្របំផុតមួយនៅលើពិភពលោក ដោយមានតែមួយគត់នៅក្នុងប្រជុំកោះ Three Kinds Islands ប្រទេសនូវែលហ្សេឡង់។

5. ដើម kauri

នេះជាដើមឈើយក្សក្នុងពិភពលោក ព្រោះតែទំហដ៏ធំមហិមារបស់វា។ វាមានកម្ពស់រហូតដល់ ៥០ម៉ែត្រ និងប្រវែងវណ្ឌជុំវិញ ១៥ម៉ែត្រ។

4. ដើម Boojum

ដើមនេះមើលមួយភ្លែតគឺដូចដើមដំបងយក្ស ជាងដើមឈើ។ វាអាចលូតដល់កម្ពស់ ២០ម៉ែត្រ នៅលើវាលខ្សាច់។ វាមានស្លឹកតូចៗគ្របដណ្តប់ពេញតួដើម និងមែក។

3. ដើម Rainbow Eucalyptus

ដើមឈើនេះមានពណ៌ចម្រុះនៅលើដើមតែមួយ ប្រៀបដូចជាឥន្ធនូ។ វាមានដើមកំណើតនៅក្នុងប្រទេសហ្វីលីពីន។ នៅពេលអាយុកាលរបស់វាកាន់តែចាស់ ពណ៌សំបករបស់វាក៏ផ្លាស់ប្តូរទៅរកពណ៌ផ្សេងៗផងដែរដូចជា ពណ៌បៃតង ពណ៌ខៀវ ពណ៌ស្វាយ ពណ៌ទឹកក្រូច និងពណ៌ត្នោតជាដើម។

2. Root Bridges

ដើមឈើនេះស្ថិតនៅប្រទេសឥណ្ឌាភាគខាងជើង ដោយឬសរបស់វាលូតរហូតដល់វាអាចរកឃើញដីរឹងដើម្បីភ្ជាប់បាន។ ដូចនេះហើយទើបគេអាចរៀបចំឱ្យឬសរបស់វា លូតចេញដូចជាទម្រង់ស្ពានបាន។

  1. ដើម Chapel Oak

ដើមនេះស្ថិតនៅ Allouville-Bellefosse ហើយវាត្រូវបានគេកាត់រូងឱ្យក្លាយប្រាសាទដ៏ធំ។ ដើមនេះមានអាយុកាលប្រហែល ៨០០ឆ្នាំ ហើយប្រាសាទនៅក្នុងដើមនេះត្រូវបានគេបង្កើតឡើងនៅទសវត្សឆ្នាំ១៦០០។

ប្រភព៖ Listverse

Loading...
SHARE