បន្ទាប់ពីការបញ្ចេញជាផ្លូវការនូវបន្ទះឈីបថ្មី Snapdragon 855 មានមនុស្សជាច្រេីនកំពុងរំពឹងទុកពីទូរស័ព្ទជំនាន់ថ្មីដែលនឹងបង្កេីតឡេីងដោយបំពាក់មកជាមួយនូវបន្ទះឈីប​ថ្មី Snapdragon 855 នេះ។

តេីអ្នកគិតថានឹងមានទូរស័ព្ទណាខ្លះដែលនឹងបំពាក់នូវបន្ទះឈីបថ្មីនេះ?

តាមប្រភព techradar បានឲដឹងថាទូរស័ព្ទស៊េរីថ្មីដែលនឹងបំពាក់នូវ Snapdargon 855 មានដូចជា៖

១ One Plus7

Related image
រូបភាពតំណាង

ស្មាតហ្វូន OnePlus មានបំពាក់នូវឈីប Qualcomm ជាច្រេីនជំនាន់មកហេីយដូច្នេះហេីយវាប្រាកដណាស់ដែល Snapdragon 855 នឹងមានវត្តមានលេី Oneplus 7។

រហូតមកដល់ពេលនេះ OnePlus បាននិយាយថាទូរស័ព្ទថ្មីរបស់ពួកគេនឹងមានភ្ជាប់មកជាមួយនូវបន្ទះឈីបថ្មីលំដាប់កំពូលរបស់ Qualcomm​ ដេីម្បីឲអ្នកប្រេីប្រាស់របស់ខ្លួនអាចធ្វេីការសាកនូវល្បឿនអុីនធេីណេត 5G។

OnePlus បានបញ្ជាក់ថាខ្លួនមានគម្រោងនឹងចេញលក់ទូរស័ព្ទ 5G ដំបូងដែលមានវត្តមាននៅចក្រភពអង់គ្លេសក្នុងភាពជាដៃគូជាមួយ EE ប៉ុន្តែវានៅតែមិនទាន់ជាពត៌មានច្បាស់ការទេ។

២ Samsung Galaxy S10

Image result for S10
រូបភាពតំណាង

មានពាក្យចចាមអារ៉ាមជាច្រេីនពី Samsung Galaxy S10 ដែលនេះស្ទើរតែធ្វេីឲគ្រប់គ្នាប្រាកដថា Snapdragon 855 នឹងមាននៅលេីទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ។

ប្រសិនបើអ្នករស់នៅក្នុងទ្វីបអឺរ៉ុបអ្នកអាចទិញទូរស័ព្ទដែលមាន Exynos 9810 តែប៉ុណ្ណោះ។ (វាមិនច្បាស់ទេថាតើគំរូនេះនឹងបន្តជាមួយ S10 ដែរឬទេ) ។ ក្រុមហ៊ុន Samsung នៅឯកិច្ចប្រជុំកំពូល Qualcomm Snapdragon Tech ២០១៩ ដែលជាកន្លែងដែល Snapdragon 855 ត្រូវបានដាក់បង្ហាញ យើងឃេីញថាក្រុមហ៊ុននេះស្ទើរតែប្រាកដជាមួយការរួមបញ្ចូល Snapdragon ថ្មីនេះជាមួយស្មាតហ្វូនរបស់ខ្លួនទៅហេីយ។

ស្មាតហ្វូន Samsung Galaxy S10 និង Galaxy S10 Plus ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែកុម្ភៈឆ្នាំ ២០១៩ ជាមួយនឹង MWC ឆ្នាំ ២០១៩ ។ បន្ទះឈីបថ្មីនេះក៏ទំនងនឹងដាក់បញ្ចូលនៅក្នុង Samsung Galaxy Note 10 នៅចុងឆ្នាំនេះផងដែរ។

៣ Google Pixel 4

Image result for pixel 4
រូបភាពតំណាង

ក្រុមហ៊ុនហ្គូហ្គលមិនស្ថិតនៅក្នុងកិច្ចប្រជុំកំពូលរបស់ Snapdragon នោះទេប៉ុន្តែក្រុមហ៊ុននេះបានទទួលយកបច្ចេកវិទ្យាដំណើរការរបស់ក្រុមហ៊ុន Qualcomm សម្រាប់ស៊េរី Pixel ទាំងមូលរហូតមកដល់ពេលនេះ។ មកដល់ពេលនេះមិនទាន់មានពត៌មានលេចលឺពីទូរស័ព្ទជំនាន់ថ្មីរបស់ Google នេះឡេីយដូច្នេះយេីងក៏មិនប្រាកដថាវាអាចកេីតឡេីង១០០%ដែរ។

៤ LG G8

Image result for LG G8
រូបភាពតំណាង

ជាក់ស្តែងនៅពេលដែលក្រុមហ៊ុន LG នឹងប្រកាសបង្ហាញស្មាតហ្វូនបន្ទាប់របស់ខ្លួនគឺមានដំណឹងទាក់ទងនឹងទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន LG មួយនេះ ប៉ុន្តែយើងអាចនឹងឃើញវានៅឯសមាជទូរស័ព្ទពិភពលោកហើយវាទំនងជានឹងមាន Snapdragon 855 ។

៥ Moto Z4

Image result for Moto Z3
រូបភាពតំណាង

យោងតាម XDA Developers បានអោយដឹងថាម៉ូតូ Z4 កំពុងស្ថិតនៅក្នុងការអភិវឌ្ឍហើយវាអាចនឹងបំពាក់ដោយ chipset ថ្មីមួយនេះពីក្រុមហ៊ុន Qualcomm ។ របាយការណ៍ពីចុងខែវិច្ឆិកានេះបាននិយាយថាទូរស័ព្ទនេះនឹងមាន Snapdragon 8150 ដែលជាពាក្យសម្ងាត់មួយសម្រាប់បន្ទះឈីបដែលយើងដឹងថាជា Snapdragon 855 ។

៦ HTC

Image result for HTC U12 plus
រូបភាពតំណាង

ពិតមែនណាស់គ្រប់គ្នាដូចជាបាត់មុខ HTC យូរហេីយមិនសូវជាប្រកួតប្រជែងនឹងស្មាតហ្វូនដទៃទេ។ តែឥឡូវ HTC គ្រោងនឹងបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនដែលមានភ្ជាប់នូវបន្ទះឈីប Snapdragon 855 ដែលយេីងមិនទាន់ដឹងពត៌មានច្បាស់លាស់ណាមួយនៅឡេីយទេ។

៧ Sony Xperia XZ4

Image result for Xz4
រូបភាពតំណាង

យើងបានឃើញលក្ខណៈពិសេសមួយចំនួនដែលលេចធ្លាយអំពីទូរស័ព្ទ Sony Xperia XZ4 ប៉ុន្តែមកទល់ពេលនេះមិនមានព័ត៌មានណាមួយនិយាយពី chipset ដែលនឹងបញ្ចូលនៅក្នុងទូរស័ព្ទមួយនេះឡេីយ។

បើសិនជាក្រុមហ៊ុនគ្រោងនឹងបង្ហាញទូរស័ព្ទ Xperia XZ4 នៅ MWC ២០១៩ យើងអាចរំពឹងថាក្រុមហ៊ុននឹងបញ្ចូល Snapdragon 855 នៅក្នុងស្មាតហ្វូនថ្មីរបស់គេ។

ប្រភព៖  techradar