ភ្នំពេញ ថ្ងៃទី​​ 7 ធ្នូ ឆ្នាំ 2018 ៖​​ កំពូលស្មាតហ្វូន​ Huawei Mate20 បានក្លាយជាកំពូលស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតក្នុងចុងឆ្នាំ 2018 និងទទួលបានការសរសើរមិនដាច់ពីមាត់ពីគុណភាពនិងបច្ចេកវិទ្យាថ្មីៗបំផុតក្នុងការផ្តិតយករូបភាព​​ និងការថតវីឌីអូបានល្អឥតខ្ចោះដោយសារតែមានលេចធ្លោជាច្រើន។

Image may contain: phone and text

កំពូលស្មាតហ្វូននេះមានបំពាក់ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាច ផ្តិតយករូបភាពអស្ចារ្យបំផុតនៅគ្រប់កាលៈទេសៈ​ គ្រប់ប្លង់​ គ្រប់ទីកន្លែង និងពេលវេលា។ កាមេរ៉ាទីមួយមានទំហំ​ 16MB កំរិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបាន ផ្ទៃរូបភាពបានកាន់តែធំទោះបីជាស្ថិតក្នុងទីតាំងចង្អៀត​ ថតបានជិតបំផុតនិងឆ្ងាយបំផុត ដូចរូបភាពឃើញផ្ទាល់និងភ្នែក។ កាមេរ៉ាទីពីរមានទំហំ​12MP កំរិតពន្លឺ f1.8 ជាមួយមុខងារ Wide Angle Lens ថតរូបបានលឿន រូបភាពមានគុណភាពខ្ពស់ និងច្បាស់​ ម៉ត់ស្អាតតែម្តង​ ដោយមិនចាំបាច់កែច្រើន។ កាមេរ៉ាទីបី ទំហំ 8MP កំរិតចាប់ពន្លឺ f2.4 ជាមួយមុខងារ​​ Telephoto lens ដែលអាចថតច្បាស់​ សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព​ ថតរូបដែលនៅឆ្ងាយ និងអាច​ zoom បានពីរដង ដោយរក្សាគុណភាពរូបនៅតែច្បាស់ត្រជាក់ភ្នែក ដដែល។ កាមេរ៉ាទាំងបីសុទ្ធតែជាប្រភេទកាមេរ៉ា AI ដែលឆ្លាតវៃ ផ្តល់នូវបទពិសោធន៏ក្នុងការថតរូប កាលីបៗ ទាន់សម័យជាច្រើនបែប។

Image may contain: phone

Image may contain: text

Image may contain: sky, cloud, nature and outdoor

Image may contain: text

អ្នកក៏អាចរីករាយជាមួយមុខងារ AI Portrait Photography ដ៏ពិសេសដែលអ្នកអាចថតរូបព្រាលខាងក្រោយ Bokeh Lighting effect បួនប្រភេទផ្សេងៗគ្នាពោពេញទៅដោយភាពទាក់ទាញ ប្លែកភ្នែក មុខងារ AI Re-Lighting Effect ដែលអ្នកអាចផ្លាស់ប្តូរ effect រូបភាពដ៏ឆ្លាតវៃតាមប្លង់ផ្សេងៗជាច្រើន និង AI Beauty។ រីឯកាមេរ៉ាមុខមានទំហំ​​ ​24MP ជាមួយកំរិតចាប់ពន្លឺ f2.0 ផ្តិតយករូបភាពបានកាន់តែស្រស់ស្អាត ហើយការថតជាក្រុម អាចចាប់យកទំរង់មុខបានយ៉ាងល្អផងដែរ។​​

លើសពីនេះទៅទៀត ជាមួយបច្ចេកវិទ្យាថ្មីលើ NPU ភ្លោះ កាមេរ៉ាទាំងបីមានបំពាក់ដោយ Advanced Master AI ដែលមានភាពឈ្លាសវៃអាចកំណត់សម្គាល់វត្ថុ ទេសភាពបានយ៉ាងសំបូរបែប និងចាប់រូបភាពបានស្អាតដូចកាមេរ៉ាអាជីព ដែលកាមេរ៉ាស្មាតហ្វូនដទៃ មិនមានសមត្ថភាពឆ្លាតវៃដូច្នេះ។

ចំណែកឯការថតវីឌីអូវិញ កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតកំរិត 4K ដែលអាចថតបានវីឌីអូមានគុណភាពខ្ពស់ ថតវីឌីអូដូចថតភាពយន្ត ព្រមទាំងមានមុខងារ AI Cinema Mode និងអ្នកអាចកែពណ៍បែប AI ប្តូរជា ​background blur និងមានជម្រើសឡូយៗជាច្រើនទៀតដែលអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។​ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះអាចថតវីឌីអូ slow motion កំរិត HD ដល់ទៅ 960fps ទៀតផង។

កំពូលស្មាតហ្វូននេះមានតម្លៃត្រឹមតែ $666 ជាមួយការថែមជញ្ជីងសុខភាព( Body Fat Scale) ឥតគិតថ្លៃ។​ អ្នកអាចរកទិញបាននៅគ្រប់ហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា ។​