រយៈពេល២ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាការឌីស្សាញស្មាតដូចជាមានការប្រកួតប្រជែងគ្នាខ្លាំង ប៉ុន្តែការចេញម៉ូតប្លែកៗទាំងនោះហាក់ដូចជាប្រថុយៗ ដើម្បីអោយតែប្លែកទាក់ចិត្តអ្នកប្រើមួយភ្លែតប៉ុណ្ណោះ។

ជាក់ស្តែងអេក្រង់ទ្រវែង អេក្រង់ពេញគែម ម៉ូតឆកតិច ឆកច្រើន ឆករាក់ ឆកជ្រៅ ឆកមួយតក់អីសុទ្ធតែចេញរួចអោយ សូម្បីតែបែបដកចេញកាម៉េរាមុខក៏មានដែរ។ដោយឡែកនៅឆ្នាំ២០១៩ខាងមុខ គេមិនរំពឹងថាអេក្រង់ឆកនឹងក្លាយជាមួយដ៏ពេញនិយមទៀតនោះទេ ផ្ទុយទៅវិញ ក្រុមហ៊ុនធំៗដូចជាSamsung Huaweiអី អាចនឹងមកមើលគំរូប្រជ្រុយស្នេហ៍ ដើម្បីយកទៅដាក់ក្នុងការឌីស្សាញរបស់ខ្លួន។

ដំណឹងលេចលឺចុងក្រោយ អេក្រង់ប្រជ្រុយដំបូងបំផុតអាចនឹងចេញរូបរាងនៅលើHauwei Nova 4ប៉ុន្តែក៏មានក្រុមហ៊ុនចិនជាច្រើនទៀតអាចនឹងចាប់យកម៉ូតនេះដែរ។

នេះអាចជាដំណោះស្រាយមួយថ្មីទៀតដែលក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះរកនឹងដើម្បីទាក់ទាញអ្នកប្រើប្រាស់ ប៉ុន្តែវាមិនមែនជាដំណោះស្រាយបែបយូរអង្វែងឡើយ ព្រោះអ្វីដែលមនុស្សភាគច្រើនចង់បានគឺអេក្រង់លាតកប់ពេញផ្ទៃខាងមុខ គ្មានមុន គ្មានឆក គ្មានប្រជុយ ដែលវាអាចនឹងកើតឡើងនាពេលអនាគត។

 

SHARE