ភ្នំពេញ ថ្ងៃទី​​ 8 ធ្នូ ឆ្នាំ 2018 ៖​​ ការរង់ចាំយ៉ាងអន្ទះសារ ចង់ជួបជាមួយ កំពូលតារាសម្តែងស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់បីប្រទេស កម្ពុជា ថៃ ឡាវ របស់ក្រុមហ៊ុន​ Huawei កញ្ញា Bella Ranne នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ។ Huawei ដែលជា​ក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ 2 ក្នុងពិភពលោក នឹងរៀបចំព្រឹត្តិការណ៍កក្រើកប្រចាំឆ្នាំ ការប្រគំតន្រ្តី Bella nova 3 series Live Concert ដើម្បីសម្ពោធស្មាតហ្វូន​ nova3 Lite ជាផ្លូវការ អបអរទិវាសិទ្ធមនុស្ស និងការអញ្ជើញឯកអគ្គរដ្ឋទូតរបស់ខ្លួនមកប្រទេសកម្ពុជានៅថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី​​ 4 ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស 2 ម៉ោងពេញចាប់ពីម៉ោង 7:00 យប់តទៅ ។​​

Image may contain: 1 person, standing and text

ព្រឹត្តិការណ៍ដ៏ពិសេសនិងអស្ចារ្យនេះ ក៏មានការចូលរួមពីកំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង​ សុវត្ថិមុនីនាគ ផងដែរ។ ចង់ជួបជាមួយ Idol ប៉ុន្តែមិនទាន់មានសំបុត្រសម្រាប់ចូលរួមទស្សនាមែនទេ? អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង​ Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីដោយឥតគិតថ្លៃ និងមានឱកាសជួបផ្ទាល់ ថតរូបផ្ទាល់ និងទស្សនាការសម្តែងពិសេសៗផ្ទាល់របស់​ idol ក្នុងដួងចិត្តអ្នក។​ លើសពីនេះទៅទៀត អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗដែលមានស្លាកសញ្ញា Huawei​ នៅទីក្រុងភ្នំពេញដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញស្មាតហ្វូន​ Huawei nova 3/nova 3i/ nova 3 lite ឬធ្វើតាមលក្ខខណ្ឌផ្សេងៗ។

Image may contain: 5 people, people standing, phone and text

មុននិងការប្រគំតន្ត្រី ចាប់ពីម៉ោង 5 ល្ងាច តទៅ យើងក៏មានការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់ សំបុត្រចូលទស្សនា ការតេស្តស្មាតហ្វូន Huawei nova3 nova3i និង nova3 Lite និងអាចមានឱកាសថតរូបផ្ទាល់ជាមួយកញ្ញា Bella ផងដែរ។

Image may contain: 1 person, smiling, text

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន​ nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់​ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់​ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល​​ រហូតដល់ 4000mAh។ រីឯស្មាតហ្វូន nova 3 មានតម្លៃត្រឹមតែ $469 និង nova 3i តម្លៃ $329 ថែម Bluetooth Speaker ឥតគិតថ្លៃ។

Image may contain: phone and text

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/

Loading...
SHARE