បុរស និងស្រ្តីគឺមានភាពស្រស់ស្អាតតាមបែបលក្ខណៈផ្សេងគ្នា ហើយស្រីស្រស់ប្រុសស្អាតគឺមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ដូចនេះហើយគេតែងបង្កើតកម្មវិធីប្រកួតប្រជែងភាពស្រស់ស្អាតរបស់បុរសស្រ្តី ជាពិសេសសម្រាប់ស្រ្តី ដូចជាបវរកញ្ញាចក្រវាឡជាដើម ដែលនៅក្នុងនោះនារីស្រស់ស្អាតជាច្រើនមកពីជុំវិញពិភពលោកចូលរួមប្រកួត។ ជាការពិត នៅទីណាក៏មានស្រីស្អាតដែរ ប៉ុន្តែសម្រាប់ទីកន្លែងទាំង១០ខាងក្រោមនេះ អាចរាប់បានថាជាកន្លែងដែលសម្បូរស្រីស្អាតជាងគេ។

10. ប្រទេសឥណ្ឌា

Image result for beautiful indian woman

 

 

អ្នកណាក៏ដឹងដែរថា ស្រ្តីឥណ្ឌាមានមុខមាត់ស្អាតតាមបែបលក្ខណៈធម្មជាតិ ហើយស្រ្តីឥណ្ឌាដ៏ស្រស់ស្អាត និងល្បីល្បាញខ្លាំងដំបូងគេនៅក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ ហើយដែលជាប់ជាបវរកញ្ញាចក្រវាឡនោះគឺនាង Sushmita Sen។

9. ប្រទេសជប៉ុន

Image result for beautiful japanese woman

 

 

ស្រ្តីជប៉ុនក៏ជាប់ឈ្មោះជាស្រីស្អាតក្នុងតំបន់ និងពិភពលោកជាច្រើនផងដែរ។ ជាទូទៅ ពួកគេមានរូបរាងតូចស្តើង សក់រលោងស្អាត និងកែវភ្នែកដ៏គួរឱ្យទាក់ទាញ។

8. ប្រទេសអូស្រ្តាលី

Image result for beautiful australian women

 

អូស្រ្តាលីក៏ជាប្រទេសសម្បូរស្រីស្អាតផងដែរ ហើយជាទូទៅស្រីស្អាតមកពីអូស្រ្តាលីតែងតែឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៅក្នុងកម្មវិធីប្រកួតសម្រស់ផ្សេងៗ។

7. ប្រទេសហ្វីលីពីន

Related image

 

ស្រីស្អាតមកពីហ្វីលីពីនតែងជាប់ឈ្មោះជាបវរកញ្ញាចក្រវាឡ​ ឬឈ្នះនៅក្នុងកម្មវិធីប្រកួតសម្រស់នានា ជាញឹកញាប់។

6. ប្រទេសហ្វាំងឡង់

Related image

 

ស្រ្តីហ្វាំងឡង់ក៏តែងត្រូវបានគេទទួលស្គាល់ថា ស្ថិតក្នុងចំណោមស្រីស្អាតមកពីប្រទេសនានាជុំវិញពិភពលោកផងដែរ ជាពិសេសភ្នែកដ៏ស្រស់ស្អាតរបស់ពួកគេ។

5. ប្រទេសប្រេស៊ីល

Image result for most beautiful Brazilian women

 

ប្រេស៊ីលជាប្រទេសដែលសម្បូរទៅដោយប្រុសស្អាត និងស្រីស្អាតស្មើគ្នា។ សូម្បីតែបុគ្គលសាមញ្ញ មិនមែនជាតារានៅក្នុងប្រទេស ក៏មានរូបរាងមុខមាត់ស្រស់ស្អាត និងសង្ហារ សឹងតែអាចធ្វើជាតារាម៉ូដែលបានផងដែរ។

4. ប្រទេសស៊ុយអែត

Image result for 10 most beautiful Sweden woman

 

ស្រ្តីស៊ុយអែតច្រើនមានស្បែកស និងទន់ស្អាត ព្រមទាំងមុខមាត់ស្រស់ស្អាតផងដែរ។ ជាញឹកញាប់ នារីមកពីស៊ុយអែតក៏ឈ្នះក្នុងកម្មវិធីប្រកួតសម្រស់នានាផងដែរ។

3. ប្រទេស Puerto Rico

Image result for Puerto Rico woman

 

ស្រ្តីនៅតំបន់អាមេរិកឡាទីន ដូចជាប្រទេស Puerto Rico គឺច្រើនជាស្រ្តីដែលមានរូបរាង និងសម្រស់ស្រស់ស្អាតអាចចូលរួមប្រកួត និងឈ្នះក្នុងកម្មវិធីសម្រស់ផ្សេងៗ។

2. ប្រទេសវេនេហ្ស៊ុយអេឡា

Image result

 

សម្រាប់អ្នកដែលធ្លាប់មើលកម្មវិធីប្រកួតសម្រស់នានា ប្រហែលជាឧស្សាហ៍លឺឈ្មោះបេក្ខនារីមកពីប្រទេសនេះ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងវគ្គផ្តាច់ព្រ័ត ព្រោះពួកគេពិតជាមានសម្រស់ស្រស់ស្អាត។

1 សហរដ្ឋអាមេរិក

Image result for beautiful american women

 

សហរដ្ឋអាមេរិកក៏ជាដែនដីសម្បូរស្រីស្អាត មិនចាញ់ប្រទេសផ្សេងៗផងដែរ ដោយបេក្ខនារីមកពីប្រទេសនេះ តែងជាប់ក្នុងកម្មវិធីប្រកួតសម្រស់ជាញឹកញាប់។

ប្រភព៖ Wonderslist

SHARE