Image result for zenfone max pro m2

ក្រុមហ៊ុន Asus ទេីបតែសម្ភោធន៍ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនគឺ Max Pro M2 ដែលជាស៊េរីមួយបន្ទាប់ពី Max Pro M1។ តាមប្រភព techradar បានឲដឹងថាតម្លៃរបស់ទូរស័ព្ទស៊េរីថ្មីនេះគឺ 12,999 រូពី ($181)។ អ្វីដែលទូរស័ព្ទថ្មីនេះផ្តោតសំខាន់គឺ កម្លាំងថ្ម កាមេរ៉ា និងប្រព័ន្ឋខាងក្នុង។

លក្ខណៈទូទៅរបស់ Max Pro M2៖

  • អេក្រង់ៈ​ 6.26 អុីញ មានកម្រិតបង្ហាញ FHD+
  • ប្រេីបន្ទះឈីប Qualcomm Snapdragon 660
  • មាន 3/4/6GB RAM
  • កាមេរ៉ាក្រោយ 12MP មាន​ f/1.8 aperture រួមជាមួយកាមេរ៉ា 5MP ជាប្រភេទ Depth Sensor
  • កាមេរ៉ាមុខ 13MP មាន f/2.0 aperture
  •  កម្លាំងថ្ម 5,000 mAh
  • ប្រេីប្រព័ន្ឋប្រតិបត្តិការ Android 8.1 Oreo
  • អង្គផ្ទុកទិន្នន័យ 32/64GB
  • អាចដាក់សុីមបានពីរ
  • អាចបន្ថែមទំហំផ្ទុកដល់ទៅ 2TB

Image result for zenfone max pro m2

វាមានរូបរាងប្លែកពី Max Pro M1 ដោយវាមានឆកដែលរចនាឡេីងយ៉ាងប្រណិត។ វាមានជម្រេីសពីរពណ៌គឺ ពណ៌ខៀវ និង ពណ៌ខ្មៅ។ យេីងនៅមិនទាន់ដឹងច្បាស់ថាទូរស័ព្ទមួយគ្រឿងនេះនឹងមកដល់កម្ពុជានៅពេលណាទេ។

Image result for zenfone max pro m2

ប្រភព៖ techradar

Loading...
SHARE