ភ្នំពេញ ថ្ងៃទី​​ 3 ធ្នូ ឆ្នាំ 2018 ៖​​ រំភើប សប្បាយៗ​ និងកាន់តែកក្រើក ជាមួយការប្រគំតន្រ្តី Bella nova 3 series Live Concert នាំជូនដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវរបស់ក្រុមហ៊ុន​ Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង​ សុវត្ថិមុនីនាគ នៅថ្ងៃ 10 ធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី​​ 4 ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស 2 ម៉ោងពេញចាប់ពីម៉ោង 7:00 យប់តទៅ ។​

Image may contain: 5 people, text

 

ក្នុងឱកាសសម្ពោធស្មាតហ្វូនត្រកូល​ nova3 ស៊េរី​ គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏ អស្ចារ្យមិនធ្លាប់មាននេះ ជា​ជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន​ Huawei កញ្ញា Bella Ranne​ ជា​មួយអ្នកគាំទ្រនៅប្រទេស​ កម្ពុជា និងអបអរសាទរការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite​។ ​

ងាយៗ!​ គ្រាន់តែទៅថតរូប ឬសែលហ្វី ជាមួយ​ T-stand ដែលមានរូបកញ្ញា Bella នៅហាង​​ Huawei សាខា Aeon 1 ឬ nojima នៅAeon 1 ឬ ផ្លាកផ្សព្វផ្សាយនានារបស់​ Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នក​ជា​ Public ជាមួយ #BellanovaConcert អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅ​ទទួលកញ្ញា​ Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រី។​ លើសពីនេះទៅទៀត​​ អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង​ Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ​ Bella។​ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗដែលមានស្លាកសញ្ញាHuawei​ នៅទីក្រុងភ្នំពេញដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ​ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌ ផ្សេងៗ។

Image may contain: 3 people, people smiling

 

លោក ​អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានលើកឡើងថា “ យើងរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីឆ្លើយតបតាមការសន្សារបស់ក្រុមហ៊ុនដែលនឹងអញ្ជើញកញ្ញា ​Bella មកប្រទេសកម្ពុជា​បន្ទាប់ពីការតែងតាំងកញ្ញាជា​ឯកអគ្គរដ្ឋទូត ការសំនូមពរយ៉ាងខ្លាំងពីអ្នកគាំទ្រ Huawei និងការសម្ពោធស្មាតហ្វូនត្រកូល nova3​​ ស៊េរី​ ដែលមានកញ្ញា Bella ជាអ្នកតំណាង។ ”

Image may contain: 1 person

 

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន​ nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់​ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់​ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់ និមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode និងមុខងារ​​ Hand-held Night Mode ថតរូបពេលយប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល​​ រហូតដល់ 4000mAh។

អ៊ែមហ្មង់! អតិថិជន ឬមិត្តៗយុវវ័យទាំងអស់​​ ​អាចមក​ថតរូបម៉ាឡូយ ​សែលហ្វីម៉ាកប់ តេស្តប្រើ និងទទួល​ បទពិសោធន៍ថ្មីស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 3 / nova 3i និង nova 3 lite ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ 4 គ្រាប់​​​ នៅថ្ងៃ ចន្ទ ទី 10 ធ្នូ 2018 នេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប ​AEON MALL Phnom Penh ជាន់ទី4 និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួមទស្សនាក៌ដូចជារង្វាន់ផ្សេងៗទៀតផងដែរ។

Image may contain: 1 person, smiling, sky, cloud and outdoor

 

តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើល​សម្រាប់ការមកប្រទេសកម្ពុជាលើកនេះ! អីចឹងតាមដានទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/huaweimobilekh/