យក Smartphone 16 ម៉ូដែលខុសគ្នាមកប្រកួតផ្នែកកាមេរ៉ា លទ្ធផលចុងក្រោយYoutuberល្បីៗសឹងបោកក្បាល

អ្នកចូលចិត្តមើលYoutubeផ្នែកបច្ចេកវិទ្យាជាពិសេសទាក់ទងនឹងផ្នែកទូរស័ព្ទ ហាក់ដូចជាពិបាកនឹងនិយាយថាមិនស្គាល់MKBHDណាស់។ ជាទូទៅMarques តែងមានស្ទាយ៍ផ្ទាល់ខ្លួនក្នុងការនិយាយReviewទៅលើស្មាតហ្វូននិមួយៗ ព្រមទាំងនិយាយចំៗ ទើបធ្វើអោយវិដេអូភាគច្រើននៅលើឆានែល MKBHDលោតដល់រាប់លានViewត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ។

សម្រាប់វីដេអូលើកនេះវិញ គឺជាBlind Testផ្នែកកាមេរ៉ារបស់Smartphoneល្បីៗ ប៉ុន្តែមិនមែនតែកំពូលដូចលើកមុនទេ លើកនេះមានរហូតដល់១៦ម៉ូដែលខុសគ្នា។រាប់ចាប់ពី Pixel 3 iPhone XS Galaxy Note 9 Oneplus 6t Mate 20 Pro រហូតដល់ Palm Phone គេរំពឹងទុកថានឹងរកឃើញមួយណាជាកំពូលស្មាតហ្វូនពិតប្រាកដ។

បន្ទាប់ពីថតរូបប្លង់តែមួយរួច Marquesបានធ្វើការបើកអោយមនុស្សគ្រប់គ្នាបោះឆ្នោតលើរូបភាព ដោយមិនបង្ហាញពីម៉ូដែលទូរស័ព្ទឡើយ។ជាចុងក្រោយការបោះឆ្នោតដែលមានរហូតដល់ជាង ៧លានសម្លេង ពិតជាចំនួនដ៏ច្រើនមួយដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល។

ចុងក្រោយបំផុតHauwei Mate 20 Proបានក្លាយជាកំពូលស្មាតហ្វូនដែលទំលាក់ទូរស័ព្ទផ្សេងៗទៀតទាំងអស់ ប៉ុន្តែអ្វីដែលធ្វើអោយគេចាប់អារម្មណ៍គឺPocophone F1ឡើងដល់ចំណាត់ថ្នាក់លេខ២ឯណោះ ដែលសូម្បីតែYoutuberល្បីៗផ្សេងទៀតក៏សឹងតែយកក្បាលបោកនឹងតុដែរ ក្រោយឃើញលទ្ធផលនេះ។

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖