Image result for Xiaomi 48MP phone

លោកលីនប៊ីនប្រធានក្រុមហ៊ុន Xiaomi បានបីធ្វើឱ្យមានការភ្ញាក់ផ្អើលមួយដោយគ្រោងនឹងបញ្ចេញស្មាតហ្វូនដែលភ្ជាប់មកជាមួយកាមេរ៉ាទំហំ 48MP ។

ដោយសារតែបច្ចុប្បន្នមានការប្រកួតប្រជែងយ៉ាងខ្លាំងខាងផ្នែកកាមេរ៉ាលេីទូរស័ព្ទស៊េរីថ្មីៗ ហេតុដូច្នេះហេីយទេីប Xiaomi មិនអាចឈរឱបដៃមេីលបានទេ។ ដេីម្បីប្រកួតប្រជែងនឹងស្មាតហ្វូនដែលមានកមេរ៉ាលំដាប់កំពូលដូចជា Huawei Mate 20 និង​ Huawei Mate 20 Pro ​ដែលមានកាមេរ៉ាទំហំ​ 40MP ទេីប Xiaomi ត្រៀមបញ្ចេញស្មាតហ្វូនរបស់ខ្លួនដែលបំពាក់ដោយកាមេរ៉ាទំហំ 48MP។

គេរំពឹងថាកាមេរ៉ាដែលមានទំហំដល់ទៅ 48MP នេះអាចនឹងលេចរូបរាងលេី Xiaomi Mi 9 តែមិនទាន់មានពត៌មានច្បាស់ការនៅឡេីយទេ។ ហេីយអ្វីដែលយេីងមិនទាន់ដឹងមួយទៀតគឺ សេនស័រដែលត្រូវបំពាក់លេីកាមេរ៉ាមួយនេះអាចជា IMX586 (ដែលត្រូវបានបង្ហាញខ្លួនតាំងេពីខែកក្កដា) ឬ Samsung’s ISOCELL Bright GM1 (ដែលត្រូវបានបង្ហាញខ្លួនតាំងេពីខែតុលា)។

 

ប្រភព៖ techradar

Loading...
SHARE