បើសិនជាអ្នកជាអ្នកធ្លាប់បើកមើល ឬកំពុងតែជក់ចិត្តជាមួយនឹងកម្មវិធី Tik Tok ខ្ញ៉ំជឿថាអ្នកប្រាកដជាធ្លាប់បានឮបទចម្រៀងមួយបទដែលចាប់ផ្ដើមដោយការគ្រហឹម “Hmmmmm …” ជាក់ជាមិនខាន ។

Image result

ប្រិយមិត្តមួយចំនួនក៏ប្រហែលជាស្គាល់ចំណងជើងបទចម្រៀងរួចទៅហើយ ប៉ុន្តែមួយចំនួនទៀតប្រហែលជាមិនធ្លាប់បានចាប់អារម្មណ៍នោះទេ ចម្រៀងមួយបទនោះមានចំណងជើងថា “Please Don’t Go” ដែលបកស្រាយដោយលោក Joel Adams ហើយវាគឺជាបទចម្រៀងដំបូងបំផុតសម្រាប់អ្នកចម្រៀងរូបនេះផងដែរ ។

Related image

Joel Adams បានបញ្ចេញបទចម្រៀងនេះកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៥ ដោយរំពឹងថាវានឹងទទួលបានការគាំទ្រខ្លាំងលើបណ្ដាញសង្គម Youtube ប៉ុន្តែគ្រប់យ៉ាងមិនដូចការរំពឹងទុក ធ្វើឲ្យគាត់បាក់ទឹកចិត្តនិងបោះបង់ចោលការធ្វើបទចម្រៀងថ្មីទៀតផង  ។

ប៉ុន្តែនៅក្នុងឆ្នាំ ២០១៨ កម្មវិធីបង្កើត និងចែករំលែកវីដេអូមួយដែលមានឈ្មោះថា Tik Tok (ដែលជាកម្មវិធីត្រូវបានកម្មវិធីបានបង្កើតតាំងពីឆ្នាំ ២០១៦មកម្ល៉េះ) បានក្លាយជាកម្មវិធីដ៏ពេញនិយមនិងល្បីល្បាញពាសពេញពិភពលោក ពេលនោះហើយក៏មានអ្នកប្រើប្រាស់ម្នាក់បានយកបទចម្រៀង Please Don’t Go របស់ Joel Adams ទៅប្រើប្រាស់ក្នុងវីដេអូរបស់ខ្លួន ដែលធ្វើឲ្យមនុស្សជាច្រើននាំគ្នាស្វែងរកបទចម្រៀងនេះនៅលើ Youtube រហូតធ្វើឲ្យវាបានក្លាយជាបទចម្រៀងដ៏ល្បីល្បាញមួយដោយទាក់ទាញអ្នកចូលទស្សនាកើនឡើងយ៉ាងគំហុករហូតដល់ទៅជាង ៧០ លានដង ។

ទស្សនាបទចម្រៀង Please Dont’ GO :

ដោយមើលឃើញពីសន្ទុះនៃការគាំទ្រដ៏ខ្លាំងក្លាបែបនេះ វាបានធ្វើឲ្យ Joel Adams មានក្ដីរំភើបជាខ្លាំង ហើយបានប្រកាសប្រាប់ទៅអ្នកគាំទ្រថា លោកមានពន្លឺនៃក្ដីសង្ឃឹមជាថ្មីនៅលើវិថីសិល្បៈដែលលោកធ្លាប់តែស្រមៃហើយ ហើយកាលពីពាក់កណ្ដាលខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ លោកក៏បានបញ្ចេញនូវបទចម្រៀងទី ២ របស់ខ្លួន ដោយវាមានចំណងជើងថា Fake Friends  ។

ទស្សនាបទ Fake Friends  ៖