ខ្ញ៉ំជឿថាប្រិយមិត្តភាគច្រើនជាពិសេសអ្នកដែលកើតជំនាន់ឆ្នាំ ៩០ ប្រាកដជាធ្លាប់បានទស្សនាខ្សែភាពយន្តគំនូរជីវចលរឿង The Lion King (1994) ដែលវាគឺជាខ្សែភាពយន្តនិយាយអំពីកូនតោមួយក្បាលដែលឪពុកម្ដាយរបស់វាត្រូវបានពូរបស់វាសម្លាប់ដើម្បីដណ្ដើមអំណាចក្លាយជាអធិរាជនៃសត្វព្រៃ ។

ដោយសារតែភាពល្បីល្បាញមិនចេះរីងស្ងួតរបស់វាបានធ្វើឲ្យ Disney សម្រេចិត្តយកខ្សែភាពយន្តនេះមកផលិតជាថ្មី ដោយប្រើប្រាស់បច្ចេកទេសដ៏ទំនើប ដើម្បីធ្វើឲ្យខ្សែភាពយន្តមួយនេះក្លាយជាខ្សែភាពយន្តដែលល្អឯកដាច់គេ និងធ្វើឲ្យអ្នកទស្សនាមិនអាចប្រិចភ្នែកបាន ។

បច្ចុប្បន្ននេះខ្សែភាពយន្តដែលអាចគាស់រំលឹកអតីតកាលរបស់អ្នកមួយនេះមិនទាន់ចាក់បញ្ចាំងនោះទេ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Disney វាអាចនឹងបង្ហាញខ្លួននៅរដូវក្ដៅឆ្នាំ ២០១៩ ឯណោះ ប៉ុន្តែប្រិយមិត្តអាចទស្សនា Trailer សិនបាន ៖

បន្ទាប់ពីទស្សនា Trailer ឥលូវមកមើលការប្រៀបធៀបឈុតឆាកខ្លះនៃរឿង Lion King បែបតុក្កតាឆ្នាំ ១៩៩៤ និង បែប 3D ជំនាន់ថ្មី ៖

ហើយនេះគឺជាវីដេអូប្រៀបធៀបដែលត្រូវបានគេកាត់តដើម្បីឲ្យប្រិយមិត្តកាន់តែមានភាពងាយស្រួលក្នុងការប្រៀបធៀប ៖