អ្នកច្បាស់ជាធ្លាប់ឆ្ងល់ពីបញ្ហានេះហេីយដូច្នេះថ្ងៃនេះយេីងនឹងបង្ហាញនូវមូលហេតុដែលធ្វេីឲនារីក្នុងសម័យនេះក្មេងជាងនារីសម័យមុនទោះជាស្ថិតក្នុងអាយុដូចគ្នាក៏ដោយ។

នេះជាមូលហេតុ៖

១ ពួកគេដឹងពីភាពខុសគ្នានៃអាយុ

នារីសម័យនេះមិនសូវជាខ្វល់ពីអ្វីច្រេីនឡេីយហេីយគេគិតថាសម្រស់មិនបញ្ចប់ត្រឹមអាយុប៉ុណ្ណាទេ គេនៅតែរក្សាខ្លួន និងតុបតែងខ្លួនឲនៅស្អាតដដែល។

២ មានសេរីភាពក្នុងការជ្រេីសរេីស

នារីសម័យនេះមានសិទ្ឋក្នុងការជ្រេីសរេីសការស្លៀកពាក់សម្លៀកបំពាក់និងគ្រឿងអលង្ការផ្សេងៗដេីម្បីបង្កេីនសម្រស់របស់គេ។

៣ មានផ្នត់គំនិតខុសគ្នាទាក់ទងនឹងការតែងខ្លួន

នារីសម័យមុនគិតថាការតែងខ្លួនគួរតែធ្វេីពេលដែលចូលរួមពិធីធំៗប៉ុណ្ណោះ។ តែការតែងខ្លួនសម្រាប់នារីសម័យឥឡូវគឺធម្មតាទៅហេីយ។

៤ ការចាយវាយ

នារីសម័យមុនចាយវាយមានកម្រិត។ តែនារីសម័យឥឡូវចាយលុយតាមចិត្តចង់តែម្តង។

៥ ឧស្សាហ៍ប្តូរស្តាយក្នុងការរស់នៅ

នារីសម័យនេះចូលចិត្តដេីរទិញទំនិញថ្មីៗដូច្នេះហេីយគេតែងតែផ្លាស់ប្តូរអ្វីៗឲមេីលទៅឃេីញទាន់សម័យ។

 

ប្រភព៖ brightside

SHARE